ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
កម្ពុជារិះគន់អាមេរិកចំពោះការដកតំបន់អភិរក្សចេញពីអង្គការសហប្រជាជាតិ
ចេញផ្សាយ  ១៩-មិថុនា-២០១៧    ដោយ : Kol Chhamnol

 កម្ពុជារិះគន់អាមេរិកចំពោះការដកតំបន់អភិរក្សចេញពីអង្គការសហប្រជាជាតិ

អត្ថបទ៖ វ៉ាង ភក្តី
MC: រាជរដ្ឋាភិបាល និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា បានរិះគន់ចំពោះអាមេរិកដែលដកតំបន់អភិរក្សជីវមណ្ឌលចំនួន១៧របស់ខ្លួន ចេញពីអង្គការសហប្រជាជាតិ ខណៈពេលពិភពលោកទាំងមូលកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងកំដៅលើភពផែនដី។
ឯកឧត្តម សៅ សុភាព នាយកខុទ្ទការល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនានេះ បានប្រាប់ឱ្យដឹងថា កម្ពុជាមានការសោកស្តាយចំពោះប្រទេសមហាអំណាចមួយនេះ ដែលបានដកតំបន់អភិរក្សជីវមណ្ឌលចំនួន១៧របស់ខ្លួន ចេញពីអង្គការសហប្រជាជាតិ ខណៈប្រទេសតូចៗផ្សេងទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយ អង្គការសហប្រជាជាតិ ចំពោះការថែរក្សាធម្មជាតិ ធនធានជីវចម្រុះ និងភពផែនដី។ ឯកឧត្តម បានបញ្ជាក់ដោយការងឿងឆ្ងល់ថា សហរដ្ឋអាមេរិកហាក់ដើរថយក្រោយជាមួយនឹងការខិតខំប្រឹងប្រែងចូលរួមការពារតំបន់អភិរក្សធនធានធម្មជាតិ។
ដូចគ្នានេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានធ្វើការរិះគន់ចំៗ ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ដែលបានដកតំបន់អភិរក្សជីវមណ្ឌលរបស់ខ្លួន ចេញពីអង្គការសហប្រជាជាតិ។ លោកមានប្រសាសន៍ថា ក្នុងក្របខណ្ឌកម្ពុជា ជារដ្ឋភាគីរបស់អង្គការសហប្រជាជាតិ គឺមិនពេញចិត្តចំពោះសហរដ្ឋអាមេរិក ដែលដកតំបន់ឋបនីយជីវមណ្ឌលចំនួន១៧ចេញពីបញ្ជីនៃអង្គការយូនីស្កូនោះឡើយ ដោយការដកចេញនេះវានឹងបង្កដល់ផលប៉ះពាល់បរិស្ថាន ពិសេសការកើនឡើងកំដៅលើភពផែនដី ខណៈប្រទេសមហាអំណាចមួយនេះ ជាប្រទេសឧស្សាហកម្មដែលបញ្ចេញឧស្ម័នចូលបរិយាកាសធំជាងគេ ក្នុងចំណោមប្រទេសឧស្សាហកម្មជឿនលឿនផ្សេងៗទៀត។ លោក តឹក វណ្ណារ៉ា បានបញ្ជាក់ថា ក្រុមសង្គមស៊ីវិល នឹងជួបជាមួយនឹងស្ថានទូតអាមេរិកាំងប្រចាំនៅកម្ពុជា ដើម្បីនិយាយពីការដកខ្លួនរបស់អាមេរិកនេះ ក៏ដូចជាទាមទារឲ្យអាមេរិកត្រូវទទួលខុសត្រូវ ក្នុងនាមជាប្រទេសដែលបំពុលបរិយាកាសខ្លាំងជាងគេបំផុតមួយផងដែរ។ 
សូមបញ្ជាក់ថា កម្មវិធីមនុស្ស និងជីវចម្រុះ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិ បានដាក់បញ្ចូលបន្ថែមតំបន់ចំនួន២៣ចូលទៅក្នុងបណ្តាញពិភពលោកនៃឋបនីយជីវមណ្ឌល ដែលជាកម្មវិធីមួយរបស់អង្គការសហប្រជាជាតិ។ 
ទន្ទឹមនឹងការដាក់បញ្ចូលតំបន់ឋបនីយជីវមណ្ឌលថ្មី សហរដ្ឋអាមេរិកមានការដកចេញតំបន់ឋបនីយជីវមណ្ឌលរបស់ខ្លួនចំនួន១៧វិញ ដែលសុទ្ធសឹងតែជាតំបន់ប្រកបដោយសក្តានុពលផ្នែកជីវៈចម្រុះ ខណៈប្រទេសប៊ុលហ្គារី ក៏បានដកតំបន់អភិរក្សជីវៈចម្រុះចំនួន៣កន្លែងផងដែរ៕
 
ត្រលប់ក្រោយ >>