ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
គុយបាមានបំណងបង្កើតកិច្ចសហការជាមួយវិទ្យាស្ថានជាតិការទូតកម្ពុជា
ចេញផ្សាយ  ១៥-មិថុនា-២០១៧    ដោយ : Pov KimAn

អត្ថបទ៖ ពៅ គឹមអាន 14-06-2017

ប្រទេសគុយបា មានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតគុយបា ជាមួយវិទ្យាស្ថានជាតិការទូតកម្ពុជា ក្រោយពីដឹងថាក្រសួងការបរទេសកម្ពុជា កំពុងសាងសង់ ហើយនឹងចាប់ដំណើរការ នាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហការខាងវិស័យការទូតរវាងប្រទេសទាំងពីរ។    
    ក្នុងជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ ឯកឧត្តម  Juan De Jesus Hildalgo-Gato Perez ឯកអគ្គរដ្ឋទូត គុយបាប្រចាំកម្ពុជា ឯកឧត្តម  ជុំ សុន្ទរី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកសារព័ត៌មានថា ប្រទេសគុយបា វិទ្យាស្ថានការទូតជាយូមកហើយ ហើយក៏មានបទពិសោធន៍ច្រើនក្នុងវិស័យការងារការទូត និងទំនាក់ទំនងអន្តរជាតិនេះផងដែរ ដូច្នេះគុយបាចង់សហការជាកម្ពុជា នៅពេលដែលវិទ្យាស្ថានជាតិការទូតរបស់កម្ពុជាចាប់ផ្តើមដំណើរការ ដើម្បីចង់បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និត និងអាចផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យការទូតរវាងគ្នាទៅវិញទៅមក។ លោកថ្លែងថា៖ ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបាបានជំរាបជួនថានៅគុយបាមានវិទ្យាស្ថានការទូតនៅគុយបាដែរ ហើយវិទ្យាស្ថាននេះបានបង្កើតយូហើយ ហើយក៏មានបទពិសោធន៍ជាច្រើនលើផ្នែកការងារការទូត និងទំនាក់ទំនងអន្តរជាតិនេះ ហើយដោយឯកឧត្តមបានទទួលដំណឹងថា នៅក្រសួងការបរទេសកំពុងដំណើរការបង្កើតឡើងនូវវិទ្យាស្ថានជាតិសម្រាប់ការងារការទូត និងការសិក្សាអន្តរជាតិ ហើយឯកឧត្តមអគ្គរដ្ឋទូតសម្តែងបំណងប្រាថ្នាចង់ឲ្យមានកិច្ចសហប្រតិបត្តិការ ហើយនឹងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវិទ្យាស្ថានការទូតរបស់គុយបា និងវិទ្យាស្ថានជាតិខាងការទូតរបស់កម្ពុជាដែរកំពុងរៀបចំបង្កើតឡើងនេះ។
     ឯកឧត្តមបន្តថា ជាការឆ្លើយតបរបស់កម្ពុជា គឺគាំទ្រចំពោះបំណងរបស់គុយបានាពេលនេះ ប៉ុន្តែចាំបាច់ណាស់ភាគីទាំងពីរត្រូវរួមគ្នាសិក្សា និងលើកឡើងនូវគម្រោងក្នុងកិច្ចការទំនាក់ទំនងនេះ ដើម្បីឈានទៅកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតរបស់ប្រទេសទាំងពីរ។
    គួររំលឹកថា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបង្កើតវិទ្យាស្ថានការទូតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបរិបទការងារការបរទេសដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់ និងនៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ វិទ្យាស្ថានការទូតនេះបច្ចុប្បន្នកំពុងដំណើរការសាងសង់នៅក្នុងក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
    សូមបញ្ជាក់ថាកន្លងមកប្រទេសគុយបាបានផ្តល់ជំនួយច្រើនមកកម្ពុជាកាលដែលប្រទេសកម្ពុជាជួបការលំបាកក្នុងរបបប៉ុលពោត រួមមាន វិស័យកសិកម្ម សេដ្ឋកិច្ច បច្ចេកទេស កីឡា និងវិជ្ជសាស្រ្តជាដើម លើសពីនេះ គុយបាក៏ធ្លាប់បានផ្តល់អាហារូបករណ៍ខាងផ្នែកវិជ្ជសាស្រ្តមកដល់និសិត្សកម្ពុជាទៅសិក្សាផងដែរ៕

ត្រលប់ក្រោយ >>