ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញឲ្យអាជ្ញាធរភ្នំពេញអភិវឌ្ឍន៍ តំបន់​ត្រពាងឈូកឡើងវិញ
ចេញផ្សាយ  ២៧-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញឲ្យអាជ្ញាធរភ្នំពេញអភិវឌ្ឍន៍ តំបន់ត្រពាងឈូកឡើងវិញ

អត្ថបទៈ ហុក សុខរិន

MC    ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ​​គួរពន្លឿន ការអភិវឌ្ឍតំបន់ត្រពាំងឈូកឲ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ខណៈ​​សមត្ថកិច្ចបានបោសសំអាតសំបុកជួញដូរ ចែកចាយ និងសេពគ្រឿងញៀនចប់រួចរាល់។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ឯឧ.ឧបនាយករដ្ឋមន្រ្តីកែ កឹមយាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​បានអៈអាងថា ប្រសិនបើអាជ្ញាធរមិនធ្វើការអភិ វឌ្ឍតំបន់ត្រពាំងឈូកទេ អាចនឹងធ្វើឲ្យតំបន់នេះក្លាយជា សំបុកគ្រឿងញៀនឡើងវិញ ដោយសារតែស្ថានភាពតំបន់នោះនៅតែមានលក្ខណៈស្មុគស្មាញ។ ឯឧ.ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការជំរុញឲ្យអាជ្ញាធរក្រុងពន្លឿនការកែលម្អ តំបន់ត្រពាំងឈូកនេះ ដោយសារតែប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីការរុះរើផ្ទះសម្បែង របស់គាត់មានការត្អូញត្អែរ ហើយចង់សាងសង់ផ្ទះរបស់គាត់ឡើងវិញ។

គួរំលឹកថា សមត្ថកិច្ចបានបំបែកសម្បុកគ្រឿ ងញៀននៅក្នុងតំបន់ត្រពាំឈូក ស្ថិតនៅក្នុងខណ្ឌ សែនសុខទទួលបានជោគជ័យកាលពីខែកុម្ភៈកន្លងទៅ ហើយទទួលបានការសាទរយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ។

លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានអៈអាងថា អាជ្ញាធរកំពុងតែត្រៀមពិភាក្សា ជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ដី នៅតំបន់ត្រពាំងឈូកនេះនៅពេលខាងមុខដើម្បីបង្កើតជាតំបន់អភិវឌ្ឍន៍មួយ ធានាបានសណ្តាប់ធ្នាប់រៀបរយល្អ មានច្រកចេញចូលត្រឹមត្រូវ ដែលបញ្ជៀសកុំអោយមានការចរាចរណ៍គ្រឿ ងញៀនឡើងវិញ។ យ៉ាងណាក៏ដោយលោកអភិបាល រងបានអៈអាងថា សម្រាប់ការអភិវឌ្ឍយ៉ាងណាៗគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលជា ម្ចាស់ដី។

លោកបន្ថែមថា អាជ្ញាធរកំពុងតែពិនិត្យតាមដាននៅ តំបន់ស្មុគស្មាញមួយចំនួនទៀត តាមរយៈ ដាក់ពង្រាយកម្លំាងឃ្លាំមើល ដើម្បីទប់ស្កាត់ និងបង្រ្កាបកុំអោយមានរូបភាព ជួញដូរចែកចាយ គ្រឿងញៀនតទៅទៀត ក្នុងយុទ្ធនាការបង្រ្កាបទីតំាងមួយបានជោគជ័យ មិនឲ្យរីករាលដាល  ទៅទីតំាងផ្សេងទៀតបានឡើយ។

ឯឧ.នាយឧត្តម​សេនីយ៍មាស វីរិទ្ធអគ្គលេខា ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ ធ​ប្រឆាំង​គ្រឿង​ញៀន បានអៈអាងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនរហូតដល់ជាង៤១៤៩ករណី ឃាត់ខ្លួនជនសង្ស័យជាង៩៤០០នាក់ និងរឹប អូសគ្រឿងញៀនបានចំនួនជាង១៧៤គីឡូ ក្រាម និងចាប់បានភស្តុតាងជាច្រើនទៀត។ ជាក់ស្តែងនៅទិវាទប្រយុទ្ធប្រឆំា ងគ្រឿងញៀននេះ អាជ្ញាធរជំនាញបានដុតបំផ្លាញគ្រឿ ង ញៀនចំនួនជាង១២៦គីឡូក្រាម ដែលមានតម្លៃគិតជាទឹកប្រាក់ជា ង៤០០លានដុល្លា

ត្រលប់ក្រោយ >>