ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជា
ចេញផ្សាយ  ២១-កក្តដា-២០១៧    ដោយ : Kol Chhamnol

វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជា

អត្ថបទ ហុក សុខរិន ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៧
MCរដ្ឋាភិបាលវៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យព្រះពុទ្ធ សាសនាជា មួយកម្ពុជាដើម្បីលើកកម្ពស់វិស័ យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចំ រើនហើយធានាឲ្យប្រជាជាតិនៃប្រទេសទំាង២នេះ មានសាមគ្គីភាពនិងសន្តិភាព ជាមួយគ្នា។
          សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជរាជាធិបតី បួ គ្រី សម្តេចព្រះមហា សង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាបានមាន ព្រះ បន្ទូលឱ្យ ដឹងថា គម្រោងស្នើ សុំកិច្ចសហប្រតិបត្តិការលើវិស័ យព្រះពុទ្ធសាសនារវាងប្រទេសទំាង២ កម្ពុជា វៀតណាមនេះ បានធ្វើឡើងតាមរយៈការលើកឡើងរបស់ ឯឧ.ង្វៀន ហ៊្វុជុង អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមក្នុងឱកាសចូលថ្វាយបង្គំព្រះអង្គនៅ ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧នេះ។
សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជរាជាធិបតី បួ គ្រីបានមានព្រះបន្ទូលចាត់ទុកថា កិច្ច សហប្រតិបត្តិការលើវិស័យព្រះពុទ្ ធសាសនារវាងកម្ពុជានិងវៀតណាមនេះ នឹងមានផល ចំណេញច្រើន ដោយសារតែប្រជាជាតិនៃប្រទេសទំាង២មានជំនឿលើព្រះពុទ្ធសាសនាដូចគ្នា ដោយគ្រាន់តែព្រះសង្ឃនៅវៀតណាមកាន់នីកាយមហាយាន្តច្រើនព្រះសង្ឃកាន់នីកាយថេរវាទ។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ថា ពុទ្ធសាសនាគឺបានបង្រៀនមនុស្សឱ្យទៅរកផ្លូវសន្តិ ភាព មិនចងពៀគ្នា គុំគួនគ្នានិងគ្នា ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិ ការនេះ និងធ្វើឲ្យប្រទេស ទំាង២កាន់តែមានសន្តិភាពជាមួយគ្នាទ្វេឡើងបន្ថែមទៀត។
លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្ បីសន្តិភាពនិងធភិវឌ្ឍន៍បានគំាទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនារវាង         កម្ពុជានិងវៀតណាមនេះ ថានឹងធ្វើឲ្យទ្រឹសស្តីរបស់ព្រះ ពុទ្ធកាន់តែរីកសាយភាពហើយនាំមកនូវសន្តិសភាពទំាងប្រជា ជាតិដែលនៅភូមិផងរបងជាមួយគ្នា ក្នុងតំបន់និងពិភពលោកទំាងមូល។ ជាមួយគ្នានេះលោក សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះក៏នឹងបើកផ្លូវឲ្យមានការផ្លាស់ប្តូរទស្សនៈកិច្ចគ្នាទៅវិញទៅ មករវាងព្រះសង្ឃនៃប្រទេសទំាង២ ពិសេសអាចការភ្ជាប់ទំនាក់ទំនងយ៉ា ងល្អរវាងព្រះសង្ឃ ខ្មែរនិងព្រះសង្ឃនៅកម្ពុជាក្រោម។ យ៉ាងណាក៏ដោយលោកចង់អោយកិច្ចសហប្ រតិបត្តិការនេះ ត្រូវគិតពីការបំរើផលប្រយោជន៍ របស់សង្គមនិងការអភិវឌ្ឍ ហើយជៀសវាងដាច់ខាតកុំឲ្យ ជ្រៀតជ្រែកចូលដល់សកម្មភាពនយោបាយ ដើម្បីកុំអោយរំខានដល់ទំនាក់ទំ នងនៃព្រះសង្ឃ របស់ប្រទេសទំាង២។
សូមបញ្ជាក់ថា គម្រោងស្នើ សុំកិច្ចសហប្រតិបត្តិការលើវិស័ យព្រះពុទ្ធសាសនារវាងប្រទេស កម្ពុជាវៀតណាមតាមរយៈការលើកឡើ ងរបស់ឯឧ.ង្វៀន ហ៊្វុជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមក្នុងឱកាសឯឧ.អញ្ជើញមកបំពេញទស្សនៈ កិច្ចផ្លូវការមក កាន់ព្រះរាជាណាចក្រកម្ពុជារយៈពេ ល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា តបតាម ការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។  
 
ត្រលប់ក្រោយ >>