ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
អង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល
ចេញផ្សាយ  ១៨-កក្តដា-២០១៧    ដោយ : Kol Chhamnol

អង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង    ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល

MC: អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) គាំទ្រចំពោះការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុងការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែក ស្រែអំបិល និងហាមឃាត់ការនាំចេញខ្សាច់គ្រប់ប្រភេទពីខេត្តកោះកុងចេញទៅក្រៅប្រទេស។ 
លោកបណ្ឌិត Ross Sinclair ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុងការបញ្ចៀស ផលប៉ះពាល់ជាអវិជ្ជមានចេញពីការបូមខ្សាច់ដល់បរិស្ថាន ជលផល ប្រជាសហគមន៍ និងការការពារ ជីវចម្រុះ រួមបញ្ចូលទាំងសត្វអណ្តើកហ្លួងផងដែរ។
លោកបន្តថា សេចក្តីសម្រេចចិត្ត គឺជាដំណឹងដ៏គួរឲ្យត្រេកអរបំផុតមួយសម្រាប់ការងារអភិរក្សធនធានធម្មជាតិនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ពីព្រោះសកម្មភាពបូមខ្សាច់បំផ្លាញទីជម្រកធម្មជាតិ កាត់បន្ថយធនធានត្រី និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។
លោកបានបន្ថែមថា អង្គការWCS ពិតមានក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុង ដំណើរការវាយតម្លៃផលប៉ះពាល់ និងបានផ្តល់អនុសាសន៍ទៅឲ្យក្រុមបច្ចេកទេសនៃក្រសួងរ៉ែ និង ថាមពល។ អង្គការ WCS រីករាយនឹងបន្តធ្វើការជាមួយក្រសួងរ៉ែ និងថាមពលដើម្បីផ្តល់ ភស្តុតាង បែប វិទ្យាសាស្ត្រ និងការគាំទ្រសម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ ដើម្បីធានាថានឹង មិន មានផលប៉ះពាល់ធំធេងចំពោះបរិស្ថាន និងប្រជាសហគមន៍។
ការគាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងរ៉ែ និងថាមពលបានប្រកាសជាសាធារណៈអំពីការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលនេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។ សូមបញ្ជាក់ថា ប្រព័ន្ធព្រែកស្រែអំបិល គឺជាកន្លែងអភិរក្សដ៏សំខាន់បំផុតមួយនៅកម្ពុជា ពីព្រោះវាគឺជាកន្លែងតែមួយគត់ដែលសត្វអណ្តើកហ្លួងដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក និងជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា រស់នៅ៕ចំណូល 
 
ត្រលប់ក្រោយ >>