ព័ត៌មានថ្មីៗ:សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភ កីឡាករយ៉ាវ វណ្ណៈ ដែលទទួល​បានមេដាយមាសចំនួន ៤ម៉ឺនដុល្លារ បន្ថែមលើប្រាក់រង្វាន់ដែលក្រសួងអប់រំផ្តល់​ឲ្យចំនួន​៨០លានរៀលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចនៅតែបន្តធ្វើជាប្រធានប៉ារ៉ា អូឡាំពិកក្រសួងធនធានទឹកប្រកាសចាត់វិធានការ រក្សាទឹកទុកដើម្បីធានាដល់ការធ្វើស្រែប្រាំងរបស់កសិកររាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់
អាជ្ញាធររាជធានីគ្រោងអភិវឌ្ឍន៍ អាងចម្រុះទឹកសម្អុយដែលគ្រោងចំណាយ ថវិកាជាង២ពាន់លានដុល្លារ
ចេញផ្សាយ  ៣០-មិថុនា-២០១៧    ដោយ : Kol Chhamnol
អាជ្ញាធររាជធានីគ្រោងអភិវឌ្ឍន៍ អាងចម្រុះទឹកសម្អុយដែលគ្រោងចំណាយ ថវិកាជាង២ពាន់លានដុល្លារ
អត្ថបទៈហុក សុខរិន
អាជ្ញាធររាជធានី គ្រោងអភិវឌ្ឍន៍ អាងចម្រុះទឹកសម្អុយ២កន្លែងដែលគម្រោងចំណាយថវិកាជាង២ពាន់លានដុល្លារ ដើម្បីធានាបានគុណភាពបរិស្ថានក្នុងទីក្រុង។
          ក្នុងជំនួបពិភាក្សាការងារវាងអា ជ្ញាធររាជធានីជាមួយនឹងអង្គការចៃការជប៉ុននៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ លោកអៀង អូននី អភិបាលរង រាជធានីភ្នំពេញបានឲ្យដឹងថា អាជ្ញាធររាជ ធានីកំពុងសម្រិតសម្រាំងជ្រើសរើសប្រពន្ធ័រំដោះទឹកសម្អុយតាមរយៈ ការបំលែងជាមុនសិន មុននឹងបង្ហូរចូលទៅក្នុងទន្លេ និងបងធម្មជាតិ។ លោកបញ្ជាក់ថា គម្រោងនេះនឹងត្រូវសាងសង់ ស្ថានីយ៍ចម្រុះទឹកសម្អុយចំនួន២កន្លែង គឺស្ថិតនៅតំបន់ទំនប់កប់ស្រូវភា គខាងជើងរាជធានី និងតំបន់បឹងត្របែកភាគខាងត្បូងរាជធានី។
ឯឧ.បានអៈអាងថា គម្រោងចម្រុះទឹកសម្អុយទំាង២កន្ លែងនេះមានសារៈសំខាន់ដើម្បីដោះស្រាយបញ្ហាបរិស្ថានក្នុងរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នទីក្រុងនេះបានហូរទឹកសម្អុយឬ សំណល់រាវចូលដោយផ្ទាល់ទៅក្នុងទន្ លេ និងបឹងធម្មជាតិដែលធ្វើឲ្យប៉ៈពាល់យ៉ាងខ្លាំងដល់ គុណភាពបរិស្ថាន សុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា គម្រោង ស្ថាបនាអាងចម្រុះទឹកសម្អុយក្នុងទីក្រុងនេះអាចចំណាយថវិការហូតដល់ជាង២ពាន់លានដុល្លា ដោយគ្រោងស្នើភាគីជប៉ុនជាអ្នកផ្តល់ជំនួយ ខណៈដែលគម្រោងនេះជាការសិក្សាឡើង ដោយអង្គការចៃការជប៉ុន។
យ៉ាងណាក៏ដោយលោកអភិបាលរងបានអៈអាងថា គម្រោងស្ថាបនាអាងចម្រុះទឹកសម្អុយ នេះកំពុងស្ថិតក្នុងការសម្រេចចិ ត្តចុងក្រោយ លើការជ្រើសរើសប្រព័ន្ធគ្រប់គ្រងភីឌីអេស ឬ ប្រព័ន្ធខេស។ 
លោកតាណាកា កាត់តារ៉ូ តំណាងអង្គការជប៉ុនបានបញ្ជាក់ថា បើតាមការប្រៀមធៀបប្រព័ន្ធ ភីឌីអេស មានអត្ថប្រយោជន៍ច្រើនជាងប្រព័ន្ ធខេស ព្រោះវាមានផលចំណេះច្រើន ដូចជា ការសន្សំសំចៃ ភ្លើង ទុនវិនិយោគនៃការសាងសង់ លំហនៃការសាងសង់ ការថែទំា។
លោកអាងថា ការស្ថាបនាអាងចម្រុះទឹកសម្អុយគឺ ជាមធ្យោបាយតែមួយគត់នៃការកាត់បន្ថយ ការបំពុលនៅក្នុងទីក្រុង និងការបំពុលទឹកជាដើម ដូច្នេះគឺធ្វើឲ្យទីក្រុងធានាបា នភាពស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ។
មន្រ្តីសាលារាជធានីភ្នំពេញអៈអាងថា ប្រសិនកម្ពុជាជ្រើសរើសប្រព័ន្ ធភីឌីអេសក្នុងការស្ថាបនា អាងចម្រុះទឹកសម្អុយ គឺមានលទ្ធភាពខ្ពស់ក្នុងការទទួលបានជំនួយពីភាគីជប៉ុន ខណៈដែរ ប្រព័ន្ធនេះមានការប្រើប្រាស់ច្រើននៅប្រទេសជប៉ុន៕

 
ត្រលប់ក្រោយ >>