ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជន គឺដើរតួនាទីសំខាន់​ក្នុងការ​អភិ​វឌ្ឍប្រទេស
ចេញផ្សាយ  ២៧-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជន គឺដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស

អត្ថបទៈ ផន វាសនា    26/06/17

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជន គឺដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេស។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​​ព្រះរាជាណាចក្រកម្ពុជា បានថ្លែង​​​បែបនេះ ក្នុងពិធី​ប្រគល់វិញ្ញា​បនបត្រដល់​កម្ម​សិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម ឆ្នាំ​​២០១៦ សិក្ខាកាម​ក្រសួងអប់រំ និងបើក វគ្គបណ្ដុះបណ្ដាលដល់ សាលាភូមិន្ទរដ្ឋបាល​ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនានេះ បន្ទាប់ពីមានការ តែង​តាំងអភិបាលខេត្តកោះកុងថ្មី ដែលជាយុវជន ។ សម្តេចតេជោ បាន​បញ្ជាក់ថា ដូច្នេះ ចាប់​ពី​ពេលនេះទៅរាល់ការតែងតាំង ត្រូវគិតពីសមត្ថភាព មិនត្រូវមើលតែអាយុនោះទេ។ សម្តេច​តេជោ បានបន្តថា ការផ្លាស់ប្តូរអភិបាលរាជធានី និងខេត្ត គឺជាតម្រូវការផ្នែកច្បាប់ ព្រោះ​អភិបាលរាជធានី និងខេត្តមួយចំនួន គឺដល់អាយុចូលនិវត្តន៍។ ដោយឡែកអភិបាលខេត្ត​កោះកុង មិនទាន់ដល់អាយុចូលនិវត្តន៍ពិតមែន ប៉ុន្តែច្បាប់បានចែងឲ្យធ្វើត្រឹមតែពីរ​អាណត្តិ​តែប៉ុណ្ណោះ។ សម្រាប់តំណែងនាយករដ្ឋមន្រ្តីវិញ សម្តេចតេជោបញ្ជាក់ថា មិនមាន​ការ​កំណត់អាណត្តិនោះទេ ដរាបណាប្រជាពលរដ្ឋនៅតែបន្តគាំទ្រ គឺសម្តេចនៅតែបន្ត​ដឹកនាំ​ប្រទេស។សម្តេចតេជោ ក៏បានរំលឹកផងដែរថា ពាក្យសម្តីដែលគេនិយាយថា សម្តេចជា​រដ្ឋមន្រ្តីការបរទេសមិនទាន់បាត់ធំក្លិនទឹកដោះ ជាពាក្យដែលធ្វើឲ្យ​សម្តេចកាន់តែប្រឹង​ប្រែង​បំពេញការងារជូនប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ដូច្នេះ​យុវជន​សម័យ​បច្ចុប្បន្នមានឱកាសច្រើន ដែលត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព៕

 

ត្រលប់ក្រោយ >>