ព័ត៌មានថ្មីៗ:គណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយអបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា មិនមែនមានតែសម្តេចទេ ដែលបានទៅ ពឹងវៀតណាមឲ្យជួយ
ចេញផ្សាយ  ២១-មិថុនា-២០១៧    ដោយ : Kol Chhamnol

 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា មិនមែនមានតែសម្តេចទេ ដែលបានទៅ ពឹងវៀតណាមឲ្យជួយ

សម្តេច  ផន វាសនា    21/06/17

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា មិនមែនមានតែសម្តេចទេ ដែលបានទៅ ពឹងវៀតណាមឲ្យជួយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងបែបនេះក្នុងពិធីរំលឹកពីភាពជូរចត់ និងព្រឹត្តការណ៍កាលពី៤០ឆ្នាំមុន ដែលសម្តេចបានឆ្លងកាត់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅកោះថ្ម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ។សម្តេចតេជោ បានបញ្ជាក់ ថា ពេលនោះ ហេតុអ្វីបានជាសម្តេចទៅពឹងឲ្យវៀតណាមជួយ ដោយសារប្រទេសវៀត ណាមនៅជិតកម្ពុជាជាងគេ ហើយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះ បរមរតនកោដ្ឋ ក៏ធ្លាប់ពឹងវៀតណាមផងដែរ ក្នុងសម័យ លន់ នល់ ហើយវៀតណាមក៏ ធ្លាប់ពឹងកម្ពុជាផងដែរ។ ដូច្នេះការពឹងពាក់គ្នាទៅវិញទៅមក ជាមួយប្រទេសជិតខាងគឺរឿង ធម្មតា។ ការបញ្ជាក់របស់សម្តេច គឺដើម្បីកុំឲ្យមានការយល់ច្រឡំ ហើយត្រូវមនុស្សមួយ ចំនួនកេងចំណេញ។ សម្តេចតេជោ បានចោទជាសំនួរថា តើសម្តេចទៅពឹងវៀតណាម​ខុសទេ បើគ្មានវៀតណាមជួយ តើយើងអាចរំដោះប្រទេសបានទេ ។ សម្តេចបាននាំ​ពួក​ឧក្រិដ្ឋជន សង្រ្គាមយកទៅកាត់ទោស បើការកាត់ទោសទទួលស្គាល់ថា ត្រឹមត្រូវ ដូច្នេះការជួយ​ពីវៀតណាម ក៏គ្មានអ្វីខុសដែរ ។

          

 

ត្រលប់ក្រោយ >>