ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រុមឃ្លាំមើលការបោះឆ្នោតចង់ ឲ្យគជបគិតអំពីការងារបោះឆ្នោត ជាជាងដាក់ពាក្យបណ្តឹងប្រឆំាងអ្ នកដែលចោទប្រកាន់គជបថាស្ថិតនៅក្រោមគំនាបបរទេស
ចេញផ្សាយ  ២០-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ក្រុមឃ្លាំមើលការបោះឆ្នោតចង់ ឲ្យគជបគិតអំពីការងារបោះឆ្នោត ជាជាងដាក់ពាក្យបណ្តឹងប្រឆំាងអ្ នកដែលចោទប្រកាន់គជបថាស្ថិតនៅក្រោមគំនាបបរទេស

អត្ថបទ ហុក សុខរិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧
MC      ក្រុមឃ្លាំមើលការបោះឆ្នោត ចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតអំពី ការងារបោះឆ្នោត ជាជាងដាក់ពាក្យបណ្តឹងប្រឆំាងអ្នកដែល ចោទប្រកាន់ គជបថាស្ថិតនៅ ក្រោមគំនាបបរទេស។  
          តំណាងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅ កាត់ថាខុមហ្រ្វែលបានចូលរួមការពា រស្ថាប័នគជប ដោយច្រានចោលបទចោទប្រកាន់ដែលថា គជបស្ថិតនៅក្រោមការគ្រប់គ្ រងរបស់បរទេសនេះខណៈដែលសង្គមស៊ីវិលបានមើលឃើញពីតួនាទីរបស់គជបកំពុងអនុវត្តមានភាពត្រឹមត្រូវនិង ដំណើរការល្អ។
លោក កន សាវាង្ស មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេត របស់អង្គការខុមហ្វ្រែលបាន ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានផ្តល់អនុសាសន៍ថា គជបត្រូវតែបង្កើនភាព ជឿទុកចិត្តភាពអព្យាក្រឹត្យ និងតម្លាភាពដល់គ្រប់គណបក្សនយោបា យ ជាពិសេសព្យាយាម ដោះស្រាយពាក្យបន្តឹង ការចុះឈ្មោះ និងបញ្ហាផ្សេងៗទៀតដែលជួបបញ្ហា គឺជារឿងល្អ ប្រសើរជាង ដើម្បីឲ្យ សាធារណជនបានមើលឃើញដោយខ្លួនឯង។
ការផ្តល់អនុសាសន៍ពីក្រុមឃ្លាំ មើលការបោះឆ្នោត ដល់គជបនាពេលនេះ បានធ្វើឡើងបន្ទាប់ពីគជបបានសរសេរលិខិតចំហឲ្យស្ថាប័ន ពាក់ព័ន្ធត្រូវចាត់វិធានកា រណ៍តាមផ្លូវច្បាប់ និងបង្រ្កាបជុំវិញ ការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដូចជា KH Khmer និង Real News ដែលបានបង្ហោះព័ត៌មានថាស្ថា ប័នជំនាញមួយនេះស្ថិតក្រោម ការគ្រប់គ្រងរបស់បរទេស។ ខណៈពេលនេះក្រសួងមហាផ្ទៃបានតៀម វិធានការណ៍រួចជាស្រេចដើម្បីស្ វែងរកអ្នកប្រើប្រាស់បណ្តា ញសង្គមដែលផ្សព្វផ្សាយព័ត៌មា ន បង្កាច់បង្ខូចស្ថាប័នរបស់គជប ប៉ុន្តែគជប ក៏ត្រូវដាក់ពាក្យបណ្តឹងជា មុនសិនដែរ។
លោកខន កែវមនោ អ្នកនាំពាក្យគជបបានអៈអាងថា គជបមិនមានផែនការប្តឹងផ្តល់អ្នកដែល បានផ្សព្វផ្សាយព័ត៌មានចោទប្រកា ន់គជបកាលពីពេលថ្មីៗនេះទេ ដោយសារតែម្ចាស់គណនេយ្យបណ្តាញសង្គមទំាង២នេះបានលុ បព័ត៌មាននោះចេញពីផេករបស់ខ្លួនរួចរាល់ហើយ ដែលនេះបានបង្ហាញពីការទទួលខុសត្ រូវរបស់ពួកគេ។ លោកបានអៈអាងថា ក្នុងដំណើរការ បោះឆ្នោតកន្លងមកនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយមិនត្រឹមតែមានការទទួលស្គាល់ ពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងគណបក្សនយោបាយក្នុងស្រុកប៉ុណ្ណោះទេ ស្ថាបន័អន្តរជាតិ នានានៅបរទេសក៏បានវាយតម្លៃថាបា នប្រព្រឹត្តទៅយ៉ាងល្អផងដែរបើធៀ បជាមួយនឹងបណ្តា ប្រទេសមួយចំនួន។
យោងតាមច្បាប់គជបបានបង្ហាញថា ក្នុងករណីជនណាជនណាដែលមានមធ្យោបា យទុច្ចរិត រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះ ឆ្នោត បង្ករការអុកឡុក ការធ្វើឲ្យបាក់ទំនុកចិត្តប្រជាពលរដ្ឋទៅបោះឆ្នោត  គជបនឹងធ្វើការផាកពិន័យជាប្រាក់ ពី៥លានរៀល ទៅ២០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ។
 
ត្រលប់ក្រោយ >>