ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
ចេញផ្សាយ  ១៧-កក្តដា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន

អត្ថបទៈជួនបូណា១៧០៧១៧

MC៖ក្រសួងព័ត៌មាន​បានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បី​ទទួល​យកនូវឯកសារ និងចាប់ផ្តើមការចាក់ផ្សាយកម្មវិធីនៅក្នុងទូរទស្សន៍ជាតិ កម្ពុជាឈ្មោះថា សប្តាហ៍ទូរទស្សន៍ ក្រោមប្រធានបទៈ ភាពស្រស់ស្អាតរបស់ចឺជាំង។

 ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នាព្រឹកថ្ងៃទី១៧ កក្កដានេះនៅទីស្ដីការ​ក្រសួងព័ត៌​មាន​ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងនេះ គឺជា​កិច្ច​សហប្រតិបត្ដិការជារៀងរហូតមករវាងកម្ពុជា និងចិនលើវិស័យព័ត៌មាន និងកម្មវិធីភាពយន្ដឯកសារ ដែល​រហូត​មកដល់ពេលនេះមិត្ដភាព នៃប្រទេសទាំងពីរបានក្លាយទៅជាយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ។ ឯក​ឧត្ដម​បញ្ជាក់ថាកន្លងមកក្រសួងព័ត៌មានកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងព័ត៌មាននៃ​         សាធារណរ​ដ្ឋ​ប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ និងការផ្លាស់ប្ដូរគណៈ ប្រតិភូ​ពី​គ្នាទៅ​វិញ​ទៅមកលើវិស័យព័ត៌មាន។ ដោយឡែកកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៍ជាតិកម្ពុជាជាមួយស្ថានីយ៍វិទ្យុ និង​ទូរទស្សន៍ខេត្ដចឺជាំង គឺដើម្បីផ្លាស់ប្ដូរនូវកម្មវិធីទូរទស្សន៍ និងការស្វែងយល់ពីគ្នាទៅវិញទៅមក ទាក់ទងនឹង​វប្បធម៌ កម្មវិធីអប់រំ និងកម្សាន្ដ។ ឯកឧត្ដមបន្ដថាតាមរយៈកិច្ចព្រមព្រៀងនេះទូរទស្សន៍ជាតិកម្ពុជា នឹងចាប់​ផ្ដើម​ចាក់ផ្សាយនូវឯកសារដែលស្ថានីយ៍វិទ្យុ និងទូរទស្សន៍ចឺជាំងផ្ដល់ជូន ហើយការ ចាក់ផ្សាយមិនមាន​ការកំណត់​ថា​មានរយៈពេលប៉ុន្មានឆ្នាំនោះទេ។ ចំពោះឯកសារដែលនឹងចាក់ផ្សាយនៅក្នុងកម្មវិធីប្រចាំសប្ដាហ៍​របស់ទូរ​ទស្សន៍​ជាតិកម្ពុជាភាគីទាំងពីរ កម្ពុជា-ចិន រំពឹង ថានឹងធ្វើឱ្យប្រជាជនកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ និងការ​យល់​ដឹងអំពីវប្បធម៌ ប្រពៃណី របៀបនៃការរស់នៅ និងការរីកចម្រើនរបស់ប្រជាជនក្នុងខេត្ដចឺជាំង ជាពិសេសឯក​សារប្រវត្ដិសាស្រ្ដ លោកជំទាវ Ge Huijun សមាជិកគណៈកម្មាធិការអចិន្រ្ដៃយ៍ និងជាអគ្គនាយក នាយកដ្ឋាន​សាធារណៈនៃខេត្ដចឺជាំងសាធារណរដ្ឋប្រជាមានិតចិនឲ្យដឹងថា ស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ចឺជាំងបាន​សហការគ្នា​ក្នុងការផ្សាយជាមួយទូរទស្សន៍ជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយ នូវវប្បធម៌ ប្រពៃណី របស់ប្រជាជននៃប្រទេស​ប្រទេស​ទាំងពីរ ហើយប្រជាជនកម្ពុជានឹងអាច មើលឃើញនូវកម្មវិធីថ្មីមួយទៀត ដែលទូរទស្សន៍ចឺជាំងយក​មកចាក់​ផ្សាយ​នៅក្នុងទូរទស្សន៍ ជាតិកម្ពុជាក្នុងការទស្សនាអំពីទិដ្ឋភាព និងការអភិវឌ្ឍនៅក្នុងខេត្ដចឺជាំង។ សូមបញ្ជាក់ថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ចឺជាំងនឹងផ្ដល់ជូនដល់ទូរទស្សន៍ជាតិកម្ពុជា នូវឯកសារសម្រាប់ចាក់ផ្សាយ​កម្មវិធី​ប្រចាំ​សប្ដាហ៍ ដែលមានរយៈពេល៣០នាទី ក្នុង១កម្មវិធី ហើយសរុបក្នុងមួយឆ្នាំមាន ៥២កម្មវិធី ដែលផ្ដោតសំខាន់ទៅ​លើវប្បធម៌ ប្រពៃណី និងការ រស់នៅរបស់ប្រជាជននៃខេត្ដចឺជាំងប្រទេសចិន៕

ត្រលប់ក្រោយ >>