ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន-សម្តេចអគ្គមហាពញាចក្រីហេងសំរិន អញ្ចើញចូលរួម អបអរសារទរខួប៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧
ចេញផ្សាយ  ២៨-មិថុនា-២០១៧    ដោយ : Kol Chhamnol

 សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន-សម្តេចអគ្គមហាពញាចក្រីហេងសំរិន អញ្ចើញចូលរួម អបអរសារទរខួប៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧

អត្ថបទៈ លោកជំទាវ ឈឹម ពៅសុកាន់ឌី
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន-សម្តេចអគ្គមហាពញាចក្រីហេងសំរិន អញ្ចើញចូលរួម អបអរសារទរខួប៦៦ឆ្នាំនៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧។ ពិធីអបអរសាទរនេះធ្វើយ៉ាងមហោឡារឹកនេះ ក្រោមសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញថ្លែងសន្ទរកថាគន្លឹះចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃថ្ងៃ កំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧នេះ។
ឯ.ឧ មានចាន់ យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ និងតំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តនូវរាល់ភារកិច្ចដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រគល់ជូន ពិសេសការពារយ៉ាងប្តូរផ្តាច់នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម  ដែលយើងបានខិតខំរកបានដ៍កម្រ។
សូមបញ្ជាក់ថា ក្នុងពិធីដ៍មានអត្ថន័យនេះដែរ តំណាងអង្គទូត និងប្រតិភូនៃបណ្តាប្រទេសជាមិត្តនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានអញ្ចើញចូលរួមអបអរសារទខួបអនុស្សាវរីយ៍លើកទី៦៦ នៃ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧បានអញ្ចើញនាំយកនូវកន្ត្រកផ្កា និងបាច់ផ្កា ជូនសម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយស ដើម្បីជានិមិត្តរូបនៃការចូលរួមអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នេះ។
សូមរំលឹកថា បន្ទាប់ពីបានបដិសន្ធិឡើងនាថ្ងៃ ២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បាន ដឹកនាំការតស៊ូ សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នង ហើយបានបន្តដឹកនាំ ប្រទេសសម្រេចបានជោគជ័យយ៉ាងធំធេង ធ្វើឱ្យប្រជាជាតិ និងមាតុភូមិ បានរស់ឡើងវិញ ស្ថិតស្ថេរគង់វង្ស និងរីកចម្រើនដូចបច្ចុប្បន្ន។ រាល់សមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានទាំងអស់ គឺអាស្រ័យដោយគណបក្សប្រជាជន កម្ពុជា មានការដឹកនាំត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព , មានការគាំទ្រ ដ៏ទូលំទូលាយ ពីប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, មានវិន័យម៉ឺងម៉ាត់ និងរបៀបរបប ធ្វើការម៉ត់ចត់, មានធនធានមនុស្សច្រើនកុះករ ប្រកបដោយ គុណធម៌ សមត្ថភាព និងមានសាមគ្គីភាព ឯកភាពថ្លៃថ្នូរ។
រយៈពេល៦៦ឆ្នាំ ក្នុងបេសកកម្មបម្រើជាតិ ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ ប្រែប្រួលយ៉ាងស្មុគ្រស្មាញបំផុតនៃសភាពការណ៍ជាតិនិងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅនិងរក្សាខ្ជាប់ខ្ជួន ជាមួយប្រជាជន ពុះពារឆ្លងកាត់ បណ្តាដំណាក់កាលធំៗជាប្រវត្តិសមនសិការទទួលខុសត្រូវ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាប់ជានិច្ច៕
 
ត្រលប់ក្រោយ >>