ព័ត៌មានថ្មីៗ:គណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយអបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យសមាជិកសភា គណបក្សប្រជាជនកម្ពុជា ពិនិត្យមើលសុំវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ
ចេញផ្សាយ  ២៨-មិថុនា-២០១៧    ដោយ : Kol Chhamnol

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យសមាជិកសភា គណបក្សប្រជាជនកម្ពុជា ពិនិត្យមើលសុំវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ

អត្ថបទៈ ផន វាសនា 28/06/17

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យសមាជិកសភា គណបក្សប្រជាជនកម្ពុជា ពិនិត្យមើលសុំវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីកុំឲ្យអ្នកទោស មានសិទ្ធិចូលរួមនយោបាយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបែបនេះក្នុងពិធីអង្គមីទ្ទិញអបអរសារទរ រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។សម្តេចតេជោ បានចោទជាសំនួរថា តើអ្នកទោសមានសិទ្ធផ្សារភ្ជាប់ខ្លួន ជាមួយគណបក្ស នយោបាយដែរទេ? បើវាមិនគ្រប់គ្រាន់ យើងត្រូវវិសោធនកម្មច្បាប់ គណបក្សនយោបាយបន្តទៀត ដែលពីមុនមិន តំរូវឲ្យអ្នកទោសកាន់តួនាទីជាមួយឋានៈណាមួយនៅក្នុងប្រធានបក្សនោះទេ ប៉ុន្តែឥឡូវ អ្នកទោសបានលូកលាន់ ចូលកិច្ចការគណបក្សនយោបាយ បង្កហិង្សាមិនចេះចប់ ។ទ្វារ ចំហរហើយ បើខ្លាំងចូលមក ពីមុននិយាយថា បើបើកទ្វារច្បាស់តែមក ទោះបី ត្រូវជាប់ គុកក៏ដោយ ៕

ត្រលប់ក្រោយ >>