ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
សហភាពអឺរ៉ុបផ្តល់ថវិកាជាង១លានដុល្លា សម្រាប់គម្រោងការពារព្រៃឈើនៅកម្ពុជា
ចេញផ្សាយ  ១៦-មិថុនា-២០១៧    ដោយ : Pov KimAn

អត្ថបទ៖ វ៉ាង ភក្តី 15.06.2017

សហភាពអឺរ៉ុបផ្តល់ថវិកាជាង១លានដុល្លា សម្រាប់គម្រោងការពារព្រៃឈើនៅកម្ពុជាទៅឲ្យសង្គមស៊ីវិល         សហភាពអឺរ៉ុបបានផ្តល់ថវិកាប្រមាណជាង១លានដុល្លាអាមេរិកសម្រាប់អនុវត្តន៍គម្រោងការពារព្រៃឈើ
នៅកម្ពុជាទៅឲ្យសង្គមស៊ីវិល ខណៈមានប្រជាជនប្រមាណជាង៨៥លាននាក់ នៃតំបន់មេគង្គរស់នៅដោយ
ពឹងផ្អែកលើព្រៃឈើ។

មន្ត្រីសម្របសម្រួលគម្រោងអភិរក្សធនធានជីវចម្រុះប្រចាំតំបន់មេគង្គ លោក Etienne Delatre បានថ្លែងនៅក្នុងពីធីប្រកាសចាប់ផ្តើមអនុវត្តគម្រោងសម្លេងសម្រាប់ព្រៃឈើតំបន់មេគង្គ នៅថ្ងៃទី១៥ ខែមិថុនានេះថា គម្រោងនេះមានរយៈពេល៥ឆ្នាំ ដែលជួយ ប្រជាសហគមន៍ក្នុងការកសាងសមត្ថភាពការពារធនធានព្រៃឈើ ដោយសារពួកគេជាអ្នករស់នៅផ្ទាល់ និងបានឃើញមុនគេពីសកម្មភាពបំផ្លាញព្រៃឈើ។
         
 លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានឲ្យដឹងដែរថា គម្រោងនេះត្រូវអនុវត្តនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី តាមរយៈការផ្តល់អំណាច និងសកម្មភាពដល់សហគមន៍នៅទីនោះជួយ ទប់ស្កាត់ការរាតត្បាតព្រៃឈើ។
 លោកថា៖ (ចឹងពេលព័ត៌មានពាក់ព័ន្ធនឹងអភិបាលកិច្ចព្រៃឈើ បទល្មើសព្រៃឈើអីគឺគាត់មានរូបភាព មាន
លក្ខណច្បាស់លាស់ ហើយដែលផ្ញើមកអង្គការសង្គមស៊ីវិល សង្គមស៊ីវិលអាចផ្ញើទៅឲ្យ អឺរាជរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមនៅក្នុងការត្រួតពិនិត្យ ជំរុញទាក់ទងអភិបាលកិច្ចព្រៃឈើរឲ្យ
កាន់តែល្អប្រសើរ ហើយការប្រើប្រាស់ទាក់ទងប្រព័ន្ធបច្ចេកវិទ្យានេះគឺជាភស្តុតាង សំខាន់ដែល សំខាន់ជាក់ស្តែងដែលធ្វើឲ្យភាគីពាក់ព័ន្ធបានឃើញហើយចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងព្រៃ
ឈើរឲ្យកាន់តែល្អប្រសើរ)។
 
លោក ជ័យ គូឡង់ មន្ត្រីសម្របសម្រួលគម្រោងសម្លេងសម្រាប់ព្រៃឈើតំបន់មេគង្គរបស់អង្គការWWF
ប្រចាំកម្ពុជា បានថ្លែងថា គម្រោងនេះនឹងជួយមិនឲ្យមានការកាប់បំផ្លាញព្រៃឈើនៅ ក្នុងខេត្តមណ្ឌលគិរីបន្តទៅទៀត ខណៈបច្ចុប្បន្នធនធានធម្មជាតិនៅក្នុងខេត្តមួយនេះកំពុងរងការគម្រាមកំហែង។

ឯកឧត្តម  ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានរបស់ក្រសួងបរិស្ថាន បានគាំទ្រនូវគម្រោងនេះ ខណៈរាជរដ្ឋាភិបាលដាក់ព្រៃឈើជាង៧លានហិកតា ជាតំបន់ការពារមិន ឲ្យមានការកាប់ទន្ទ្រានដែលនាំឲ្យបាត់បង់
ធនធានជីវចម្រុះ ព្រមទាំងការទប់ស្កាត់ការជួញដូរឈើជា លក្ខណៈទ្រង់ទ្រាយធំ ការទប់ស្កាត់ការបរបាញ់សត្វព្រៃ ការលើកទឹកចិត្តឲ្យប្រជាជនប្រករបរចិញ្ចឹម សត្វ និងដាំដំណាំទ្រទ្រង់ជីវភាព ជាជាងពឹងផ្អែកលើធនធានព្រៃឈើ ជាដើម។
លោកថ្លែងថា៖( នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះយើងមានយើងបានទប់ស្កាត់នូវ ការជួញដូរឈើជាលក្ខណធំដំ ហើយទោះបីជាសល់មានតិចតួចប្រជាជនដែលគាត់ពឹងអាស្រ័យបន្តបន្ទាប់លើការបរបាញ់តិចតួចក៏ដូចជាការកាប់ឈើ ហើយក៏យើងនៅបន្តចាត់វិធានការផ្សេងៗដើម្បីពង្រឹងគាត់)។

ឯកឧត្តម ចច អេដហ្កា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះមិនធ្វើតែនៅកម្ពុជានោះទេ តែធ្វើនៅប្រទេសវៀតណាម ឡាវ ថៃ និងភូមាផងដែរ ដែលមានទឹកប្រាក់
សរុប៥លាន៨សែនអឺរ៉ូ។ យោងតាមរបាយការណ៍របស់ក្រុមអភិរក្សធនធានធម្មជាតិ បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៥ ការបាត់បង់ព្រៃឈើជាមធ្យមនៅក្នុងតំបន់មេគង្គមានជិត៥ភាគរយ ដែលបានបង្កជា បញ្ហាប្រឈមយ៉ាងច្រើនដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើជាង ៨៥លាននាក់ ក្នុងនោះមានជនជាតិដើមភាគតិចប្រហែលមួយភាគបី៕
 

ត្រលប់ក្រោយ >>