ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លងដែនថ្មី
ចេញផ្សាយ  ១២-កក្តដា-២០១៧    ដោយ : Kol Chhamnol
រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លងដែនថ្មី
អត្ថបទ ហុក សុខរិន
 រាជរដ្ឋាភិបាលដាក់ផែនការជួយសម្រួលការលំបាករបស់កម្មករក្នុងការធ្វើលិខិតឆ្លង ដែនថ្មីទៅធ្វើការនៅក្រៅប្រទេសដែលជួបបញ្ហាប្រឈមក្នុងការធ្វើអត្តសញ្ញាណពលករថ្មី។ 
          ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអៈអាងថា  ក្រសួងនឹងជួយដោះស្រាយការលំបាកដល់ពលករសម្រាប់ ការធ្វើលិខិតឆ្លងដែនថ្មីពិសេសសម្រាប់ ពលករ ទៅបំរើការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលវិទ្យុជាតិទទួលបាន ក្រសួងការបរទេសកំពុងពិភាក្សាជា មួយក្រសួងសា្ថបន័ពាក់ពន្ធ័ សំដៅរកវិធី សាស្រ្តសមស្របមួយ ដើម្បីកាត់បន្ថយរាល់ការចំណាយរបស់ធ្វើលិខិតឆ្លងដែនថ្មី ពិសេសសម្រាប់ការចំណាយលើអ្នករត់ការកណ្តាល រយៈពេលធ្វើឲ្យបានលឿន ។
ផែនការនេះបានធ្វើឡើងបន្ទាប់ពីពលករខ្មែរ ធ្វើនៅប្រទេសម៉ាលេស៊ីដែលត្រូវធ្វើលិខិតឆ្លងដែនថ្មីបានរអ៊ូរទំាពីការចំណាយថវិកាយ៉ាងច្រើនខណៈលិខិតឆ្លងដែនដែលអសពលភាពហើយពុំអាចធ្វើពន្យាតទៅទៀតបាន។ សេចក្តីប្រកាសព័ត៌មានបានប្រកាសបន្តថា ចំពោះពលករ ដែលកំពុងបំពេញការងារស្របច្បាប់ នៅក្រៅប្រទេសតាមរយៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈការធ្វើ លិខិតធ្វើដំណើរត្រូវផ្តល់ដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ ដើម្បីជៀសវាងការឆ្លៀត ឱកាសយកកម្រៃសេវាលើថ្លៃកំណត់ពីក្រុមហ៊ុនជ្រើសរើសពលករ មេខ្យល់ឬអ្នករត់ការកម្រៃ ជើងសារ។
ជាមួយគ្នានេះក្រសួងបានធ្វើការណែ នាំដល់ស្ថានទូតនិងស្ថានអគ្គកុ ងស៊ុលកម្ពុជានៅក្រៅប្រទេសទំាងអស់អនុវត្តឲ្យបានត្រឹ មត្រូវម៉ត់ចត់ហើយធ្វើការបិទផ្សា យជាសាធារណៈចំពោះ តម្លៃនិងរយៈពេលនៃការផ្តល់សេវានានា។
លោកយ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជាបា នគំាំទ្រចំពោះយន្តការរបស់រាជរដ្ ឋាភិបាល ក្នុងការកាត់បន្ថយចំណាយសេវាធ្វើលិខិតឆ្លងដែនថ្មីនេះ ថានឹងជួយដោះស្រាយទុក្ខលំបាក របស់ពលករបានច្រើន។យ៉ាងក៏ដោយលោកបានលើកឡើងថាសង្គមស៊ីវិលចង់ឃើញរាជរដ្ឋាភិបាលបង្កើនយន្តការដោះស្រាយ ទុក្ខលំបាករបស់ពលករឲ្យបានជាប្រចំា កុំអោយធ្វើតែ ក្នុងអំឡុង ពេលនៃការខិតជិតការបោះឆ្នោត ជាតិចូលមកដល់នោះឡើយ។ លោកបានផ្តល់អនុសាសន៍ថារាជរដ្ឋា ភិបាលត្រូវតែបង្កើតប្រពន្ធ័ការងារនៅក្នុងស្រុកឲ្យបានច្រើនព្រោះយុវជនជាកម្លំាង ស្នូលដែលជំរុញការអភិវឌ្ឍ ប្រទេសឲ្យមានភាព យូរអង្វែង ខណៈដែលពលករដែលចេញ ទៅធ្វើការនៅក្រៅប្រទេសអាចធ្វើបា នតែក្នុងរយៈពេលខ្លីតែ ប៉ុណ្ណោះ។
ក្រុមសង្គមស៊ីវិលរូបនេះបានអៈអា ងថាទោះបីបច្ចុប្បន្នការធ្វើចំណា កស្រុកទៅធ្វើការនៅក្រៅប្រទេស មានលក្ខណៈល្អប្រសើរបើធៀបនឹង១០ឆ្នាំមុនក៏ដោយ ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ដូចជាការកេងប្រវញ្ច័ ពលកម្ម ប្រាក់កាស ការប្រើប្រាស់អំពើហិង្សាលើពលករ ការជួញ ដូរមនុស្ស និងរំលោភផ្លូវភេទជា ដើម។
សូមបញ្ជាក់ថាមកដល់ឆ្នាំ២០១៧នេះ ពលករខ្មែរដែលចេញទៅបំរើការងារនៅ ក្រៅប្រទេសមានរហូត ដល់ជាង១លាននាក់ ក្នុងនោះមាននៅប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន និង សឹង្ហបូរី ជាដើម។
 
ត្រលប់ក្រោយ >>