ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ក្រសួងរ៉ែនិងចាប់ផ្តើមរៀបចំប្រមូលឯកសារដើម្បីបំភ្លឺសភាជុំវិ ញការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកាទៅក្រៅប្រទេស
ចេញផ្សាយ  ១៩-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងរ៉ែនិងចាប់ផ្តើមរៀបចំប្រមូលឯកសារដើម្បីបំភ្លឺសភាជុំវិ ញការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកាទៅក្រៅប្រទេស

អត្ថបទ ហុក សុខរិន ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧
MCក្រសួងរ៉ែនិងថាមពលចាប់ផ្តើមរៀបចំប្រមូលឯកសារដើម្បីឆ្លើយតបទៅ សភាជុំវិញ តម្លាភាពការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកា ឬខ្សាច់ស នាំចេញទៅក្រៅប្រទេស។
ឯឧ.ឌិត ទីណា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្ យក្រសួងរ៉ែនិងថាមពលបានប្រាប់អ្ នក សារព័ត៌មាននៅព្រឹក១៩ ខែមិថុនានេះថា ក្រុមការងារជំនាញរបស់ក្រសួងចាប់ ផ្តើមប្រជុំឆ្លងឯកសារជុំវិញការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ី លីកាដើម្បីបញ្ជូនឆាប់ៗទៅ គណៈ រដ្ឋមន្រ្តីមុននឹងចូលបំភ្លឺរដ្ឋសភាតបតាមសំណើរបស់គណបក្សប្រឆាំង។
ការត្រៀមបង្ហាញបញ្ជីឯកសារការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ីលីកា ឬខ្សាច់សទៅក្រៅ ប្រទេសនេះបានធ្វើឡើង ឆ្លើយតបទៅនឹង កាលពីពេលថ្មីៗនេះ ឯឧ.សុន ឆ័យប្រធានក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា តាមរយៈប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានផ្ញើលិខិតមួយច្បាប់ទៅ ឯឧ. ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយស្នើឲ្យរដ្ឋមន្ត្រីរូបនេះ បង្ហាញព័ត៌មាន និងឯកសារផ្លូវការទាក់ទងនឹង ការនាំខ្សាច់ស៊ីលីកា ឬខ្សាច់ស ចេញទៅក្រៅប្រទេស។
យោងតាមលិខិតរបស់ឯឧ. សុន ឆ័យ ដែលបានស្នើឲ្យក្រសួងរ៉ែ និងថាមពល បង្ហាញឯកសារ លម្អិតពាក់ពន្ធ័នឹងការធ្វើអាជី វកម្មខ្សាច់ស៊ីលីកាឬខ្សាច់សនោះ មានដូចជា លិខិតចម្លងវិញ្ញា បនបត្រចុះបញ្ជីពាណិជ្ជកម្ម របស់ក្រុមហ៊ុនដែលត្រូវបាន ផ្តល់អាជ្ញាប័ណ្ណ បញ្ជីឈ្មោះទីតាំងការដ្ឋានដែ លអនុញ្ញាតឲ្យមានការប្រមូល យកខ្សាច់ស៊ីលីកា ឯកសារថតចម្លងពីអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនធ្វើអាជីវកម្ម និងរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម។ 
ជាមួយគ្នានេះក៏ស្នើឲ្យបង្ហា ញពីតួលេខសរុបនៃការនាំចេ ញខ្សាច់ស៊ីលីកា គិតពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន វិក្កយបត្រនាំចេញ បញ្ជីឈ្មោះប្រទេសដែលនាំចូ លខ្សាច់ស៊ីលីកាពីកម្ពុជា តម្លៃសរុបនៃការនាំចេញនិងចំនួនថវិកាសរុបបានពីកា រប្រមូលពន្ធសួយសារអាករ។
ឯឧ.រដ្ឋលេខាធិកាបានអៈអាងថា ក្រសួងនឹងបង្ហាញរបាយការណ៍នេះដោយលំអិត ហើយគ្មាន ការលាក់លៀមឡើយព្រោះរាល់ប្រតិបត្តិការនៃការធ្វើអាជីវកម្មខ្សាច់ ប្រភេទនេះគឺ អនុវត្តទៅ តាមច្បាប់ទំាងអស់។
អ្នកនាំពាក្យរូបនេះមិនទាន់បង្ហើបឲ្យដឹងពីចំណូលដែលបានមកពីការនាំ ចេញខ្សាច់នេះនៅ ឡើយទេ ដោយរងចំាការបង្ហាញជាសាធារណៈនៅពេលឆាប់ៗនេះសិន។ ទោះជាយ៉ាងនេះ ក្តីឯឧ. បានបង្ហាញថា ការធ្វើអាជីវកម្មខ្សាច់ប្រភេទស៊ី លីកាឬខ្សាច់សនេះ ត្រូវបានរាជរដ្ឋាភិ បាលផ្តល់អាជ្ញាបណ្ណតំាងពីឆ្នាំ ២០១៣ ចំនួន ១ក្រុមហ៊ុន ហើយនៅឆ្នាំ២០១៧នេះ មានចំនួន ក្រុមហ៊ុនមួយចំនួនទៀត ហើយខ្សាច់ទំាងនេះត្រូវបាននាំចេ ញទៅកាន់ប្រទេសថៃ និងប្រទេស ចិន។ឯឧ.បន្តថា ការអនុញ្ញាតឲ្យធ្វើអាជីវកម្ម ខ្សាច់ប្រភេទស៊ីលីកា ដោយសារទីតាំងខ្សាច់ទាំងនោះ គឺជាកន្លែងដែលត្រូវសាងសង់ តំបន់សេដ្ឋកិច្ចពិសេស ដូច្នេះប្រសិនបើមិនប្រមូលយកខ្សាច់ទាំងនោះចេញទេ វាគឺជាការខាតបង់ទៅវិញទេ។ បន្ថែមពីនេះដោយសារតែខ្សាច់ទំា ងនោះមិនទាន់អាចផ្គត់ផ្គង ឈានទៅដល់ការបើករោងចក្រ ក្នុងស្រុកបានទើបតម្រូវឲ្យមានកា រលក់ទៅក្រៅប្រទេសវិញ។
យ៉ាងណាក៏ដោយអង្គការមាតាធម្មជាតិនៅកម្ពុជា នៅតែរក្សាជំហរទាមទារឲ្យ រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការនាំខ្សាច់ប្រភេទ ស៊ីលីកានេះចេញទៅក្រៅប្រទេស ព្រោះខ្សាច់ប្រភេទស៊ីលីកានេះ ជាខ្សាច់បម្រើឲ្យឧស្សាហកម្មផលិតកែវ ចាន ដប និងកញ្ចក់ ដើម្បីជួយបង្កើន ផលិតកម្មជាតិ ខណៈការប្រមូលគ្មានតម្លាភាព បាត់ចំណូលជាតិ។
សូមបញ្ជាក់ថា បច្ចុប្បន្នការធ្វើអាជីវកម្ម បូមប្រភេទខ្សាច់ស៊ីលីកានេះមា នតែពីរទីតាំងប៉ុណ្ណោះ គឺនៅខេត្តព្រះសីហនុ និងខេត្តកោះកុង ទីដែលមានតំបន់សេដ្ឋកិច្ចពិសេស ហើយខ្សាច់ទំាង នោះពុំសូវសម្បូរច្រើនឡើយក្នុងកម្រាស់ប្រមូលបានចាប់ពីជម្រៅ ៣០សង់ទីម៉ែត្រទៅជម្រៅ២ម៉ែត្រប៉ុណ្ណោះ។
 
ត្រលប់ក្រោយ >>