ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
ព័រណ៍បច្ចេកទេស និងសេដ្ឋកិច្ចនៃប្រទេសតាមទន្លេ ឡានឆាង -មេគង្គលើកទី២
ចេញផ្សាយ  ១៤-កក្តដា-២០១៧    ដោយ : SengChhay

ថ្ងៃទី១៣ ខែកក្កដា  ពិព័រណ៍បច្ចេកទេសនិងសេដ្ឋកិច្ចនៃប្រទេសតាមទន្លេ ឡានឆាង -មេគង្គលើកទី២ បានបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនគំរូខាងទូរគមនាគមន៍នៃប្រទេសចិន បានចូលរួមក្នុង ពិព័រណ៌លើកនេះតាមសេចក្តីអញ្ជើញ ហើយបានដាក់បង្ហាញនូវផែនការ និងបរិក្ខារ ទំនើបនៅក្នុងវិស័យរដ្ឋាភិបាលនិងសហគ្រាស។ នៅព្រឹកថ្ងៃទី១៣នេះ​ ឯកឧត្តម Tan Qingsheng ទីស្តីការបណ្តោះអាសន្ននៃឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណចក្រ កម្ពុជា ឯកឧត្តម ឈួន តារា រដ្ឋលេខាធិការក្រួសងពាណិជ្ជកម្មកម្ពុជា និងលោក Zhang Wei អនុប្រធានគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិន បានអញ្ជើញទស្សនកិច្ច ស្តង់ពិព័រណ៍ ZTE និងបានស្ដាប់នូវការធ្វើបទឧទ្ទេសនាមពីការប្រើប្រាស់ និងលទ្ធផល ក្នុងវិស័យ ទីក្រុងឆ្លាតវៃ សន្តិសុខសាធារណៈ មជ្ឈមណ្ឌលទិន្នន័យ Broadband ឆ្លាតវៃ ការអប់រំឆ្លាតវៃ ព័ត៌មាននូបនីយកម្មសហគ្រាស និងវិស័យផ្សេងៗទៀតជាដើម ព្រមទាំង បានសាកល្បងនូវមុខងារប្រព័ន្ធអ៊ីនធើណិតពិសេសរបស់ក្រុមហ៊ុន ZTE ដោយផ្ទាល់ ខ្លួន។

ក្រុមហ៊ុន ZTE គឺជាក្រុមហ៊ុនផ្គត់ផ្គង់នូវកម្មវិធីដំណោះស្រាយទូរគមនាគមន៍ចម្រុះដែល នាំមុខនៅលើពិភពលោក បានផ្តល់នូវបច្ចេកទេសច្នៃប្រឌិត និងកម្មវិធីដំណោះស្រាយ ខាងផលិតផលដល់ក្រុមហ៊ុនអាជីវកម្មទូរគមនាគមន៍និងសហគ្រាសប្រើប្រាស់បណ្ដាញអ៊ីនធើណិត នៅក្នុងប្រទេសនិងតំបន់ជាង១៦០ ដោយបានខិតខំប្រឹងប្រែង​ផ្តល់ឱ្យអ្នក ប្រើប្រាស់នៅលើពិភពលោកទទួលបានការប្រាស្រ័យទាក់ទងគ្រប់ជ្រុងជ្រោយតាមរយៈសំឡេង ទិន្នន័យ ប្រព័ន្ធផ្សព្វផ្សាយចម្រុះ ​និងអ៊ីនធើណិតឥតខ្សែ(Wi-Fi)ជាដើម។ ក្រៅពីយកចិត្តទុកដាក់ទៅលើទីផ្សារប្រតិបត្តិករ ក្រុមហ៊ុនZTE ក៏បានខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់លើទីផ្សាររដ្ឋាភិបាលនិងសហគ្រាស។

ក្នុងវិស័យទីក្រុងឆ្លាតវៃ ក្រុមហ៊ុន ZTE បានផ្សារភ្ជាប់នូវការអនុវត្តជាច្រើនឆ្នាំ បានច្នៃ ប្រឌិតបង្កើតបានជា ប្រព័ន្ធរចនាសម្ព័ន្ធ បណ្ដាញអ៊ីនធើណិត icloud មួយនិងគំនូរមួយ ដោយឆ្លៀតប្រើ cloud computing បណ្តាញអ៊ីនធើណិតតភ្ជាប់វត្ថុ (Internet of Things)និងទិន្នន័យធំជាដើមដែលផ្តល់ជូននូវការគូរប្លង់ជាន់ខ្ពស់ ផែនការចម្រុះ និងផលិតផល រហូតដល់កម្មវិធី ដំណោះស្រាយពីខាងការកសាង ថែរក្សាអាជីវកម្ម និង ដំណើរការ ។ គិតមកដល់បច្ចុប្បន្ន ក្រុមហុន ZTE បានចូលរួមកសាងទីក្រុងឆ្លាតវៃ ចំនួន១៦០ទីក្រុងក្នុងប្រទេសចំនួន៤៥(ទីក្រុងប្រទេសចិនមានចំនួន១១០)ដែលគ្រប ដណ្តប់លើវិស័យគមនាគមន៍ឆ្លាតវៃ សុខាភិបាលឆ្លាតវៃ ទេសចរណ៍ឆ្លាតវៃ កាតមួយប្រើ បានទូទាំងក្រុង កិច្ចការពាណិជ្ជកម្មអេឡិចត្រូនិចជាដើម ហើយបានផ្សារភ្ជាប់ជាមួយ ស្ថានភាពជាក់ស្តែងដោយជំរុញនូវការឆ្នៃប្រឌិត តាំងគំរូនិងប្រើប្រាស់នៃទីក្រុងឆ្លាតវៃ មួយចំនួន ដោយបានលើកកម្ពស់យ៉ាងខ្លាំងដល់ប្រសិទ្ធិភាពនៃការគ្រប់គ្រងទីក្រុង កែ លម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ  ព្រមនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាសប្ដូរ ទម្រង់ឧស្សាកម្ម។

        ក្នុងវិស័យសុវត្ថិភាពសាធារណៈ បានប្រើប្រាស់មធ្យោបាយព័ត៌មានូបនីយកម្ម ទៅលើវិស័យសុវត្ថិភាព ប្រពៃណី យកចិត្តទុកដាក់ទៅលើការវិភាគខាងគមនាគមន៍ ជាបន្ទាន់ Broadband និង Narrowband ព្រមនិងវីដេអូកាម៉េរ៉ាសុវត្ថិភាព ដោយបាន លើកកម្ពស់នូវសមត្ថភាពចាត់ចែងក្នុងករណីមានអាសន្នក្នុងទីក្រុង ដើម្បីធានាអោយ ប្រជាជនមានសុវត្ថិភាព។ បច្ចុប្បន្ននេះ ដំណោះស្រាយសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន ZTE បានប្រើប្រាស់នៅក្នុងប្រទេសនិងតំបន់ ចំនួនជាង៤០ ក្នុងពិភពលោក ដែល រួមមានប្រទេសចិន​ បារាំង អ៊ុយរ៉ាកាយ ឈីលី ឡាវ អាហ្វ្រិកខាងត្បូង នីសេរីយាជាដើម ។

យុទ្ធសាស្ត្រ Broadband គឺជាយុទ្ធសាស្ត្រ​សំខាន់មួយរបស់បណ្ដាប្រទេសទាំងអស់នៅ លើសកលលោក គឺជាមូលដ្ឋាននៃការសម្រេចព័ត៌មានូបនីយកម្ម និងក្លាយទៅជា ប្រទេសខ្លាំងខាងឌីជីថល។ នៅក្នុងវិស័យ Broadbandឆ្លាតវៃ របស់ក្រុមហ៊ុន ZTE ​បានកំណត់នូវវេទិកាតភ្ជាប់ Broadband រួមមួយ និងបណ្ដាញអុបទិកដែលមានទំហំធំ ដោយបំរើសេវាដល់ប្រទេសជាង៥០ នៅទូទាំងពិភពលោក ដោយបានផ្តល់នូវការតភ្ជាប់ Broadband ដែលមានល្បឿនលឿននិងគ្របដណ្ដប់ទូលំទូលាយចំពោះរដ្ឋាភិបាល សហគ្រាស និងឯកជន ដើម្បីបំពេញបំណងនៃតម្រូវការឌីជីថល ដែលកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។

        ក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ ក្រុមហ៊ុន ZTE ​បានសាងសង់នូវមជ្ឈមណ្ឌល ទិន្នន័យជាតិ កម្រិត Tie IV ដល់ប្រទេសបង់ក្លាដេសដែលជាលើកដំបូងនៅអាស៊ីខាង ត្បូង និងលើកទី៦នៅលើពិភពលោក ហើយបានចាប់ដៃជាមួយក្រុមហ៊ុន Tencent បង្កើតនូវមជ្ឈមណ្ឌលទិន្នន័យម៉ូឌុលខ្នាតតូច(Micro modules) ដ៏ធំថ្នាក់លេខមួយ នៅទូទាំងពិភពលោក ដោយបានបង្កើតនូវវេទិកាឆ្លាតវៃមួយ ដែលមានសុវត្ថិភាព អាច រៀបចំដោយភាពរស់វើក និងធ្វើការសម្របសម្រួលក្នុងការរៀបចំការប្រើប្រាស់គ្រប់ កម្រិតដល់ប្រទេសចិននិងសហគ្រាស។ ក្នុងវិស័យអប់រំឆ្លាតវៃ គម្រោងបន្ទប់ឆ្លាតវៃ សាលារៀនឆ្លាតវៃ និងការសិក្សាពីចម្ងាយជាដើមរបស់ក្រុមហ៊ុន ZTE ​បានប្រើប្រាស់ យ៉ាងទូលំទូលាយនៅក្នុងប្រទេសចំនួនជាង៣០ ដែលរួមមានអេត្យូពី អាហ្វ្រិកខាងត្បូង តួគី និងឥណ្ឌូនេស៊ីជាដើម។ ឆ្លងតាមបច្ចេកទេសជឿនលឿនដែលមានប្រព័ន្ធផ្សព្វ ផ្សាយចម្រុះ cloud computing ជាដើម ប្រមូលផ្តុំនិងចែករំលែកនូវធនធានអប់រំដ៏ មានគុណភាពល្អៗ ដោយបានកែលម្អនូវស្ថានភាពអតុល្យភាពនៃធនធានអប់រំ។  ជាមួយគ្នានេះក៏បានពង្រឹងនូវសកម្មភាពទៅវិញទៅមករវាងគ្រូនិងសិស្ស  និងលើក កម្ពស់គុណភាពអប់រំផងដែរ។

ចុងក្រោយបំផុត  នៅក្នុងវិស័យព័ត៌មានូបនីយកម្មសហគ្រាស ក្រុមហុន ZTE បាន យកចិត្តទុកដាក់លើពីរផ្នែកធំៗ គឺការប្រើប្រាស់នូវព័ត៌មានូបនីយកម្មសហគ្រាស និង ការកសាងហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានបណ្ដាញ អ៊ីនធើណិត Broadband សហគ្រាស មជ្ឈមណ្ឌលទិន្នន័យ cloud computing និង ការតាមដានវីដេអូកាម៉េរាសុវត្ថិភាព។ គម្រោងកសាងការប្រើប្រាស់ គឺផ្តល់នូវកម្មវិធីប្រើ ប្រាស់ព័ត៌មានូបនីយកម្មមួយចំនួនដល់សហគ្រាស ដែលមានជាប់ពាក់ព័ន្ធលើច្រើន វិស័យ ដូចជាកសាងប្រព័ន្ធថ្មី និងកែលំអអាជីវកម្ម និងការគ្រប់គ្រងសហគ្រាស សេវា កម្មចែករំលែក និងប្រសិទ្ធភាពខ្ពស់នៃសហគ្រាសជាដើម​។ នៅក្នុងវិស័យអាជីវកម្ម និង គ្រប់គ្រងរបស់សហគ្រាស បានផ្តល់នូវគម្រោងមួយចំនួនខាងការចែករំលែកគណនេយ្យ និងចែករំលែកបុគ្គលិកនៃសហគ្រាស។ នៅក្នុងវិស័យការងារដ៏មានប្រសិទ្ធភាពខ្ពស់ បានផ្តល់នូវគម្រោងការដំណោះស្រាយ OA ចំរុះដែលរួមមានគម្រោងឯកភាព ទូរគមនាគមន៍ និងសហការគ្នាទៅវិញទៅមក  ដំណោះស្រាយការិយាល័យចល័ត ដំណោះស្រាយសំឡេងប្រព័ន្ធផ្សព្វផ្សាយចម្រុះVoIPនៃសហគ្រាស កម្មវិធីពពក ពាណិជ្ជកម្ម(Business cloud program) មជ្ឈមណ្ឌលទំនាក់ទំនងអតិថិជននៃ សហគ្រាស កាតមួយប្រើបានទូទៅសម្រាប់សហគ្រាសជាដើម ដែលអាចផ្តល់នូវ ការប្រើប្រាស់ខាងការធ្វើការដោយសហការគ្នាទៅវិញទៅមកពេញលេញសម្រាប់សហគ្រាស។ គម្រោងទាំងនេះបានប្រើប្រាស់ទូលំទូលាយនៅក្នុងស្ថាប័នសហគ្រាសរដ្ឋ សហគ្រាសមជ្ឈឹមចិន និងស្ថាប័ននៅក្រៅប្រទេសរបស់ប្រទេសចិន ដោយបង្កើតបាន ជាបរិយាកាសការរិយាល័យមួយដែលមានសុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងរស់វើក។

 

ត្រលប់ក្រោយ >>