ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
រដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀត
ចេញផ្សាយ  ១៨-កក្តដា-២០១៧    ដោយ : Kol Chhamnol

 រដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀត

អត្ថបទ ហុក សុខរិន ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧
MC:     រដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦ បន្ថែមទៀតដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរក្នុងរាជធានីភ្នំពេញ។
          ក្នុងកិច្ចប្រជុំស្តីពីការរៀបចំតម្រាយផ្លូវសម្រាប់រថយន្តក្រុងក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឯឧ.ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានឱ្យ ដឹងថា គម្រោងពង្រីកសេវា រថយន្តក្រុងឲ្យ បាន៦ខ្សែនេះ នឹងត្រូវធ្វើឡើងនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ បន្ទាប់ពីក្រុមអ្នក ជំនាញរៀបចំ ស្ថានីយ៍ទុកដាក់រថយន្ត និង ចំណត់រងចាំរថយន្តក្រុងរួចរាល់។ គម្រោងពង្រីកសេវារថយន្តក្រុងបន្ថែមនេះបន្ទាប់ពីភាគីចិនបានផ្តល់ជំនួយរថយន្តក្រុងសេរីទំនើបថ្មី ចំនួន៩៨គ្រឿងនិងរថយន្តសង្គ្រោះ រថយន្តក្រុងចំនួន២គ្រៀងបន្ថែមទៀតកាលពីពេលថ្មីៗនេះ ដើម្បីជួយកែលម្អ សេវាដឹកជញ្ជូនសាធារណៈនៅក្នុងរា ជធានីភ្នំពេញឲ្យកាន់តែប្រសើរ។
ឯឧ.អៈអាងថា យន្តការពង្រីកសេវារថយន្តក្រុងឲ្ យបាន៦ខ្សែនេះនឹងធ្វើឡើងតាមរូបភា ព៣ខ្សែ ចាស់នឹងត្រូវជំនួសដោយថរយន្តក្រុ ងថ្មីទំាងអស់ ហើយ៣ខ្សែថ្មីទៀតនឹងត្រូវធ្វើឡើង ជ្រើសរើសយកផ្លូវសំខាន់ៗ ដោយមាន ចំនួនប្រជាពលរដ្ឋរស់នៅច្រើន មានគ្រឹះស្ថានសាធារណៈ របស់រដ្ឋនិងឯកជន រោងចក្រ បូរី សាលារៀន មន្ទីរពេទ្យនិងផ្សារជាដើម។
ឯឧ.បន្ថែមថា ការអភិវឌ្ឍសេវារថយន្តក្រុងនៅរា ជធានីភ្នំពេញគឺជាមធ្យោបាយតែមួ យគត់ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរា ចរណ៍ខណៈទីក្រុងនេះកំពុងតែប្ រឈមនឹងការកកស្ទះ ស្ទើ ជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះគម្រោងអភិវឌ្ឍន៍នេះ ក៏បានជួយកាត់បន្ថយការចំណាយរបស់ ប្រជាពលរដ្ឋផងដែរ។
លោកអ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានបញ្ជាក់ថា អ្នកជំនាញកំពុងសិក្សាឲ្យបានស៊ី ជម្រៅជាទីបំផុតសម្រាប់គម្រោងពង្រីក៣ខ្សែថ្មីបន្ថែមនេះដើម្បីឆ្លើយតបឲ្យចំទិសដៅរវាងអ្នកធ្វើដំណើរនិងការបំរើសេវារបស់រថយន្តក្រុង។លោកបន្ថែម ថា ចំពោះតម្លៃសំបុត្រធ្វើដំណើរនៅ រក្សាតម្លៃ ១៥០០រៀលដដែលក្នុងមួយដំណើរ ហើយ សម្រាប់ជនពិការ ព្រះសង្ឃ ចាស់ជរា និងសិស្សសាលាមិនត្រូវបានគិតតម្ លៃសេវាឡើង។
សូមជម្រាបថា រហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញមានសេវារថយន្តក្រុង សាធារណៈចំនួន៣ខ្សែដែលកំពុងដាក់ឱ្យដំណើរការសាកល្បងក្នុងនោះខ្សែរត់ ទី១ចេញពីម្តុំឬស្សីកែវត្រង់ គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅ ដល់វត្តក្តីតាកុយតាមផ្លូវជាតិលេ ខ១ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅ ដល់ ក្រុងតាខ្មៅខេត្តកណ្តាល និងខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅផ្លូវកម្ពុជាក្រោមទៅ រង្វង់មូល ចោមចៅទើបត្រឡប់មកវិញ ហើយក្នុងមួយថ្ងៃមានចំនួនអ្នកជិះ ចន្លោះចាប់ពី៥០០០នាក់ ទៅ៧០០០នាក់ ៕
 
ត្រលប់ក្រោយ >>