ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃ
ចេញផ្សាយ  ១៨-កក្តដា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃ

អត្ថបទ៖ វ៉ាង ភក្តី / ១៨.០៧.២០
          រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីបំណងបង្កើតឲ្យមានទី សំចតច្រើនកន្លែង នៅតាមច្រករបៀងព្រំដែនកម្ពុជា- ថៃ ខណៈលំហូរនៃពលករអន្តោប្រវេសន៍ខុសច្បាប់នៅតែបន្តកើតមាន។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ទីសំចតនេះ នឹងជួយដល់ដោះស្រាយបញ្ហាប្រឈមរបស់ពលករខុសច្បាប់របស់កម្ពុជា ដែលត្រូវរាជរដ្ឋាភិបាលប្រទេសថៃ បញ្ជូនត្រឡប់មកវិញ។
ការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ ធ្វើឡើងក្នុងឱកាសចុះពិនិត្យច្រករបៀងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ តាមអនុសាសន៍របស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ ។
លោកជំទាវ ជូ ប៊ុនអេង មណ្ឌលសំចតសម្រាប់ពលករចំណាកស្រុក ដែលគ្រោងបង្កើតនៅជាប់ច្រកទ្វារព្រំដែននេះ នឹងមានផ្តល់សេវាផ្នែកសង្គមកិច្ច សុខភាព ការប្រឹក្សាយោបល់ ការផ្តល់ឯកសារស្របច្បាប់ និងផ្តល់ព័ត៌មានពីការងារល្អៗនៅក្នុងប្រទេសកម្ពុជាទៅ ដល់ពលករចំណាកស្រុក ដែលត្រូវចាត់បញ្ជូនមក ពីប្រទេសថៃវិញ។ លោកជំទាវ គម្រោងបង្កើតទីសំចតនេះ នឹងត្រូវបង្កើតឡើងនាពេលឆាប់ ៗនេះ ខណៈច្រកទ្វារព្រំដែនភាគខាងលិច និងពាយ័ព្យនៃប្រទេសកម្ពុជាមួយនេះ មានលំហូរចេញចូលរបស់ ពលករខ្មែរឥតឈប់ឈរ។
តំណាងពលករខ្មែរចំណាកស្រុក ដែលត្រូវរាជរដ្ឋាភិបាលថៃបញ្ជូនមកស្រុកកំណើតវិញ នៅត្រឹមច្រកទ្វារព្រំដែនប៉ោយប៉ែត បានសាទរនូវគម្រោងបង្កើតមណ្ឌលសំ ចតនៅច្រកទ្វារព្រំដែននេះ។ ពលកររូបនេះ បានឲ្យដឹងថា ក្រុមពួកគេមានគ្នាជាង១០នាក់ ត្រូវបានថៅកែបណ្តេញចេញពីការងារ និងបញ្ជូនមកកាន់ប្រទេសដើមកំណើតវិញ បន្ទាប់ពីធ្វើការងារបានរយៈពេ ល៣ខែ ដោយសារតែគ្មានលិខិតឆ្លងដែន។
យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញ បានឲ្យដឹងថា មានពលករខ្មែរប្រហែលជាង ១លាន៧សែននាក់ កំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា ការចុះពិនិត្យច្រករបៀងនៅតា មព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ របស់គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃនៅដើមសប្តាហ៍នេះ ធ្វើឡើង ក្នុងគោលបំណងពិនិត្យមើលពីស្ថានភាពរបស់ពលករ ពលការិនី ដែលបានទៅធ្វើការងារ និងវិលត្រឡប់មកពីធ្វើការងា រពីប្រទេសថៃ ដើម្បីឈានទៅបង្កើតយន្តការមួយចំ នួន ក្នុងការជួយដោះស្រាយបញ្ហា របស់ពលករចំណាកស្រុក។
កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ ២០១៧នេះបានចេញសេចក្តីប្រកាសព័ត៌ មានរបស់ខ្លួនពីការការពារផលប្រយោជន៍របស់ពលករខ្មែរនៅបរទេស និងការជួយសង្រ្គោះពួកគេ បានមកកាន់ប្រទេសរបស់ខ្លួនវិញ។
របាយការណ៍រយៈពេល៦ខែរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងកុងស៊ុលខេត្តស្រះកែវ បានជួយដោះស្រាយបញ្ហានិងរៀប ធ្វើមាតុភូមិនិវត្តន៍ពលករខ្មែរ បានចំនួន១៧៨នាក់ ក្នុងនោះ១៥០នាក់ បានចាញ់បោកមេខ្យល់ទៅធ្វើ ការងារខុសច្បាប់ ខណៈចំនួន១៤នាក់ផ្សេងទៀត ត្រូវបានក្រុមហ៊ុនបញ្ជូនពលករបំ ពានកិច្ចសន្យាការងារ និងមានកុមារចំនួន៦នាក់ផងដែរ ត្រូវបានជួយសង្គ្រោះពីការជួញដូរមនុស្ស ចំណែក៤នាក់ទៀត រងគ្រោះដោយសារការជួញដូរកម្លាំងពលកម្មលើទូកនេសាទ។ ជាមួយគ្នានេះ ក៏មានពលករចំណាកស្រុកចំនួ ន៤៤៥នាក់ ត្រូវបានជួយអន្តរាគមន៍ដោះលែង បន្ទាប់ពីអាជ្ញាធរថៃឃាត់ខ្លួន ដោយសារឆ្លងចូលប្រទេសថៃខុសច្បា ប់៕
 
ត្រលប់ក្រោយ >>