ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
រាជរដ្ឋាភិបាលជប៉ុនបន្តជួយគាំពា រកម្មវិធីអប់រំដល់កុមារពិការនៅ កម្ពុជា
ចេញផ្សាយ  ៣០-មិថុនា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលជប៉ុនបន្តជួយគាំពា រកម្មវិធីអប់រំដល់កុមារពិការនៅ កម្ពុជា

 អត្ថបទ៖ វ៉ាង ភក្តី / ៣០.០៦.២០១៧
          រាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំពារដល់កម្មវិធីអប់រំ សម្រាប់កុមារពិការ នៅកម្ពុជា ដើម្បីឲ្យពួកគេឆ្លងផុតពីភាពអវិជ្ជា ដោយការរើសអើង។
ការទំនុកបម្រុងពីរាជរដ្ឋាភិបាលជប៉ុននេះ ត្រូវបានអនុវត្តជាថ្មីម្តងទៀត តាម រយៈជំនួយឥតសំណង ដែលមានទឹកប្រាក់ជិត២៨ម៉ឺនដុល្លារអាមេរិក ទៅលើគម្រោងលើកកម្ពស់ការអប់ រំបញ្ចូលគ្នា សម្រាប់កុមារនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដំណាក់កាលទី៣ ដែលមានរយៈពេល៣ឆ្នាំ។
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ូជិ(Hidehisa HORINOUCHI) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះហត្ថលេខាប្រគល់ជំនួយឥតសំណងនេះ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា មានប្រសាសន៍ថា គម្រោងនេះនឹងចូលរួមសកម្មភាពគាំទ្រ ដល់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារ ពិការ ក្នុងខេត្តកណ្តាល ដើម្បីឲ្យកុមារទំាងអស់អាចរៀនជាមួយគ្នា ដោយគ្មានការរើសអើង។
ឯកឧត្តម ឯកអគ្គរាជទូត ដែលអាចនិយាយភាសាខ្មែររូបនេះ បានបញ្ជាក់ថា តាមរយៈគម្រោងនេះ កុមារពិការនឹងលែងជួបឧបសគ្គនានា ក្នុងការបំលាស់ទីក្នុងបរិវេណសាលារៀន ពិសេសនឹងជួយកែលម្អបរិស្ថានអប់រំសម្រាប់កុមារពិការ ដើម្បីរួមចំណែកបង្កើនអត្រា ចូលរៀនរបស់កុមារពិការនៅសាលា បឋមសិក្សាចំនួន៤ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កញ្ញា សូណូដា តូម៉ូកូ(SONODA Tomoko)  នាយិកាប្រចាំប្រទេសកម្ពុជារបស់ គម្រោងជំនួយឥតសំណង របស់អង្គការមិនមែនរដ្ឋាភិបាលជប៉ុន ហៅកាត់ថា AAR JAPAN ដែលជាអ្នកអនុវត្តកម្មវិធីអប់រំ សម្រាប់កុមារពិការនៅកម្ពុជា មានប្រសាសន៍ថា គម្រោងនេះនឹងធ្វើការកែលម្អប្រព័ ន្ធអប់រំ ឬបរិយាកាសសិក្សា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលដល់គ្រូបង្រៀន និងបុគ្គលិកអប់រំ ដែលអាចបំពេញតម្រូវការ ឬភាពចាំបាច់ដល់កុមារពិការ ទទួលបានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាដូចគ្នានឹងកុមារគ្រប់រូបផងដែរ។ កញ្ញា សូណូដា បានបញ្ជាក់ថា ការលើកកម្ពស់ការអប់រំបញ្ចូលគ្នា នឹងបង្កើនសមត្ថភាពរបស់កុមា រម្នាក់ៗ ដោយផ្អែកតាមបុគ្គលិកលក្ខណៈផ្សេងៗគ្នា និងពង្រីកអនាគតរបស់ពួកគេកាន់តែប្រសើរជាងមុន។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់ការអប់រំសម្រាប់ កុមារពិការ ត្រូវបានបង្កើតឡើងដោយអង្គការ មិនមែនរដ្ឋាភិបាលជប៉ុន ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាឆ្នាំ២០១៣ ដើម្បីជួយឲ្យកុមារពិការនៅ កម្ពុជាទទួលបានការអប់រំ ព្រមទាំងទំនុកចិត្តលើសមត្ថភាព និងសក្តានុពលរបស់ពួកគេ ហើយនេះក៏ជាឆ្នាំចុងក្រោយនៃគម្រោង ដែលដោះស្រាយបញ្ហាប្រឈមរបស់កុមារពិការកម្ពុជា ក្នុងវិស័យអប់រំនៅថ្នាក់មូលដ្ឋាន៕
 
ត្រលប់ក្រោយ >>