ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
គណបក្សកាន់អំណាចគាំទ្រ ចំពោះលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ខណៈបក្សប្រឆាំងមិនទាន់សប្បាយចិត្តនឹងលទ្ធផលនេះ
ចេញផ្សាយ  ២៧-មិថុនា-២០១៧    ដោយ : Kol Chhamnol

 គណបក្សកាន់អំណាចគាំទ្រ ចំពោះលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ខណៈបក្សប្រឆាំងមិនទាន់សប្បាយចិត្តនឹងលទ្ធផលនេះ

អត្ថបទ៖ វ៉ាង ភក្តី / ២៦.០៦.២០១៧
 គណបក្សកាន់អំណាច បានគាំទ្រចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ ខណៈគណបក្សប្រឆាំងមិនទាន់សប្បាយចិត្តនឹងលទ្ធផលផ្លូវការ ដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ 
          ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុ ជា បានចាត់ទុកលទ្ធផលដែលគណបក្សខ្លួនទទួលយកបាននេះ គឺកើតចេញពីការគាំទ្រ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតដែលចង់បាននូវសន្តិភាព និងការអភិវឌ្ឍ គួបផ្សំនឹងការរក្សាបាននូវភាព អព្យាក្រឹត្យរបស់គ.ជ.ប។
         ពេលផ្តល់បទសម្ភាសន៍នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ឯកឧត្តម សុខ ឥសាន មានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ គឺកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។
          យ៉ាងណាក៏ដោយ ឯកឧត្តម យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា បើទោះបីការរៀបចំការបោះឆ្នោត របស់គ.ជ.ប គឺមានភាពល្អជាងមុន ក៏មិនទាន់មានការពេញ ចិត្តចំពោះសន្លឹកឆ្នោតដែលគណបក្សរបស់ខ្លួនទទួលបាននេះទេ។ ឯកឧត្តម បានបញ្ជាក់ថា ដំណើរការបោះឆ្នោតនេះ មិនទាន់ល្អត្រឹមត្រូវនោះទេ ដោយសារមានពលករនៅក្រៅប្រទេសជាង១លាននាក់ មិនបានមកចូលរួមបោះឆ្នោត។ មួយវិញទៀត ក្នុងពេលអំឡុងពេលឃោសនាបោះឆ្នោតមានការគម្រាមកំហែង ហើយការឃោសនាពីកម្មវិធីនយោបាយ នៅតាមវិទ្យុ និងទូរទស្សន៍ឯកជនទៀតសោត ក៏មានភាពលម្អៀងទៅលើគណបក្សកាន់អំណាច។ ឯកឧត្តម យឹម សុវណ្ណ បានស្នើឲ្យគ.ជ.ប ធ្វើការកែលម្អបន្ថែមទៀត ដើម្បីឲ្យដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនាឆ្នាំ ២០១៨ មានភាពប្រសើរជាងនេះ។
យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំ ឬចៅសង្កាត់ ចំនួន១.១៥៦នាក់ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានតំណែងជាមេឃុំ ឬចៅសង្កាត់ចំនួន៤៨៩។
ដោយឡែក គណបក្សខ្មែររួបរួមជាតិ ទទួលបានតំណែងជាមេឃុំ ឬចៅសង្កាត់ ចំនួន១នាក់ ខណៈគណបក្សផ្សេងទៀតដូចជា៖ គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានអាសនៈនៅក្នុងឃុំ-សង្កាត់មួយចំនួន តែត្រឹមជំទប់ទី១ និងជំទប់ទី២។
          គួររំឭកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្ សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី៤ ខែមិថុនា មានគណបក្សនយោបាយឈរឈ្មោះចំនួ ន១២គណបក្ស បានដាក់បេក្ខជនដណ្តើមអា សនៈនៅឃុំ-សង្កាត់សរុប១.៦៤៦ នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតជាង៧លាន៨សែននាក់នៅទូទាំងប្រទេស៕
 
ត្រលប់ក្រោយ >>