ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
សមិទ្ធផលនៃយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”
ចេញផ្សាយ  ១៧-ឧសភា-២០១៧    ដោយ : SengChhay

ប្រភព៖ទីភ្នាក់ងារស៊ីនហួរ

ប្រែសម្រួលដោយ ៖វិទ្យុមិត្តភាពកម្ពុជាចិន

ថ្ងៃទី១០ ខែឧសភា ការិយាល័យក្រុមដឹកនាំកិច្ចការជំរុញការកសាងយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” បានចេញផ្សាយនូវអត្ថបទស្ដីអំពី «រួមគ្នាកសាងយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយនិងផ្លូវមួយ៖  ទ្រឹស្ដី ការអនុវត្តនិងវិភាគទានរបស់ប្រទេសចិន»។

ផ្តើមចេញពីទ្រឹស្ដីរហូតដល់ការអនុវត្តជាង៣ឆ្នាំមកនេះ  តើការកសាងយុទ្ធសាស្ត្រ “ខ្សែក្រវាត់​មួយ​និងផ្លូវមួយ” ទទួលបានសមិទ្ធផលអ្វីខ្លះ?​ ប្រទេសចិនបានបំពេញតួនាទីយ៉ាងដូចម្ដេចនៅក្នុងនោះ និង​បានបំពេញវិភាគទានដូចម្តេចខ្លះ?​ បើសម្លឹងមើលទៅអនាគត តើយុទ្ធសាស្ត្រ “ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ”នឹងនាំមកនូវអ្វីខ្លះដល់ ប្រជាជនគ្រប់បណ្ដាប្រទេស និងពិភពលោក?

គំនិតផ្ដួចផ្តើមយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” បានផ្សារភ្ជាប់ជាមួយ​ទិសដៅនៃ​ដំណើរ​ផ្លូវ​ជំនួញសូត្រតាមសមុទ្រនិងដីគោកសម័យបុរាណ ហើយបានបង្កើតទៅជាទិសដៅធំៗចំនួន៥។

-ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្របានបង្កើតទិសដៅចំនួន៣គឺ៖

ទិសដៅទីមួយ ផ្តើមចេញពីភាគពាយព្យ និងភាគឦសាននៃប្រទេសចិនឆ្លងកាត់អាស៊ីកណ្ដាល រុស្សី រហូតដល់ទ្វីបអឺរ៉ុប និងសមុទ្របាល់ទិច។

ទិសដៅទីពីរ ផ្ដើមចេញពីភាគពាយព្យនៃប្រទេសចិន ឆ្លងកាត់អាស៊ីកណ្ដាលនិងខាងលិច រហូត​ដល់​ឈូងសមុទ្រពែកនិងសមុទ្រម៉េឌីទែរ៉ាណេ។

ទិសដៅទីបី ផ្តើមចេញពីភាគនិរតីនៃប្រទេសចិន ឆ្លងកាត់ឥណ្ឌូចិនរហូតដល់មហាសមុទ្រ​ឥណ្ឌា។

-ចំណែកឯផ្លូវជំនួញសូត្រតាមសមុទ្រសតវត្សទី២១ បានផ្តោតចំពោះទិសដៅពីរគឺ៖

ទិសដៅទីមួយ ផ្តើមចេញពីកំពង់ផែតាមមាត់សមុទ្រ ឆ្លងសមុទ្រចិនខាងត្បូង​ហើយកាត់​តាម​ច្រកម៉ាឡាកា រហូតដល់មហាសមុទ្រឥណ្ឌា​ ហើយបន្តរហូតដល់អឺរ៉ុប។

ទិសដៅទីពីរ ផ្តើមចេញពីកំពង់ផែតាមមាត់សមុទ្រ ឆ្លងសមុទ្រចិនខាងត្បូង ហើយបន្តឆ្ពោះ​ទៅ​មហា​សមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

យោងតាមទិសដៅធំៗ​ ចំនួន៥នេះ  ផ្អែក​តាមការរៀបចំនិង​ចំណុច​សំខាន់​នៃកិច្ចសហប្រតិបត្តិការ​រួម​គ្នាកសាងយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ធ្វើឱ្យក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ “ច្រក​របៀងសេដ្ឋកិច្ច​៦​ ផ្លូវ៦​ ប្រទេសនិងកំពង់ផែជាច្រើន”បានចេញជារូបរាងនៅលើក្រដាស ដែល​បានផ្តល់នូវការចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ដល់គ្រប់បណ្ដាប្រទេសចូលរួមក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”នេះ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រ“ខ្សែក្រវាត់មួយនិងផ្លូវមួយ”គឺជាពាក្យកាត់មកពីយុទ្ធសាស្ត្រ “ខ្សែ​ក្រវាត់​សេដ្ឋកិច្ចផ្លូវជំនួញសូត្រ”និង“ផ្លូវជំនួញសូត្រលើសមុទ្រសតវត្សទី២១”។​ យុទ្ធសាស្ត្រនេះត្រូវបាន​លើក​ឡើងដោយប្រធានរដ្ឋចិនលោក ស៊ី​ ជីនភីង កាលពីឆ្នាំ២០១៣។

នៅក្នុងច្រករបៀងសេដ្ឋកិច្ច​ប្រាំមួយ ច្រករបៀងសេដ្ឋកិច្ចដីគោកទ្វីបអាស៊ីនិងអឺរ៉ុប ចិនម៉ុងហ្គោលីនិងរុស្សី និងច្រករបៀងសេដ្ឋកិច្ចចិនអាស៊ីកណ្ដាលនិងខាងលិច បានឆ្លងកាត់តំបន់ភាគកណ្ដាលខាងកើតដីគោកទ្វីបអាស៊ីនិងអឺរ៉ុប មិនត្រឹមតែបានតភ្ជាប់នូវរង្វង់សេដ្ឋកិច្ចអាស៊ីបូព៌ាដែលពោរពេញដោយកម្លាំងរស់វើកនៃសេដ្ឋកិច្ចជាមួយនឹងរង្វង់សេដ្ឋកិច្ចដែលមានការអភិវឌ្ឍរបស់ទ្វីបអឺរុប ហើយថែមទាំងធ្វើឱ្យការតភ្ជាប់ច្រកផ្លូវសហប្រតិបត្តិការឈូងសមុទ្រពែក សមុទ្រមេឌីទែរ៉ាណេ និងសមុទ្របាល់ទិកកាន់តែរលូន។

ចំណែកច្រករបៀងសេដ្ឋកិច្ចចិននិងឥណ្ឌូចិន ចិននិងប៉ាគីស្ថាន ព្រមទាំងច្រករបៀងសេដ្ឋកិច្ចចិនឥណ្ឌានិងភូមាឆ្លងកាត់ភាគខាងកើតនិងខាងត្បូងនៃទ្វីបអាស៊ីដែលតំបន់មួយនេះមានចំនួនប្រជាជនច្រើនកុះករជាងគេ ហើយបានតភ្ជាប់ទីក្រុងសំខាន់​ៗតាមបណ្ដោយខ្សែក្រវាត់នេះ និងតំបន់ប្រមូលផ្ដុំឧស្សាហកម្មនិងប្រជាជន។

ផ្លូវនាវាចរអន្តរជាតិទន្លេឡានឆាងនិងទន្លេមេគង្គនិងបណ្ដាញផ្លូវដែក ផ្លូវថ្នល់និងបណ្ដាញឧស្ម័ននិងប្រេងក្នុងតំបន់ដែលកំពុងស្ថាបនានឹងតភ្ជាប់ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រជាមួយនឹងផ្លូវជំនួញសូត្រលើសមុទ្រសតវត្សទី២១ ដែលមានឥទ្ធិពលសេដ្ឋកិច្ចដល់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនិងតំបន់ផ្សេងៗទៀតជាដើម។

ចំណែកឯ“ផ្លូវ៦”វិញគឺសំដៅលើផ្លូវដែក ផ្លូវថ្នល់ ការដឹកជញ្ជូនតាមផ្លូវអាកាស អាកាសចរណ៍  បំពង់បង្ហូរ និងបណ្ដាញព័ត៌មានចម្រុះ។ ហើយ “ប្រទេសច្រើន”គឺសំដៅលើប្រទេសដែលសហប្រតិបត្តិការដំណាក់កាលដំបូង។ រីឯ “កំពង់ផែច្រើន” គឺសំដៅលើការធានាសុវត្ថិភាពនិងភាពរលូននៃច្រកដឹកជញ្ជូនលើសមុទ្រនៃកិច្ចសហប្រតិបត្តិការកំពង់ផែ។

គិតមកដល់ចុងឆ្នាំ២០១៦ ផ្លូវដែកចិននិងអឺរ៉ុបដែលដំណើរការមានរហូតដល់៣៩ខ្សែ ក្នុងនោះមានរថភ្លើងដំណើរការ៣០០០ខ្សែ គ្របដណ្ដប់ប្រទេសចំនួន៩ ទីក្រុងចំនួន១៤នៅទ្វីបអឺរ៉ុប ដែលបានក្លាយជាវេទិកាសំខាន់ជំរុញការតភ្ជាប់ លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មដល់ប្រទេសតាមបណ្ដោយខ្សែក្រវាត់នេះ​។ 

ផ្តើមពីសេដ្ឋកិច្ចរហូតដល់វប្បធម៌មនុស្សជាតិ៖ យុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ធ្វើឱ្យថ្កុំថ្កើនរុងរឿងដល់ប្រទេសតាមខ្សែក្រវាត់នេះ និងបង្កើនភាពសុខដុមរមនា និង ប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។

ជាង៣ឆ្នាំមកនេះ យុទ្ធសាស្ត្រ“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ផ្តើមចេញពីចំណុច​សូន្យ​រហូត​លេចចេញជារូបរាង និងចេញពីចំណុចតូចមួយរហូតដល់ធំ។​ នៅលើផ្នែក​ទំនាក់ទំនងគោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ លំហូររលូននៃពាណិជ្ជកម្ម ហិរញ្ញប្បទាន(Financing)  ការតភ្ជាប់ដួងចិត្តប្រជាជននិង​វិស័យ​សំខាន់ៗ​ ​ជាដើម ព្រមទាំងកិច្ចសហប្រតិបត្តិការជាក់លាក់បានជំរុញទៅមុខជាបន្ត ដើម្បីជំរុញដល់ការអភិវឌ្ឍនិងភាពថ្កុំថ្កើននៃប្រទេសតាមបណ្ដោយខ្សែក្រវាត់នេះ។

នៅលើផ្នែកទំនាក់ទំនងគោលនយោបាយ៖ ប្រទេសចិននិងបណ្ដា​ប្រទេស​តាម​បណ្ដោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” បានរួមគ្នាបង្កើតយន្តការ​សហប្រតិបត្តិការ​ច្រើន​ស្រទាប់ ដែលគ្របដណ្ដប់ពីរដ្ឋាភិបាលដល់សង្គមប្រជាជន ដែលពាក់ព័ន្ធនឹងការ​ជំរុញ​ថ្នាក់ដឹកនាំជាន់ខ្ពស់ ការតភ្ជាប់យុទ្ធសាស្ត្រ យន្តការទ្វេភាគីនិងពហុភាគី ការសន្ទនា​និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរក្រៅផ្លូវការណ៍(second track diplomacy) ដើម្បីបង្កើតនូវលក្ខខណ្ឌល្អប្រសើរដល់ការធ្វើឱ្យស៊ីជ្រៅនៃកិច្ចសហប្រតិបត្តិការ។

ប្រទេសចិនខិតខំប្រឹងប្រែងជំរុញការតភ្ជាប់ ការកសាងរួមគ្នា​នូវគំនិតផ្តួច​ផ្តើម​យុទ្ធសាស្ត្រ“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍនៃ​ប្រទេស​តាម​បណ្ដោយ​​“ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដើម្បីស្វែងរកនូវតួចែកធំបំផុតនៃ​កិច្ចសហប្រតិបត្តិការ។

ផែនការ“វិថីនៃពន្លឺ”របស់ប្រទេសកាហ្សាក់ស្ថាន “គម្រោងផែនការភាគខាងលិច”​របស់ប្រទេសអារ៉ាប៊ីសាអូឌីត ផែនការ“វិថីនៃវាលស្មៅ”របស់ប្រទេសម៉ុងហ្គោលី  “ផែន​កា​រ​​​វិនិយោគទ្វីបអឺរ៉ុប”របស់សហគមន៍អឺរ៉ុប  គម្រោងផែនការទូទៅនៃ​ការតភ្ជាប់​សហគមន៍អាស៊ានឆ្នាំ២០២៥  “យុទ្ធសាស្ត្រអភិវឌ្ឍដែលទទួលខុសត្រូវ”របស់ប៉ូឡូញ​ គំនិតយុទ្ធសាស្ត្រ“ចំណុចស្នូលនៃសមុទ្រទូទាំងពិភពលោក” (global maritime fulcrum)របស់ឥណ្ឌូនេស៊ី  គំនិត​ផ្ដួចផ្តើម“ច្រករបៀងកណ្ដាល” (intermediate corridor)របស់ប្រទេសតួកគី  យុទ្ធសាស្ត្រ“ឧស្សាហូបនីយកម្ម​ឡើងវិញ”របស់ប្រទេសស៊ើបបៀ ផែនការមេនៃការតភ្ជាប់របស់កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការតភ្ជាប់រវាងអាស៊ីនិងអឺរ៉ុប និងរបៀបវារៈ​អភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ជាដើម ស៊ីសង្វាក់​គ្នាកម្រិតខ្ពស់ជាមួយគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ“ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ ប្រទេស​ចិន​រីករាយរួមគ្នាជំរុញនិងអនុវត្តជាមួយអង្គការនិងប្រទេសដែលមានពាក់ព័ន្ធ។

នៅលើផ្នែកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៖ ពីផ្លូវដែកចិននិងឡាវ ផ្លូវដែក​ព័រទុយហ្គាល់​និងស៊ើបបៀ  ផ្លូវដែកល្បឿនលឿនក្រុងបាដុងនិ​ងហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី  ផ្លូវល្បឿនលឿនទីក្រុងPeshawarនិងក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន កំពង់ផែPiraeus កំពង់ផែGwadar និងគម្រោងលក្ខណៈប្រវត្តិសាស្ត្រជាដើម រហូត​ដល់ការតភ្ជាប់បំពង់បង្ហូរប្រេងឆៅចិននិងរុស្សី  បំពង់បង្ហូរឧស្ម័ន​ធម្មជាតិចិន​និង​អាស៊ី​កណ្ដាល  បំពង់បង្ហូរឧស្ម័នធម្មជាតិចិន​និងរុស្សីខ្សែខាងលិច និងការតភ្ជាប់ហេដ្ឋា​រចនាសម្ព័ន្ធ​ថាមពលជាដើម​។​ ពីការតភ្ជាប់គម្រោងផែនការ​កសាងរហូត​ដល់ការតភ្ជាប់​ប្រព័ន្ធគុណភាពនិងបច្ចេកទេស។​ ពីការជំរុញធ្វើឱ្យកាន់តែងាយស្រួលនៃ​ការដឹកជញ្ជូន​រហូតដល់ការបង្កើតបណ្ដាញព័ត៌មាន និងការតភ្ជាប់ឆ្លងតំបន់និងឆ្លងប្រទេសដែល​បាន​ផ្តល់នូវសុភមង្គលដល់ប្រជាជនទូទៅ។

នៅលើផ្នែកធ្វើឱ្យលំហូររលូននៃពាណិជ្ជកម្ម៖​ ស្ថិតនៅក្រោមស្ថានភាពសេដ្ឋកិច្ច​ពាណិជ្ជកម្មពិភពលោកដែលបន្តធ្លាក់ចុះ​  ទំហំពាណិជ្ជកម្មប្រទេសចិននិង​ប្រទេសតាម​បណ្ដោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ឆ្នាំ២០១៦មានចំនួនសរុប​ ៩៤៧,៨ពាន់លាន​ដុល្លារ ស្មើនឹង២៥,៧% នៃទំហំនាំចេញនាំចូលទំនិញរបស់ចិនធៀប​នឹងរយៈពេល​ដូច​គ្នា​។​ ហើយទំហំសេវាកម្មនាំចេញនាំចូលរបស់ប្រទេសចិននិង​ប្រទេសតាម​បណ្ដោយ​ខ្សែ​ក្រវាត់មួយនិងផ្លូវមួយមានចំនួន​ ១២២,២ពាន់លានដុល្លារ ស្មើនឹង​១៥,២%​ នៃ​សេវាកម្ម​នាំចេញនាំចូលរបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នា។

ការពង្រីកកិច្ចសហប្រតិបត្តិការផលិតភាព និងវិនិយោគជាទិសដៅកិច្ចសហប្រតិបត្តិអាទិភាពមួយ នៃការរួមកសាងយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។  គិតមកដល់ចុងឆ្នាំ២០១៦ សហគ្រាស ចិនបានកំពុងកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មចំនួន៥៦ នៅតាមប្រទេសចំនួន ២០ តាមបណ្ដោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដែលសរុបមានទំហំវិនិយោគ លើសពី​១៨៥០០លាន​ដុល្លារ។​ នៅឆ្នាំ២០១៦ប្រទេសចិនបានវិនិយោគនៅក្នុងប្រទេសតាមណ្ដោយ “ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ”ចំនួន១៤៥០០លានដុល្លារស្មើនឹង​ ៨,៥%​នៃទំហំវិនិយោគសរុប​នៅ​ក្រៅប្រទេសក្នុងរយៈ​ពេល​​ដូចគ្នា ហើយទំហំនៃកិច្ចសន្យាម៉ៅការសាងសង់នៅ​ក្រៅប្រទេសដែល​ចុះហត្ថលេខាថ្មីមាន​ចំនួន​១២៦ពាន់លានដុល្លារ កើនឡើង៣៦%។

នៅផ្នែកហិរញ្ញប្បទាន(Financing)៖ គិតមកដល់ចុងឆ្នាំ២០១៦ ធនាគារវិនិយោគខាង​ហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី(AIIB)ដែលផ្តួចផ្តើមដោយប្រទេសចិនបានផ្តល់នូវកម្ចីឥណទានចំនួន ១៧០០លាន​ដុល្លារ​ដល់គម្រោងចំនួន៩។​ មូលនិធិផ្លូវសូត្រដែលចេញទុនបង្កើតដោយប្រទេសចិន បានចុះ​ហត្ថលេខា​លើគម្រោងចំនួន១៥ ហើយទំហំវិនិយោគមានចំនួនប្រហែល ៦០០០លានដុល្លារ។

នៅលើផ្នែកការតភ្ជាប់ដួងចិត្តប្រជាជន៖​ កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរច្រើនស្រទាប់ និងច្រើន​វិស័យលើការអប់រំ វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស ទេសចរណ៍ សុខាភិបាល ជំនួយគ្រោះធម្មជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើមបានជំរុញជាបន្ត ហើយជំរុញការរៀនសូត្រទៅវិញទៅមក ដក​បទពិសោធន៍គ្នាទៅវិញទៅមកនៃអរិយធម៌ ព្រមទាំងការបង្កើតថ្មីនៃការបញ្ចូលគ្នានៃវប្បធម៌។

រៀងរាល់ឆ្នាំប្រទេសចិន បានផ្តល់​អាហាររូបករណ៍រដ្ឋាភិបាលចិន​ចំនួន១ម៉ឺនកន្លែង​ដល់​ប្រទេស​តាម​បណ្ដោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ គិតមកដល់ចុងឆ្នាំ២០១៦ ប្រទេសចិនបានបង្កើត មជ្ឈមណ្ឌលវប្បធម៌ចិនចំនួន៣០កន្លែងនៅតាមបណ្ដោយខ្សែនេះ និងបង្កើតសាខាវិទ្យាស្ថានខុងជឺ​មួយ​ចំនួន​ទៀត។

ក្រៅពីនេះ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអេកូបរិស្ថាន ការជំរុញកិច្ចសហប្រតិបត្តិការ​លើសមុទ្រមានររៀបនិងវិស័យផ្សេងៗនៃការរួមកសាងយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវ” ទទួលបាន​ការរីកចម្រើនទៅមុខជាវិជ្ជមាន។ 

ផ្តើមចេញពីភាពជាក់ស្តែងរហូតដល់អនាគត៖ សមិទ្ធផលនៃយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ផ្តល់ប្រយោជន៍ដល់តំបន់កាន់តែធំទូលាយ

     “ខ្សែក្រវាត់មួយនិងផ្លូវមួយ”បានឆ្លងកាត់ដីគោកទ្វីបអាស៊ី អឺរ៉ុបនិងអាហ្វ្រិក ចុងម្ខាងរបស់វាគឺជារង្វង់សេដ្ឋកិច្ចអាស៊ីដែលរស់រវើក និងម្ខាងទៀតគឺជារង្វង់សេដ្ឋកិច្ចអឺរ៉ុបដែលរីកចំរើន ហើយនៅផ្នែកកណ្ដាលវិញគឺជាបណ្ដាប្រទេសដែលមានសក្ដានុពលខ្លាំង។

        “ខ្សែក្រវាត់មួយនិងផ្លូវមួយ”នឹងធ្វើ​ឱ្យទ្វីបអាស៊ីនិងអឺរ៉ុបក្លាយជាតំបន់សំខាន់នៃការរួមគ្នាកសាង។ តើធ្វើយ៉ាងដូចម្ដេច ដើម្បីផ្ដល់នូវប្រយោជន៍ដល់តំបន់កាន់តែធំទូលាយ និងដល់ប្រជាជនកាន់តែច្រើននៅថ្ងៃអនាគត?

នៅក្នុងអត្ថបទស្ដីអំពី«រួមគ្នាកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ៖  ទ្រឹស្ដី ការអនុវត្តនិងវិភាគទានរបស់ប្រទេសចិន» បានចង្អុលបង្ហាញថា៖ រួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”គឺបើកទូលាយ ហើយប្រទេសចិនស្វាគមន៍អង្គការអន្តរជាតិ​និងប្រទេសដែលមានចំណាប់អារម្មណ៍ចូលរួមសហប្រតិបត្តិការក្នុងទម្រង់ផ្សេងៗគ្នា ធ្វើឱ្យសមិទ្ធផលផ្តល់​ប្រយោជន៍ដល់តំបន់កាន់តែទូលំទូលាយ និងទៅដល់ប្រជាជនកាន់តែច្រើន។

ទ្វីបអាហ្វ្រិកគឺជាដៃគូសំខាន់នៃការរួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ គំនិតផ្តួចផ្តើមរួមគ្នាកសាង “ខ្សែក្រវាត់មួយនិផ្លូវមួយ” បានត្រួសត្រាយនូវកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងចិននិងអាហ្វ្រិកឱ្យកាន់តែមានចន្លោះធំទូលាយ ហើយព្រមទាំងតភ្ជាប់យ៉ាងជិតស្និទ្ធតំបន់ដីគោក អាស៊ី អឺរ៉ុប និងទ្វីបអាហ្វ្រិកជាមួយគ្នាថែមមួយកម្រិតទៀត និងជំរុញការពួតដៃគ្នាអភិវឌ្ឍតំបន់អាស៊ីអឺរ៉ុបនិងអាហ្វ្រិក។

ប្រទេសចិនស្វាគមន៍អាម៉េរិកឡាទីននិងតំបន់ការ៉ាប៊ីនចូលរួមកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ ប្រទេសចិនគាំទ្រពេញទំហឹងតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍជាមួយប្រទេសអាម៉េរិកឡាទីននិងតំបន់ការ៉ាប៊ីន ហើយប្រើនូវទ្រឹស្ដី គោលការណ៍និងរបៀបនៃកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង​ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់គ្រប់វិស័យ និងពង្រីកប្រយោជន៍រួមគ្នាជាបន្ត។

ទ្វីបអូសេអានីគឺជាតំបន់លាតសន្ធឹងទៅភាគខាងត្បូងនៃ “ផ្លូវសូត្រលើសមុទ្រ​សតវត្ស​ទី២១”។ ប្រទេសចិននិងនូវែលសេឡង់បានចុះហត្ថលេខាលើអនុស្សរណៈរវាងរដ្ឋាភិបាលប្រទេសទាំងពីរស្ដីអំពីការពង្រឹងរៀបចំកិច្ចសហប្រតិបត្តិការនៃគំនិតផ្ដួចផ្តើមយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ រួមគ្នាកសាងផ្លូវសូត្រលើសមុទ្រសតវត្សរ៍ទី២១ ដើម្បីពន្លឿនការអភិវឌ្ឍរបស់ប្រទេសដីកោះមហាសមុទ្រប៉ាស៊ីហ្វិ និងធ្វើឱ្យស៊ីជ្រៅជាមួយនឹងកិច្ចសហប្រតិបត្តិការត្បូងត្បូង​របស់ចិន ដើម្បីបង្កើតកាលានុវត្តភាពថ្មី។

កិច្ចសហប្រតិបត្តិការភាគីទីបី គឺជាខ្លឹមសារសំខាន់នៃការរួមគ្នាកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។ ប្រទេសចិនរីករាយបំពេញតួនាទីបច្ចេកទេស មូលនិធិ ផលិតភាព ទីផ្សារនិងអាទិភាពបំពេញគ្នាទៅវិញទៅមកជាមួយប្រទេសអភិវឌ្ឍដែលមានពាក់ព័ន្ធ ដោយយោងតាមគោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាងនិងរួមគ្នាចែករំលែក  គោរពតាមច្បាប់នៃទីផ្សារ ធ្វើការសហប្រតិបត្តិការភាគីទីបី និងជំរុញការផ្តល់ប្រយោជន៍ទៅវិញទៅមកនិងឈ្នះឈ្នះ ជាមួយប្រទេសតាមបណ្ដោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។

ការងើបឡើងវិញយឺតៗនៅពេលសេដ្ឋកិច្ចពិភពលោកកំពុងសម្របសម្រួលស៊ីជម្រៅ បញ្ហាអភិវឌ្ឍនៃបណ្ដាប្រទេសដែលប្រឈមនៅតែធ្ងន់ធ្ងរ។ ពិភពលោកក្នុងពេលបច្ចុប្បន្ន សុទ្ធតែត្រូវការពង្រឹងការតភ្ជាប់ជាងពេលណាៗទាំងអស់។

មនុស្សគ្រប់គ្នាទន្ទឹងរង់ចាំថា ឆ្លងតាមរយៈនៃគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”  បណ្ដាប្រទេសលើពិភពលោកពួតដៃគ្នាឡើងបង្កើតនូវផ្លូ​វសូត្របៃតង ផ្លូវសូត្ររឹងម៉ាំ ផ្លូវសូត្រឆ្លាតវៃ និងផ្លូវសូត្រសន្តិភាព  កសាងសកលភាវូបនីយកម្មសេដ្ឋកិច្ចកាន់តែមានកម្លាំងរស់រវើក កាន់តែបើកទូលាយ កាន់តែរឹងម៉ាំនឹងនរ កាន់តែមាននិរន្តរភាព និងចុះសម្រុងគ្នាកាន់តែច្រើន  រួមគ្នារក្សាតួអង្គសេដ្ឋកិច្ចពិភពលោកដែលមានលក្ខណៈបើកទូលាយ និងរួមគ្នាស្វែងរកប្រភពនៃកម្លាំងចលករកំណើនថ្មី៕

ត្រលប់ក្រោយ >>