ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
កម្ពុជាបើកកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសហគមន៍អាស៊ាន
ចេញផ្សាយ  ៣-កក្តដា-២០១៧    ដោយ : Pov KimAn

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មាធិការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសហគមន៍អាស៊ាន បើកកិច្ចប្រជុំលើកទី៣ (3rd meeting of the steering committee of ASEAN Regional Mine Action Center ( ARMAC) ) នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
     កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្ដម CHRISTOPHER B. MONTERO  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃប្រទេស ភីលីពីន នៅ កម្ពុជាក្នុងឋានៈជាប្រធានគណៈកម្មាធិការដឹកនាំរបស់ គណៈកម្មាធិការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសហគមន៍អាស៊ាន ARMAC និងមានការ ចូលរួម ពីតំណាងរបស់រដ្ឋជាសមាជិក គណៈកម្មាធិការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសហគមន៍អាស៊ាន អាស៊ានទាំងអស់ ។
សូមបញ្ជាក់ថា  គណៈកម្មាធិការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសហគមន៍អាស៊ាន ( ARMAC) នឹងក្លាយជា មជ្ឈមណ្ឌល មួយដ៏ល្អដើម្បីជួយដល់បណ្តារដ្ឋជាសមាជិកអាស៊ានដែលចាប់អារម្មណ៍ ក្នុងការស្រាវជ្រាវចែករំលែកចំណេះដឹង និងបង្កើន ការយល់ដឹងអំពីផលប៉ះពាល់នៃសំណល់គ្រាប់បែកនៃសង្គ្រាមហើយលើកទឹកចិត្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវា។
គួររំលឹកថា ការបង្កើត គណៈកម្មាធិការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសហគមន៍អាស៊ាន        ( ARMAC)  នៅកម្ពុជាគឺជាគំនិត ផ្តួច ផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ 2012 ។

ត្រលប់ក្រោយ >>