ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
រាជរដ្ឋាភិបាលជំរុញឲ្យសង្គមស៊ី វិលចូលរួមការអភិវឌ្ឍបែប​ប្រជា​​ធិបតេយ្យ និង​​ដោយ​ចីរភាព
ចេញផ្សាយ  ១៥-មិថុនា-២០១៧    ដោយ : Kol Chhamnol
 រាជរដ្ឋាភិបាលជំរុញឲ្យសង្គមស៊ី វិលចូលរួមការអភិវឌ្ឍបែប​ប្រជា​​ធិបតេយ្យ និង​​ដោយ​ចីរភាព
អត្ថបទ៖ វ៉ាង ភក្តី/ ១៤.០៦.២០១៧ 
        រាជរដ្ឋាភិបាល​កម្ពុជា បានជំរុញឲ្យអង្គការសង្គមស៊ីវិ លចូលរួមសកម្មភាពក្នុងការអភិវឌ្ឍ​​​បែប​ប្រជា​​ធិបតេយ្យ និង​​ប្រកបដោយ​ចីរភាព ដែលធានាបានការអភិវឌ្ឍពិតប្រា កដនៅ​មូលដ្ឋាន​។
          ថ្លែងក្នុងពិធីសម្ពោធ​​គម្រោងស្តីពី​«ពង្រឹង​សង្គម​ស៊ីវិល ​ដើម្បី​អភិវឌ្ឍន៍​តាម​បែប​ប្រជា​​ធិបតេយ្យបតេយ្យ និង​​ប្រកប​ដោយ​ចីរភាពនៅ​កម្ពុ ជា»នៅថ្ងៃទី១៤ ខែមិថុនានេះ ឯកឧត្តម ង៉ាន់ ចំរើន អនុ​រដ្ឋ​​ លេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​ គណៈកម្មាធិការជាតិសម្រាប់ការអភិ វឌ្ឍ​តាម​បែប​ប្រជា​​ធិប​តេយ្យ​ ​​នៅ​​ថ្នាក់​​​ក្រោមជាតិ បានបញ្ជាក់ថា ការអភិវឌ្ឍដែលធានាបាននូវប្រជា​​ ធិបតេយ្យ និង​​ប្រកប​​ដោយ​​​​​ចីរភាព គឺចាំបាច់តម្រូវឲ្យមានការចូលរួ មរវាងរាជរដ្ឋាភិបាល អង្គការ​​សង្គម​​ស៊ីវិល វិស័យ​​ឯកជន និងប្រជាពលរដ្ឋ ទើបធ្វើឲ្យរាល់គម្រោងអភិវឌ្ឍន៍ នានា ទទួលបាននូវតម្លាភាព គណនេយ្យ​​ភាព និងការស្ថាបនា។ ឯកឧត្តមមានប្រសាសន៍ថា ភាព​​ជាដៃគូ ក៏ត្រូវទាមទារឲ្យមានតុល្យភាព​​​ ក្នុង​​ការ​​ទទួលខុសត្រូវ ការផ្តល់មូលនិធិ និងអភិបាលកិច្ច។
ការជំរុញឲ្យមានការចូលរួមសហការនេះ  ធ្វើឡើងក្រោយពីអង្គការសង្គមស៊ី វិល​នៅក្នុង​​ប្រទេស​កម្ពុជា​ជិ ត​២០០​​អង្គការ​ផ្សេងៗគ្នា ទទួលបានហិរញ្ញប្បទាន​​ចំនួន​១លា ន៥សែននអឺរ៉ូ ពី​សហភាព​​អឺរ៉ុប និង​អង្គការ Bread for the World ដើម្បីអនុវត្តន៍​គម្រោង​អភិវឌ្ ឍន៍​​​តាម​បែប​ប្រជាធិប​​តេយ្យ និង​ប្រកប​ដោយ​​ចីរភាពនៅកម្ពុជា រយៈពេល៤២ខែ គិតចាប់ពីខែមេសា ឆ្នាំ​២០១៧ ដល់ខែ​កញ្ញា ឆ្នាំ២០២០។
          លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មា ធិការសហប្រតិបត្តិការដើម្បីកម្ ពុជា មាន​ប្រសាសន៍ថា អង្គការសង្គមស៊ីវិលកំពុងរង គ្រោះផ្នែកហិរញ្ញ​វត្ថុ ដើម្បីធ្វើសកម្មភាពជួយ​​​ឲ្យ​​ ប្រជាពល​​រដ្ឋកម្ពុជាអាចផ្លាស់ ប្តូរពីប្រទេសមានប្រាក់​ចំណូលទា បបំផុត ទៅជាប្រទេស​មានប្រាក់​​ចំណូល​ មធ្យមកំរិតទាប ។
លោក សឿង សារឿន បានឲ្យដឹងថា ថវិកាដែលអង្គការសង្គមស៊ីវិល​ទទួ លបានពីសហគមន៍​​អន្តរជាតិ​​នេះ នឹងប្រើប្រាស់សម្រាប់សកម្មភាពលើ កកម្ពស់សិទ្ធិមនុស្ស អភិវឌ្ឍន៍ធនធានមនុស្ស ទប់​​ស្កាត់​​​ការកាប់បំផ្លាញព្រៃឈើ បរិស្ថាន ដីធ្លី សុខភាពសាធារណៈ និងវិស័យផ្សេងៗទៀត។
ឯកឧត្តម ចច អេដហ្កា (George EDGAR) ឯកអគ្គរដ្ឋ​ទូត​​សហភាព​​ ​អឺរ៉ុប​ប្រចាំ​កម្ពុជា មាន​​ប្ រសាសន៍​​ថា សហភាព​​​​អឺរ៉ុបនៅតែបន្តគាំទ្ រចំពោះសកម្មភាពរបស់អង្គការសង្ គមស៊ីវិលនៅកម្ពុជា ដែល​​ចូលរួមដល់កិច្ចខិតខំប្រឹ ងប្រែងដល់ការលើកកម្ពស់ជីវភាព សុខភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍​​​នានានៅ​​មូលដ្ឋា ន។
យោងតាមសៀវភៅគោលនយោបាយជាតិរបស់រា ជរដ្ឋាភិបាល បានបង្ហាញថា ចំណូល​របស់​​ប្រជាជនកម្ពុជា នឹងកើនឡើងជាបន្តបន្ទាប់រហូតឈាន​ ​ដល់ជាប្រទេសមានចំណូល​​មធ្យម​​ កម្រិត​ខ្ពស់​​នៅ​ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខណៈបច្ចុប្បន្ន ចំណូល​ប្រជាជន​ម្នាក់​មានត្រឹ មជាង១.២០០ដុល្លារ៕
 
 

ត្រលប់ក្រោយ >>