ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
សហភាពអឺរ៉ុបបន្តជួយផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាបានទៅសិក្សានៅបរទេស
ចេញផ្សាយ  ១៧-កក្តដា-២០១៧    ដោយ : Kol Chhamnol

សហភាពអឺរ៉ុបបន្តជួយផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាបានទៅសិក្សានៅបរទេស

អត្ថបទ៖ វ៉ាង ភក្តី (១៧.០៧.២០១៧)
សហភាពអឺរ៉ុប បានប្រកាសថា នៅតែបន្តជួយផ្តល់អាហារូបករណ៍ ដល់យុវជនកម្ពុជា បានទៅសិក្សា នៅបរទេស ដើម្បីបង្កើនជំនាញវិជ្ជាជីវៈ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិវិញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
           លោកស្រី ហ្សឺណូវ៉េវ៉ា ហ៊ឺណានដេស អ៊ុយរីស(Genoveva HERNANDEZ URIZ) ភារៈធារីស្តីទី គណៈប្រតិភូសហភាពអឺរុបប្រចាំ ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដានេះ បានឲ្យដឹងថា សិស្សនិស្សិត និងមន្ត្រីរាជការពីប្រទេសកម្ពុ ជាចន្លោះពី៥០នាក់ ក្នុង១ឆ្នាំ នឹងនៅតែទទួលបានឱកាសទៅសិក្សា យកជំនាញវិជ្ជាជីវៈនៅប្រទេសណាមួយនៃសហភាពអឺរ៉ុបដោយមិនបាច់បង់ថ្លៃ ក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប ខណៈដែលគិតចាប់ពីឆ្នាំ១៩៩៥មក មាននិស្សិត និងមន្ត្រីរាជការពីប្រទេស កម្ពុជាជាង៦០០នាក់រួចហើយ បានទទួលសិក្សាកម្រិតជំនាញជាន់ខ្ពស់នៅទីនោះ។
          មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុបរូបនេះ បានបញ្ជាក់ប្រាប់វិទ្យុជាតិថា សហភាពអឺរ៉ុប តែងតែផ្តល់ការគាំទ្រ និងចូលរួមអភិវឌ្ឍន៍ធនធានមនុស្ សរបស់កម្ពុជា ក្នុងចំណោមគម្រោងជំនួយឧបត្ថម្ភ ជាថវិកានៃកម្មវិធីសិក្សាសកលប្រមាណ១.៧០០លានអឺរ៉ូ ក្នុង១ឆ្នាំ តាមរយៈជំរុញលើកទឹកចិត្តដល់ និស្សិតកម្ពុជាជាច្រើនថែមទៀត ចាប់យកឱកាសទៅសិក្សានៅតាម បណ្ដាសកលវិទ្យាល័យល្បីៗ របស់អឺរ៉ុប។
          ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការទៅសិក្សានៅសហភាពអឺរ៉ុប មិនត្រឹមតែទទួលបាននូវចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែនឹងជំរុញឲ្យ យុវជនកម្ពុជាអភិវឌ្ឍន៍សមត្ថភា ពជំនាញវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត ពិសេសលើមុខវិជ្ជាដែលជាតម្រូវការនៃទីផ្សារនៅក្នុងប្រទេសកម្ ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម ជឿជាក់ថា កម្ពុជានឹងទទួលបាននូវធនធានមនុស្សដ៏ច្រើន ប្រកបដោយសមត្ថភាព បន្ទាប់ពីទទួលបានការសិក្សានៅទី នោះទាំងជំនាញសង្គម និងជំនាញវិទ្យាសាស្ត្រ។
លោក ស៊ី វណ្ណា ប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ សនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឲ្យដឹងថា កម្ពុជាកំពុងខ្វះនៅធនធានមនុស្សសម្រាប់បំពេញការងារលើផ្នែកជំនាញបច្ចេកទេស ខណៈដែលកន្លែងការងារក្នុងវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនពីបរទេសជា ច្រើនមានតម្រូវការខ្ពស់។ លោកបញ្ជាក់ថា ទីផ្សារការងារនៅកម្ពុជានាពេល បច្ចុប្បន្នសម្បូរទៅដោយផ្នែ កសេវាកម្មប៉ុណ្ណោះ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប នៅថ្ងៃច័ន្ទនេះ បានប្រារព្ធខួបទី៣០ឆ្នាំ នៃកម្មវិធីសហភាពអឺរុបសម្រាប់ ការលើកកម្ពស់និស្សិតសាកលវិទ្យាល័យ ហៅកាត់ថា Erasmus របស់ខ្លួននៅកម្ពុជា និងខួប២០ឆ្នាំ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជួយដល់និស្សិត និងគ្រឹះស្ថានសិក្សានានាឱ្យបានស្វែងយល់អំពីឱកាសសិក្សា  ដែលផ្ដល់ជូនដោយកម្មវិធី Erasmus+ នាពេលបច្ចុប្បន្ន ពិសេសជំរុញលើកទឹកចិត្តដល់ និស្សិតជាច្រើនថែមទៀត ឲ្យចាប់យកឱកាសទៅសិក្សា យកជំនាញឯកទេសជាច្រើនពីសកល វិទ្យាល័យល្បីៗនៅទូទាំងទ្វីបអឺ រ៉ុប៕
 
ត្រលប់ក្រោយ >>