ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺផ្ដាសាយប្រភេទថ្មី H7N9
ចេញផ្សាយ  ២៤-កក្តដា-២០១៧    ដោយ : Kol Chhamnol

ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺផ្ដាសាយប្រភេទថ្មី H7N9 

អត្ថបទ៖ ជួន បូណា ២៤ ០៧ ១៧
MC៖នាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីជំងឺផ្ដាសាយប្រភេទថ្មីH7N9 ទោះជាកម្ពុជាមិនទាន់មានរោគសញ្ញាជំងឺប្រភេទនេះក៍ដោយ ខណៈដែលប្រទេសមួយចំនួនមានការផ្ទុះឡើងនូវជំងឺប្រភេនេះ។ ថ្លែងក្នុងសន្និសីទកាសែតផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពជំងឺផ្ដាសាយបក្សីជូនដល់ប្រព័ន្ធផ្សព្វផ្សាយ នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧។ ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មីនេះដែលមានលក្ខណ: កាចសាហាវជាងមុន។ លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា ជំងឺប្រផ្តាសាយប្រភេទថ្មីH7N9 នេះ វាបានកើតឡើងនៅប្រទេសមួយចំនួនដូចជាប្រទេសចិន ភូមា និងវៀតណាម ហើយជំងឺប្រភេទថ្មីនេះវាកើតទៅលើសត្វបក្សី គោ ជ្រូក មាន់ ទាជាដើម និងមានលក្ខណ:ធ្ងន់ធ្ងរជាងជំងឺផ្តាសាយប្រភេទH5N1 ព្រោះវាឆ្លងពីសត្វទៅមនុស្ស។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំងឺប្រភេទH7N9 ឆ្លងតាមយ:ការប៉ះពាល់បក្សីផ្ទុកវីរុស ឬបរិស្ថានកក្វក់ ហើយវាបណ្តាលអោយអ្នកជំងឺមានអាការ: គ្រុនក្តៅ ក្អក និងដកដង្ហើមខ្លី ហើយអ្នកកើតជំងឺនេះ ភាគច្រើនមានបណ្តាលអោយរលាកសួតធ្ងនធ្ងរ។ ប្រសិនបើមានអាការ:ដូចខាងលើប្រជាពលរអាចដ្ឋហៅទូរស័ព្ទ២៤ម៉ោងទៅកាន់លេខ១១៥ ដើម្បីរាយការណ៍ ក៏ដូចជាទទូលបានព័ត៌មានពីការណែនាំ ទទួលបានសេវាព្យាបានដល់កន្លែង និងទបស្កាត់ការរីករាលដាលនៃជំងឺ H7N9 បានទាន់ពេល។ លោកវេជ្ជបណ្ឌិតក៏បានធ្វើការណែនាំផងដែរទៅដល់ប្រជាពលរដ្ឋកុំអោយបរិភោកសាច់សត្វដែលមានជំងឺ ឬស្លាប់ ព្រោះបណ្តាលអោយឆ្លងជំងឺប្រភេទ H7N9។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ លើពិភពលោកមានករណីកើតជំងឺ H7N9នេះ សរុប១៥៣៣ ក្នុងនោះស្លាប់៥៩១នាក់បានរយការណ៍ទៅអង្គការពិភពលោក ។ អ្នកវិទ្យាសាស្រ្ដរំពឹងថា ករណីកើតលើមនុស្សនឹងបន្ដមានទៀត ពីព្រោះវីរុសនៅតែបន្ដរកឃើញនៅលើសត្វ និងបរិស្ថាន៕
 
ត្រលប់ក្រោយ >>