ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
រយៈពេល១០ថ្ងៃបន្ទាប់ពីការស្នើរសុំសិទ្ធិគ្រប់គ្រង លើស្នាដៃរបស់ លោកគង្គ ប៊ុនឈឿននៅមិនទាន់ ទទួលបានពាក្យជំទាស់បណ្តឹងនៅឡើយ
ចេញផ្សាយ  ១៥-មិថុនា-២០១៧    ដោយ : Pov KimAn

អត្ថបទ៖ ពៅ គឹមអាន  09-06-2017

    បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលសំណើរសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍ពីគ្រួសាររបស់ លោក គង្គ ប៊ុនឈឿន
ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះនាទសវត្សរ៍៥០ លើស្នាដៃ និពន្ធបទភ្លេង និងទំនុកច្រៀងចំនួន៤១បទរបស់លោក រហូតមកដល់​ពេលនេះនៅមិនទាន់មានបណ្តឹងជំទាស់ណាមួយនៅឡើយទេ។
    លោក ស៊ឹម សត្តា អនុប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈមាន​ប្រសាសន៍​ប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី០៩ខែមិថុនានេះថា ចាប់តាំងពីក្រសួងវប្បធម៌​បានចេញ​សេចក្តីជូន​ដំណឹងស្តីអំពីការ​ផ្តល់សិទ្ធិគ្រប់​គ្រង​លើ​សា្មដៃនិពន្ធបទចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ដែលត្រូវបានគេស្គាល់ថាជាកវីម្ចាស់ស្ទឹងសង្កែនោះ រហូតមក​​ដល់​​ពេល​​​​​នេះ​​ក្រសួង​នៅ​មិនទាន់បាន​ទទួលពាក្យ​បណ្តឹងជំទាស់ណាមួយនៅឡើយទេ។ លោកបន្តថា ក្នុងរយៈពេលជូនដំណឹងនេះ ប្រសិនបើគ្មានបុគ្គល ឬភាគី​ពាក់ព័ន្ធណាប្តឹងតវ៉ាជំទាស់ទេនោះ ក្រសួង​នឹងរៀបចំប្រគល់សិទ្ធិគ្រប់គ្រងស្មាដៃទាំងនោះជូនគ្រួសាររបស់លោក គង្គ ប៊ុនឈឿន គឺអ្នកស្រី  គាត គឹមលន។ លោក​ថ្លែងថា​៖​បាលនិយាយ​ទៅ​នៅក្នុងសេចក្តីជូនដំណឹងយើងដាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនឹងតាផុតពីនឹងគឺយើងចាប់ផ្តើមធ្វើនីតិវិធីចេញសេចក្តីសម្រេចហើយ ព្រោះ​យើងទុកពេលអោយរយៈពេល៣០ថ្ងៃ ហើយក្នុងកំឡុងរយៈពេល៣០ថ្ងៃនឹងប្រសិនបើក្រសួងអត់ទាន់ទទួលបានពាក្យបណ្តឹងពីភាគីពាក់ព័ន្ធ​អីទេក្រសួងនឹងចេញសេចក្តីសម្រេចលើ៤១បទនឹងប្រគល់ជូនលោកស្រី គាត គឹមលនជាប្រពន្ធរបស់លោក គង្គ ប៊ុនឈឿននឹង។
    លោក សេង ដារា ជាកវីនិពន្ធ និងជាអ្នកស្រាវជ្រាវប្រវត្តិសិល្បៈករជំនាន់ដើម មានប្រសាសន៍គាំទ្រចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌នាពេលនេះ ហើយលោកជំរុញអោយក្រសួងបន្តសកម្មភាពនេះឲ្យកាន់តែសកម្មបន្ថែមទៀត។ លោកបន្តថា គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់គួរយកចិត្តទុកដាក់ និងមានការលើកទឹកដល់អ្នកនិពន្ធនានាដែលមិនទាន់បានទទួលសិទ្ធិគ្រប់គ្រងលើការនិពន្ធរបស់ខ្លួន។ លោកថ្លែងថា៖គួរតែក្រសួងពាក់ព័ន្ធដូចជាក្រសួងវប្បធម៌
ក្រសួងព័ត៌មានគួរតែនាំគ្នាជួយគ្រប់អ្នកនិពន្ធមិនមែនទាល់តែគេស្នើរសុំទើបបានធ្វើអោយទេ ដូចអ្នកខ្លះគេនៅរស់ដូចជាលោកគ្រួអ៊ុំដារា ឯល ប៊ុនណាអីនឹង ផ្តួចផ្តើមអោយគាត់ទៅ ចាំបាច់អោយគាត់មកសុំធ្វើអី យើងជាអាជ្ញាធររបស់រដ្ឋ ហើយយើងជាអ្នកគ្រប់គ្រងលើនឹង។

     កវី គង្គ ប៊ុនឈឿន ត្រូវបានគេស្គាល់ថាជាកវីនិពន្ធល្បីឈ្មោះមួយរូបដែលមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាស្វែងយល់ ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើម។ លោក គង្គ ប៊ុនឈឿន បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងវ័យ ៧៧ឆ្នាំនៅប្រទេសន័រវេសន៍ (Norway) ដោយជំងឺមហារីក៕


 

ត្រលប់ក្រោយ >>