ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលជំរុញឲ្យយុវជនសិក្សាជំនាញកសិកម្មនិងបច្ចេកវិទ្យា ខណៈទីផ្សារការងារមួយនេះកំពុងខ្វះតម្រូវការ
ចេញផ្សាយ  ២០-មិថុនា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលជំរុញឲ្យយុវជនសិក្សាជំនាញកសិកម្មនិងបច្ចេកវិទ្យា ខណៈទីផ្សារការងារមួយនេះកំពុងខ្វះតម្រូវការ

អត្ថបទ៖ វ៉ាង ភក្តី / ២០.០៦.២០១៧
          រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យយុវជនសិក្សាជំនាញកសិកម្ម និងបច្ចេកវិទ្យា ខណៈទីផ្សារការងារមួយនេះកំពុងខ្វះតម្រូវការធនធាន មនុស្សដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនប្រសើរឡើង។ 
          ថ្លែងក្នុងពិធីពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្ររបស់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
 ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងខ្វះកម្លាំងពលកម្មលើវិស័យកសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការការងា រក្នុងស្រុកលើមុខជំនាញផ្នែកវិទ្យាសាស្ត្រកសិកម្ម។ ឯកឧត្តមមានប្រសាសន៍ថា ទីផ្សារការងារនៅកម្ពុជានាបច្ចុប្បន្នកំពុងស្ថិតក្នុងបរិបទនៃការប្រកួតប្រជែងទាំងផ្នែក សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលជាកត្តាប្រឈមលើការកង្វះធន ធានមនុស្សសម្រាប់អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឲ្យមានការបណ្តុះបណ្តាលលើជំនាញកសិកម្ម និងបច្ចេកវិទ្យា ដល់យុវជនកម្ពុជានៅគ្រប់កម្រិត ដើម្បីបំពេញសេចក្តីត្រូវការ ការងារក្នុងស្រុក ក៏ដូចជាធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាឱ្យកាន់តែមានសក្តានុពល ដែលទាក់ទាញដល់វិនិយោគជាតិ និងអន្តរជាតិច្រើនឡើងបន្ថែមទៀត។
          លោកបណ្ឌិត ហុង គឹមជាង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានឲ្យដឹងថា វិទ្យាស្ថានមួយនេះ កំពុងផ្តល់អាហារូបករណ៍លើថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ដល់សិស្ស និស្សិត លើជំនាញដូចជា៖ ការគ្រប់គ្រងកសិដ្ឋាន ផលិតកម្មសត្វ ការគ្រប់គ្រងផលិតកមមនិងទីផ្សារ ការព្យាបាលសត្វនិងរុក្ខជាតិ ជីវសាស្ត្រ ដំណាំ ផលិតកម្មកែច្នៃកសិផល និងកុំព្យូទ័រ ជាដើម ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពដល់យុវជនកម្ពុជាឱ្យទទួលបានជំនាញកសិកម្ម និងបច្ចេកវិទ្យាដ៏ពិតប្រាកដ។
          លោកបានឲ្យដឹងថា អាហារូបករណ៍ គឺផ្តល់ឡើងដោយកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដើម្បីជួយដល់យុវជននៅក្នុងសហគមន៍ មានជំនាញអនុវត្តដែលឆ្លើយតបនឹងបរិបទទីផ្សារការងារក្នុងស្រុក និងតំបន់។
          យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល បានបង្ហាញថា កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណជាង៨៣ម៉ឺននាក់ ប៉ុន្តែមិនបានឆ្លើយតបនឹងទីផ្សា រការងារជាក់ស្តែងលើជំនាញដូចជា៖ វិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងកសិកម្ម នៅឡើយទេ។ ពោលគឺ មានត្រឹមតែ១៧ភាគរយប៉ុណ្ណោះ បើ ធៀបនឹងជំនាញវិទ្យាសាស្ត្រសង្គមដែលមានរហូតដល់៨៣ភាគរយ៕

 
ត្រលប់ក្រោយ >>