ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការយកចិត្តទុកដាក់ជាអាទិភាពមុន​គេ លើស្រ្តីមានផ្ទៃពោះ
ចេញផ្សាយ  ២៤-កក្តដា-២០១៧    ដោយ : Kol Chhamnol

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមានការយកចិត្តទុកដាក់ជាអាទិភាពមុន​គេ លើស្រ្តីមានផ្ទៃពោះ

ផន វាសនា 24/07/17

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ​បាន​ថ្លែងបែបនេះក្នុងពិធី​សម្ពោធដាក់​អោយ​ប្រើ​​ប្រាស់ជាផ្លូវការនូវឯកសារផ្លូវការ"​ក្រប​ខ័ណ្ឌ​​​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០២៥" នៅវិមានសន្តិភាពនៅព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ២០១៧ នេះ ។សម្តេចតេជោ បានបន្តថា ពាក់ពន្ធ័នឹងប្រពន្ធ័ជំនួយសង្គម រាជរដ្ឋាភិបាលនឹងបន្តជំរុញការអភិវឌ្ឍប្រពន្ធ័នេះ ក្នុងគោលដៅផ្តល់ការគាំពារកាន់តែ ប្រសើរឡើងជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ តាមរយៈ ការសិក្សាអំពីលទ្ធភាពក្នុងការដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមចាំបាច់នានា រួមទាំង កម្មវិធីជាកញ្ចប់គ្រួសារ​ ដែលនឹងផ្តល់ការគាំពារសំរាប់ពលរដ្ឋចាស់ជរា ជនពិការ​ស្រ្តីមាន ផ្ទៃពោះនិងកុមារ ព្រមទាំងកម្មវិធីផ្តល់អាហារូបករណ៍សំរាប់គាំទ្រការសិក្សារបស់កុមារផង ដែរ។ សំរាប់ប្រពន្ធ័ជំនួយសង្គមនេះសម្តេចតេជោ បានស្នើឲ្យមានការផ្តោតសំខាន់ទៅលើ បញ្ហាស្រ្តីមានផ្ទៃពោះមុន ព្រោះវាមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពអត្រាស្លាប់មាតា និងទារក។

ត្រលប់ក្រោយ >>