ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
ប្រមុខរាជរដ្ឋាភិបាលថ្លែងថា ត្រកូលហ៊ុន គឺជាត្រកូលដែលរួម សុខរួមទុក្ខជាមួយប្រជាជនកម្ពុជា
ចេញផ្សាយ  ២១-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលថ្លែងថា ត្រកូលហ៊ុន គឺជាត្រកូលដែលរួម សុខរួមទុក្ខជាមួយប្រជាជនកម្ពុជា

  ផន វាសនា    21/06/17
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ត្រកូលហ៊ុន គឺជាត្រកូលដែលរួម សុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីរំលឹកពីភាពជូរចត់ និងព្រឹត្តការណ៍កាលពី៤០ឆ្នាំ មុន ដែលសម្តេចបានឆ្លងកាត់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅកោះថ្ម ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ។សម្តេចតេជោ បានបញ្ជាក់ បន្ថែម ថា ត្រកូល ហ៊ុន មិនមែនយកប្រទេសកម្ពុជា ធ្វើជាប្រទេសផ្តាច់មុខរបស់ខ្លួនទេ តែត្រកូលហ៊ុន សូម ធានាការពារ នៅសន្តិភាព ការពារនូវរាជបល្លង្គ័ ការពាររបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងការពារអ្វីៗគ្រប់បែបយ៉ាងដែល ជាសមទ្ធិផលរបស់ប្រទេស។ សម្តេចតេជោ បានព្រមានដល់មនុស្សមួយចំនួន កុំព្យាយាម ញុះញង់បង្កើតចលាចលឲ្យ សោះ ព្រោះដរាបណាមានសម្តេចជាអ្នកដឹកនាំ មិនអនុញ្ញាត ឲ្យ មានសង្គ្រាមកើតឡើងនោះទេ។
 
ត្រលប់ក្រោយ >>