ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ត្រូវចាត់ការជាបន្ទាន់ លើបញ្ហាបន្ទប់តាមដានស្ថានការណ៍នៃការបោះឆ្នោត
ចេញផ្សាយ  ២៨-មិថុនា-២០១៧    ដោយ : Kol Chhamnol

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ត្រូវចាត់ការជាបន្ទាន់ លើបញ្ហាបន្ទប់តាមដានស្ថានការណ៍នៃការបោះឆ្នោត

អត្ថបទៈ ផន វាសនា 28/06/17

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ត្រូវចាត់ការជាបន្ទាន់ លើបញ្ហាបន្ទប់តាមដានស្ថានការណ៍នៃការបោះឆ្នោត ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបែបនេះក្នុងពិធីអង្គមីទ្ទិញអប អរសារទរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ ទី២៨ ខែមិថុនានេះ នៅ មជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពី គណៈកម្មាធិការជាតិរៀប ចំការ បោះឆ្នោត បានប្រកាសជាផ្លូវការពីលទ្ធផលបោះឆ្នោតឃុំ- សង្កាត់ កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ ប៉ុន្តែគណបក្សមួយ និងអង្គការក្រៅរដ្ឋាភិបាល មួយ បានប្រកាស មិនទទួលស្គាល់លទ្ធផលនេះ ខណៈដែលលទ្ធផលនៃការបោះឆ្នោតត្រូវបានស្វាគមន៍ ដោយ ប្រជាពលរដ្ឋ និងបណ្តាគណបក្សជាច្រើន និងមានការវាយតំលៃខ្ពស់ថាដំណើការ ល្អ ពីអ្នកសង្កេតការជាតិនិងអន្តរជាតិ ។សម្តេចតេជោ បានដាក់ជាសំនួរថា តើ តាមដានស្ថានការណ៍នៃការបោះឆ្នោត គឺជាអ្វី ហើយបានចុះឈ្មោះនៅក្រសួងមហាផ្ទៃឬទេ ព្រោះប៉ុន្មានថ្ងៃនេះ បានធ្វើ ឲ្យមានបរិយា កាសអាប់អួរ ជាមួយនឹងលទ្ធផលនៃការបោះឆ្នោត។ ដូច្នេះក្រសួង មហាផ្ទៃ ត្រូវចាត់ការបន្ទាន់ នូវអ្វីដែលពួកគេបានហ្នឹងកំពុងធ្វើ ឬទីតាំងបែបនេះជាមូលដ្ឋាន បញ្ជា នៃគោលការណ៍បដិវត្តន៍ពណ៌៕

ត្រលប់ក្រោយ >>