ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
គ.ជ.ប សង្ឃឹមថា ទីតាំងអគារផ្ទាល់ខ្លួននឹងអនុវត្តបាននូវការងារ ប្រកបដោយវិជ្ជា​ជីវៈ ដែលអាចផ្តល់ការជឿទុកចិត្តបានពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ចេញផ្សាយ  ១២-កក្តដា-២០១៧    ដោយ : Kol Chhamnol

 គ.ជ.ប សង្ឃឹមថា ទីតាំងអគារផ្ទាល់ខ្លួននឹងអនុវត្តការងារដោយវិជ្ជាជីវៈ

អត្ថបទ៖ វ៉ាង ភក្តី 

          គ.ជ.ប សង្ឃឹមថា ទីតាំងអគារផ្ទាល់ខ្លួននឹងអនុវត្តបាននូវការងារ ប្រកបដោយវិជ្ជា​ជីវៈ ដែលអាចផ្តល់ការជឿទុកចិត្តបានពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្រោយពីរៀបចំពិធីសូត្រមន្តឡើងអគារគ.ជ.បថ្មី មាន​ប្រសាសន៍ថា អគារថ្មីនេះ នឹងក្លាយជាប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអង្គការរៀបចំការបោះ ឆ្នោតដោយសេរី ត្រឹមត្រូវ សុក្រឹត និងយុត្តិធម៌ ព្រមទាំងសម្រាប់ជាការស្គាល់ និងចងចាំទៅ​ដល់​មនុស្សគ្រប់ជំនាន់ ។ ឯកឧត្តម ប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអនុវត្ត ការងារឲ្យសមនឹង​អគារ​ថ្មីនេះ ដើម្បីធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយរៀបចំការបោះ ឆ្នោតដោយខ្លួនឯងមានយុត្តិធម៌ ដែល​អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងក៏ដូចជាពីបណ្តាប្រទេសជាដៃ គូ និង​អង្គ​ការ​អន្តរជាតិនានា។

ឯកឧត្តម បញ្ជាក់ថា គ.ជ.ប នឹងក្លាយជាអង្គការវិជ្ជជីវៈពិ តប្រាកដលើកិច្ចការបោះឆ្នោតនៅ គ្រប់​អាណត្តិ រាប់ទាំងពីការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការ​ឃោសនា​បោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ព្រមទាំងនីតិវិធីផ្សេងៗទៀត។

សូមបញ្ជាក់ថា គ.ជ.ប កំណត់យកថ្ងៃទី៧ ខែ៧ ឆ្នាំ២០១៧ គឺជាថ្ងៃល្អ និងថ្ងៃចងចាំ ឲ្យដូចគ្នា នឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ អគារវិមានរដ្ឋសភាកាលពី១០ឆ្នាំមុ ន គឺនៅថ្ងៃទី៧ ខែ៧ ឆ្នាំ២០០៧។

អគារថ្មីនៃទីស្តីគ.ជ.ប ដែលមានទីតាំងស្ថិតនៅទល់មុខវិ ទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងវិមាន​រដ្ឋ​សភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនេះ ត្រូវបានចំណាយលើការ​សាងសង់ប្រហែល១២លានដុល្លារ ដោយមានកម្ពស់១៥ជាន់ ដែលជាថ្នូរបានមកពីរដ្ឋជួលដីឲ្ យម្ចាស់សណ្ឋាគារ និងកាស៊ីណូណាហ្កា ធ្វើការវិនិយោគក្នុងរយៈពេល ៩៩ឆ្នាំ។

ឯកឧត្តម ស៊ិក ប៊ុនហុក មានប្រសាសន៍ថា អគារដែលជាកម្មសិទ្ធិរបស់គ.ជ.បនេះ នឹងត្រូវ

បំពាក់ឧបករណ៍ បរិក្ខា ប្រព័ន្ធសុវត្ថិភាពដ៏ទំនើប និងមានបន្ទប់ការិយាល័យ ព្រមទាំងមាន​សាល​ប្រជុំ ឬសន្និសីទធំទូលាយ ប្រកបដោយផាសុកភាព ធានាដល់ការបំពេញការងារមន្ត្ រី គ.ជ.ប គ្រប់ផ្នែក។

គួររំឭកថា ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងនាឆ្នាំ១៩៩៨មក គឺអគារទីស្តី​ការ គ.ជ.ប មានទីតាំងស្ថិតក្នុងបរិវេណក្ រសួងមហាផ្ទៃ។ ការខ្ចីអគាររបស់ក្រសួងមហាផ្ទៃ ដែល​​មានលក្ខណៈតូចចង្អៀត ត្រូវបានមហាជនរិះគន់ថា គ.ជ.ប ធ្វើការងារស្ថិតនៅ​ក្រោម​ឥទ្ធិ​ពល រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់អំណាច៕

 

ត្រលប់ក្រោយ >>