ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
អ្នកសារព័ត៌មាន៤រូបបានទៅទស្សនកិច្ចតាមការអញ្ជើញរបស់ទស្សនាវដ្តីខ្មែរនៅខេត្តយូណានប្រទេសចិន
ចេញផ្សាយ  ២០-មិថុនា-២០១៧    ដោយ : Kol Chhamnol

 អ្នកសារព័ត៌មាន៤រូបបានទៅទស្សនកិច្ចតាមការអញ្ជើញរបស់ទស្សនាវដ្តីខ្មែរនៅខេត្តយូណានប្រទេសចិន

អត្ថបទៈវីកាល់
អ្នកសារព័ត៌មានខ្មែរចំនួន៤រូបដែលមកពីអង្គភាពផ្សេងគ្នាត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ចនៅខេត្តយូណាន ប្រទេសចិនចំនួន៦ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ខែមិនាឆ្នាំ២០១៧នេះ ក្រោមការអញ្ញើញរបស់ទស្សនាវដ្តីខ្មែរប្រចាំខេត្តយូណាន។
ការចូលរួមនេះក៏មានវត្តមានរបស់ប្រទេសផ្សេងទៀតផងដែរ ដែលជាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដូចជា ភូមា ថៃ ឡាវ និង វៀតណាម ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក អំពី ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមបណ្តាប្រទេសនិមួយៗ។
     គួរបញ្ជាក់ផងដែរថាទស្សនាវត្តីខ្មែរគឺជាទស្សនាវត្តីដែលបោះពុម្ព និង រៀបរាងឡើងនៅក្នុងខេត្តយូណានផ្ទាល់តែម្តង ហើយបានផ្សាយចេញជាភាសាខ្មែរមួយខែម្តង ដែលទទួលចែកចាយផ្ទាល់ដោយក្រសួងព័ត៌មាន។ ខ្លឹមសារក្នុងទស្សនាវត្តីនោះបានរៀបរាប់ពីទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ចយ៉ាងក្បោះក្បាយ ដែលគួរអោយទាក់ទាញអារម្មណ៍ដល់ប្រជាពលរដ្ឋកម្ពុជា។
 
ត្រលប់ក្រោយ >>