ព័ត៌មានថ្មីៗ:គណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយអបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា វិស័យច្បាប់ និងតុលាការនៅកម្ពុជាកំពុង មានភាពប្រសើរ
ចេញផ្សាយ  ២២-មិថុនា-២០១៧    ដោយ : Kol Chhamnol

 មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា វិស័យច្បាប់ និងតុលាការនៅកម្ពុជាកំពុង មានភាពប្រសើរ

អត្ថបទ៖ វ៉ាង ភក្តី / ២១.០៦.២០១៧
          មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា វិស័យច្បាប់ និងតុលាការនៅ កម្ពុជា កំពុងមាន ភាពប្រសើរ បន្ទាប់ពីបានធ្វើកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌។
          ថ្លែងទៅកាន់មន្ត្រីច្បាប់ និងនិស្សិតផ្នែកច្បាប់ក្នុងសិក្ខាសាលាស្តីពី«ទំនាក់ទំនងរវាងវិជ្ជាជីវៈច្បាប់ និងតុលាការ»នៅថ្ងៃទី២១ ខែមិថុនានេះ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកនៃអគ្គនាយក ដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាបានកសាងច្បាប់ និងក្រមបានច្រើន បន្ទាប់ពីមាន ការកែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា និងការបង្កើតតុលាការឲ្យមាននៅគ្រប់ជាន់ថ្នាក់ដូចជា៖ តុលាការដំបូង តុលាការកំពូល និងសាលាឧទ្ធរណ៍ ព្រមទាំងមានការអនុវត្តវិធីដោះស្ រាយនៅក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម បានលើកអំពីការប្រកបវិជ្ជាជីវៈ ជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី សាការី និងអាជ្ញាសាលា ឲ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ដើរនៅលើផ្លូវកាន់តែប្រសើរឡើងពី មួយថ្ងៃទៅមួយថ្ងៃ។
          ឯកឧត្តម បានអំពាវនាវឲ្យមន្ត្រីច្បាប់ និងនិស្សិតផ្នែកច្បាប់ទាំងអស់ ត្រូវសហការគ្នាលើវិជ្ជាជីវៈ ច្បាប់ និងតុលាការ ពិសេសស្វែងយល់ពីតួនាទី ភារកិច្ច និងជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់ដើម្បីឲ្យដំណើរការដោះស្រាយក្តីនៅក្នុងប្រព័ន្ធយុត្តិធម៌ ប្រកបដោយភាពត្រឹមត្រូវ សុក្រឹត្យភាព និងយុត្តិធម៌ពិតប្រាកដ ហើយទទួលបានការគាំទ្រពីមហាជន។
 អ្នកចូលរួមមកពីវិស័យច្បាប់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានទទួលស្គាល់ថា វិស័យច្បាប់ និងប្រព័ន្ធតុលាការរបស់កម្ពុជា កំពុងតែមានភាពរីកចម្រើន ប៉ុន្តែក៏ទាមទារនូវការចងជា បណ្តាញការងារ ដើម្បីឲ្យវិស័យនេះដល់ភាពទុកចិត្តដល់សាធារណជន។
យ៉ាងណាក៏ដោយ លោកមេធាវី សុខ សំអឿន បានប្រាប់វិទ្យុជាតិថា វិស័យច្បាប់ និងប្រព័ន្ធតុលាការ ដែលមានការរីកចំរើន ប៉ុន្តែមិនទាន់មានការកែប្រែជាដុំកំភួននៅឡើយទេ ដោយសារមន្ត្រីដែលជាអ្នកអនុវត្តច្បាប់មិនទាន់បានគោរពអនុវត្តពេញលេញនៅឡើយតាមក្រឹត្យក្រមដែ លបានធ្វើកំណែទម្រង់។
សូមបញ្ជាក់ថា សិក្ខាសាលានៅព្រឹកមិញនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ព័ត៌មាន និងចំណេះដឹងដល់មន្ត្រីច្បាប់និស្សិត និងសាធារណជនទាំងអស់ឲ្យបានយល់ដឹ ងពីការ ប្រកបវិជ្ជាជីវៈរបស់ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី សាការី និងអាជ្ញាសាលា ដើម្បីបានទទួលការយល់ដឹង កាន់ស៊ីជម្រៅថែមទៀត ពាក់ព័ន្ធនឹងវិស័យច្បាប់ និងតុលាការ។
យោងតាមរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលបានលើកឡើងកាលពីថ្មីៗនេះ បានជំរុញថ្នាក់ដឹកនាំកម្ពុជាឱ្យបញ្ឈប់ច្បាប់ទាំងឡាយណាដែលបង្កើនឥទ្ធិពលអំណាចនីតិ ប្រតិបត្តិទៅលើតុលាការ តាមរយៈក្រសួងយុត្តិធម៌៕ 
 
ត្រលប់ក្រោយ >>