ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវធ្វើការបំរើប្រជា ពលរដ្ឋ មិនធ្វើជាចៅហ្វាយប្រជាពលរដ្ឋនោះទេ
ចេញផ្សាយ  ២៧-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវធ្វើការបំរើប្រជា ពលរដ្ឋ មិនធ្វើជាចៅហ្វាយប្រជាពលរដ្ឋនោះទេ

អត្ថបទៈ ផន វាសនា    26/06/17
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ ត្រូវធ្វើការបំរើប្រជា ពលរដ្ឋ មិនធ្វើជាចៅហ្វាយប្រជាពលរដ្ឋនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់កម្មសិក្សាការីមន្ត្រី ជាន់ខ្ពស់ មន្ត្រីមធ្យម ឆ្នាំ២០១៦ សិក្ខាកាមក្រសួងអប់រំ និងបើក វគ្គបណ្ដុះ បណ្ដាលដល់ សាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៧ នៅវិទ្យា ស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនានេះ។ សម្តេចតេជោ បានបន្តថា ឥរិយាបថមន្រ្តី បើត្រឹមចេះចងក្រវាត់ក ចូលសាលាស្រុក សាលាខេត្ត គឺមិនគ្រប់គ្រាន់ទេ ត្រូវចុះដល់មូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងតំរូវការរបស់ពួកគាត់។សម្តេចតេជោ បានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវតែចាំថា ជាអ្នកបម្រើប្រជាពលរដ្ឋ ហើយមិនត្រូវវាយឫកដាក់ ប្រជាពលរដ្ឋនោះឡើយ គឺត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ  ជាពិសេសត្រូវចេះទទួលខុស និងត្រូវ មិនត្រូវទទួលយកតែរឿងត្រូវ ហើយរឿងខុសទម្លាក់ឲ្យអ្នកដទៃនោះទេ។សម្តេចតេជោ បានបញ្ជាក់ថា នៅលើលោកនេះ គ្មាននរណាត្រូវល្អឥតខ្ចោះនោះទេ តែត្រូវពិនិត្យមើលថា តើ ខុសច្រើនជាង ត្រូវ ឬត្រូវច្រើនជាងខុស។ដូច្នេះ មន្រ្តីដែលផ្សារភ្ជាប់ខ្លួនជាមួយបញ្ហា និងផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋ គឺជាមន្រ្តីដែលត្រូវទុកបន្ត ហើយមន្រ្តីដែលមិនគួរទុកបន្តនោះ គឺមន្រ្តីដែលចេះតែរាយការណ៍ និងសុំយោបល់ ហើយបន្ទោសទៅថ្នាក់ក្រោម៕
 
ត្រលប់ក្រោយ >>