ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
ក្រសួងពាណិជ្ជកម្មពង្រឹងការចុះ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាម សាលា រៀន
ចេញផ្សាយ  ៣០-មិថុនា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងពាណិជ្ជកម្មពង្រឹងការចុះ ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាម សាលា រៀន

អត្ថបទ ហុក សុខរិន  ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧
MC ក្រសួងពាណិជ្ជកម្មបើកយុទ្ធនាកា រ២ទន្លឹមគ្នាដោយចុះអប់រំនិងត្រួតពិនិត្យ សុវត្ថិភាពចំណីអាហារគ្រប់ប្រភេទនៅតាមសាលា រៀនដើម្បីធានាដល់ការលើក កម្ពស់សុខភាពនិងសុវត្ថិភាពរបស់សិស្សានុ សិស្សក្នុងគ្រឹះស្ថានសិក្សា។ 
     ក្នុងវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពចំណីអាហារស្ថិតក្នុងវិទ្យាល័យជាស៊ីម ជ្រោយចង្វារ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធាន សាខាផែស្ងួតចុងទីភ្នំពេញ នៃអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណបានឲ្យដឹងថា ក្រុមមន្រ្តីជំនាញ ចាប់ផ្តើម ចុះអប់រំ និងត្រួតពិនិត្យសុវត្ថិ ភាពចំណី អាហារដល់សិស្សានុសិស្សចាប់ពី ៣ទៅ ៤សាលារៀនក្នុងមួយខែៗ។
លោកបានបញ្ជាក់ថា ការពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាម គ្រឹះស្ថានសិក្សានេះ គឺដើម្បីធានាសុខភាពនិងសុវត្ថិភាព សិស្សានុសិស្សដែល ជាអ្នកបរិភោគផ្ទាល់ ខណៈ ដែលនៅតាមសាលារៀនខ្លះមានដាក់លក់ ទំនិញចំណីអាហារខូចគុណភាព ឬគ្មានអនាម័យ ជាដើម។
លោកបញ្ជាក់ថា ស្របពេលដែលមន្រ្តីជំនាញពង្រឹងកា រត្រួតនិត្យគុណភាពចំណីអាហារនិង ការបោសសំអាតទំនិញដែលខូចគុណភាពនៅ តាមទីផ្សារនានានោះ ពួកឈ្មួញទំាងនោះ បានបង្វែរទៅតាមសាលារៀន ដែលជាការព្រួយបារម្ភមួយចំពោះសុវត្ថិភាពសុខភា ពរបស់សិស្សានុសិស្ស។
លោកបញ្ជាក់ថា ក្រុមការងារជំនាញបន្ទាប់ពីចុះ អប់រំផ្សព្វ ផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជីវករនៅគ្រប់ សាលាទំាងអស់ ឲ្យ មានចំណេះដឹងពីការជ្រើស រើសម្ហូបអាហារអោយមានសុវត្ថិភាព រួមទាំងការរក្សាទុក ការចំអិន ការធ្វើអនាម័យ និងការ បរិភោគប្រកបដោយសុវត្ថិភាពផងដែរ។
លោកសាស្រ្តាចារ្យប៉ាវ ស៊ីងួន នាយរងវិទ្យាល័យជាស៊ីមជ្រោយចង្វា បានឲ្យដឹងថា ការចុះមកអប់រំបណ្តុះបណ្តាលសិស្សានុសិស្សឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីកុំឲ្យពួកគេបរិភោ គអាហារខុសនាំឲ្យមានជំងឺឈឺថ្កាត់ ប៉ៈពាល់ដល់ការ សិក្សារបស់ពួកគេ។ លោកសាស្រ្តាចារ្យបន្តថាសាលាបានរឹតបណ្តឹងអ្នកលក់ចំណីអាហារនៅក្នុងសាលារៀននេះ មិនឲ្យលក់ចំណីអាហារណាដែលគ្មានប្រភពត្រឹមត្រូវ អាហាច្រក់ ឬនំចំណីដែលខូចគុណភាពឡើយ។
តាមរយៈឯកសារបណ្ដុះបណ្ដាលអំពីសា រធាតុគីមីហាមឃាត់ និង ប៉ះពាល់ដល់ សុខភាព សារធាតុដែលគេតែងតែលបលួចដាក់ក្នុ ងម្ហូបអាហារមានដូចជា បូរ៉ាក់ឬទឹកអន្សា ដែលគេនិយមលួចដាក់ក្នុងសាច់ប្រហិ ត សរសៃគុយទាវ សាច់ក្រក ក្នុងគោលបំណង ធ្វើឲ្យ ស្វិតល្អ អាចមានផលប៉ះពាល់ខ្លាំងដល់ពោះវៀន តំរង់នោម ឬមានការក្អួតឈាម ។ សារធាតុហាមឃាត់ផ្សេងទៀតដូចជា ហ្វ័រម៉ុល តែងតែមានការលួចដាក់នៅក្នុង ត្រី សាច់ គ្រឿងសមុទ្រ ដើម្បីធ្វើឲ្យវាស្រស់ និង ទុកបានយូរ គឺមានការប៉ះពាល់ខ្លាំងដល់ក្រពះ ធ្វើឲ្យ មានការក្អួតចង្អោរ រាគរូស និង អាចឈានដល់ការបាត់បង់ជីវិត ក្នុងករណីលើសកំរិត ។ សារធាតុ សូដ្យូមអ៊ីដ្រូស៊ុលហ្វីតឬហៅថា ម្សៅធ្វើឲ្យស ត្រូវបានរកឃើញនៅក្នុងសណ្ដែក បណ្ដុះ ស្លឹកគ្រៃ ស្ករត្នោត បន្លែហាន់ស្រាប់ ដើម្បីធ្វើឲ្យវាសស្រស់ទាក់ភ្នែក សារធាតុ នេះអាច ធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ ថប់ដង្ហើមនិងរាគរុស ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូលបាននឹងកំពុងចាត់វិធានការយ៉ាងតឹងរឹងតាមនិតិវិធី ក្នុងករណីដែលមានបទល្មើសចំណីអាហារដូចជា ការផាកពិន័យជាទឹកប្រាក់ចំនួនពី ៥០០ ពាន់រៀល ដល់ ១០លានរៀល ឬ ជាប់ពន្ធធានាគារពី ១ខែ ទៅ ១ឆ្នាំ និង ទោសមួយទ្វេជាពីរ ក្នុងករណីមិនរាងចាល ៕
 
ត្រលប់ក្រោយ >>