ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ គ ជ ប និងកងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែលធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ
ចេញផ្សាយ  ១៥-មិថុនា-២០១៧    ដោយ : Kol Chhamnol

    សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ គ ជ ប និងកងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែលធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ

  ផន វាសនា    15/06/17      

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ គ ជ ប និងកងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែលធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រគល់​សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ បញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹក​ថ្ងៃទី១៥ ខែមិថុនានេះ។ សម្តេចតេជោ បានចាត់ទុកលទ្ធផលបោះឆ្នោត ក្រុម​ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នេះថា ជារឿងល្អប្រសើរ ព្រោះគណបក្ស​នយោបាយ​ទាំង​អស់ សុទ្ធតែបានបង្ហាញពីជ័យជម្នះ។ បើទោះបីយ៉ាងណាសម្តេចអបអរសាទរចំពោះ ដំណើរ​ការនៃការបោះឆ្នោត ប្រព្រឹត្តដោយបរិយាកាសល្អប្រសើរ ផ្ទុយពីបណ្តាប្រទេសមួយ​ចំនួនរាល់ពេលបោះឆ្នោតតែងមានហិង្សា និងមានអ្នកស្លាប់។សម្តេចតេជោ បានផ្តាំទៅ​លោក ប្រេត អាដាម ឲ្យឈប់ចងកម្មចងពារ ជាមួយប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែង​ការណ៍រិះគន់ការបោះឆ្នោតនៅកម្ពុជា ថាមិនល្អ ខណៈប្រទេសនានា រួមទាំងអាមេរិកផង​សរសើរពីភាពល្អប្រសើរ នៃដំណើរការបោះឆ្នោតនេះ។សម្តេចតេជោ ក៏បានអំពាវនាវ ដល់គណបក្សនយោបាយដែលជាប់ឆ្នោត ត្រូវខិតខំធ្វើ ការរួមគ្នា ដើម្បីប្រជាពលរដ្ឋ។

     

ត្រលប់ក្រោយ >>