ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា រាជរដ្ឋាភិបាល នឹងប្រកាន់ភ្ជាប់នូវ គោលការណ៍គ្រឹះចំនួន៤ ដើម្បីធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាពសំរាប់ការអភិវឌ្ឍ ប្រពន្ធ័គាំពារសង្គម
ចេញផ្សាយ  ២៤-កក្តដា-២០១៧    ដោយ : Kol Chhamnol

 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា រាជរដ្ឋាភិបាល នឹងប្រកាន់ភ្ជាប់នូវ គោលការណ៍គ្រឹះចំនួន៤ ដើម្បីធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាពសំរាប់ការអភិវឌ្ឍ ប្រពន្ធ័គាំពារសង្គម។
ផន វាសនា 24/07/17
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ​បាន​ថ្លែង​បែបនេះក្នុងពិធី​សម្ពោធដាក់​អោយ​ប្រើ​​ប្រាស់ជាផ្លូវការនូវឯកសារផ្លូវការ"ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥" នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២៤​ខែកក្កដាឆ្នាំ២០១៧ នេះ ។
សម្តេចតេជោ បានបន្តថា គោលការណ៍គ្រឹះចំនួន៤គឺ សមធម៌ និងសាមគ្គីធម៌សង្គម ដែលជាគោលការណ៍ចំបងសំរាប់ការអភិវឌ្ឍប្រពន្ធ័គាំពារ សង្គមនៅ​កម្ពុជា ។ ក្នុងនោះប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងទទួលបានការយក ចិត្តទុក​ដាក់​ខ្ពស់តាមរយៈកម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំ ជា​ជំហ៊ានៗនៃរបបសន្តិសុខសង្គម ដែលមានលក្ខណៈទូលំទូលាយនិងសាមញ្ញ ដែលអាច ឲ្យប្រជាពលរដ្ឋមកពីគ្រប់វិស័យ ទាំងសាធារណៈនិងឯកជន និងវិស័យសេដ្ឋកិច្ចក្រៅ​ប្រពន្ធ័ អាចចូលរួមជាមួយគ្នា និងទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។ សម្តេចតេជោ បាន​បញ្ជាក់ថា ក្រៅពីនោះ គោលការណ៍អភិបាលកិច្ចល្អ គោលការណ៍បច្ចេកទេស និង គោល​ការណ៍ហិរញ្ញវត្ថុ ក៏ជាគោលការណ៍សំខាន់ ដើម្បីធានាបាននូវចីរភាពនៃសកម្មភាព គាំពារ​សង្គមនីមួយៗ។

ត្រលប់ក្រោយ >>