ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
អាជ្ញាធររាជធានីសម្រេចកែសម្រួលប្លង់មេស្ថាបនាផ្លូវចំនួន៨ខ្សែឡើងវិញស្ថិតក្នុង ភូមិវិមាន ទ្រុងមាន់ខណ្ឌសែនសុខ ដើម្បីកាត់បន្ថយផលប៉ៈពាល់
ចេញផ្សាយ  ២៥-កក្តដា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធររាជធានីសម្រេចកែសម្រួលប្លង់មេស្ថាបនាផ្លូវចំនួន៨ខ្សែឡើងវិញស្ថិតក្នុង ភូមិវិមាន ទ្រុងមាន់ខណ្ឌសែនសុខ ដើម្បីកាត់បន្ថយផលប៉ៈពាល់ 

អត្ថបទ ហុក សុខរិន ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧
MC: អាជ្ញាធររាជធានីសម្រេចកែសម្រួលប្លង់មេស្ថាបនាផ្លូវចំនួន៨ខ្សែឡើងវិញស្ថិតក្នុង ភូមិវិមាន ទ្រុងមាន់ខណ្ឌសែនសុខ ដើម្បីកាត់បន្ថយផលប៉ៈពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានកម្រិតតិច។ រដ្ឋបាលរាជធានីភ្នំពេញសម្រេចយន្តការអភិវឌ្ឍផ្លូវចំនួន៨ខ្សែស្ថិតក្នុងភូមិវិមានទ្រុងមាន់ដោយ កំណត់ការពង្រីកផ្លូវត្រឹមតែកន្លះម៉ែត្រសងខាងផ្លូវប៉ុណ្ណោះលើចាស់ ពោលគឺពីទំហំផ្លូវ៦ម៉ែត្រទៅ ៧ម៉ែត្រ និងពី៧ម៉ែត្រទៅ៨ម៉ែត្រ ខណៈដែលការអភិវឌ្ឍតាមប្លង់មេគឺមានទំហំរហូតពី១២ម៉ែត្រ ទៅ ១៦ម៉ែត្រ។
ក្នុងកិច្ចប្រជុំដោះស្រាយគម្រោងអភិវឌ្ឍន៍ផ្លូវស្ថិតនៅភូមិវិមានទ្រង់មាន ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ខែកក្កដានេះលោក.អៀង អូននី អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ ថា ការកំណត់យន្តការដោះស្រាយដូច្នេះ គឺធានាការឈ្នះៗទំាងគ្នា ដោយប្រជាពលរដ្ឋមានផលប៉ៈ ពាល់ផ្ទះសម្បែងតិចតួចហើយបានផ្លូវធ្វើដំណើរងាយស្រួលដែលអាចភ្ជាប់បណ្តាញផ្លូវនេះទៅបណ្តាភូមិផ្សេងៗទៀត។ លោកអភិបាលរងបន្តថា អាជ្ញាធរចាំបាច់ណាស់ត្រូវតែកែសម្រួលតំបន់នេះឲ្យមាន លក្ខណៈកាន់តែប្រសើរដើម្បីធានាបានសុវត្ថិភាពក្នុងការរស់នៅ ខណៈដែលតំបន់នេះបច្ចុប្បន្នមាន លក្ខណស្មុគស្មាញផ្លូវតូចចង្អៀតពិបាកក្នុងការជួយសង្គ្រោះនៅពេលមានបញ្ហាមិនប្រក្រតីណាមួយ កើតឡើង។ លោកសេម សាញជាប្រជាពលរដ្ឋរស់នៅក្នុងភូមិវិមានទ្រុងមាន់បានសាទរចំពោះ យន្តការដោះស្រាយ នេះថាបានកាត់បន្ថយផលប៉ៈពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះបានច្រើនព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះភាគច្រើនជាអ្នកក្រីក្រផ្ទះមានទំហំតូចត្រឹមតែ៤ម៉ែត្រគុណនឹង១២ម៉ែត្រ។ លោកបានទទួលស្គាល់ថា បច្ចុប្បន្នប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅមក ដោយសារតែផ្លូវសម្បូរ ដោយ ជង្ហុកសំបុកមាន់មានទឹកលិចដោយកន្លែង ហើយម្យ៉ាងទៀតការរស់នៅមានលក្ខណៈភ័យព្រួយពី សន្តិសុខសុវត្ថិភាពដោយសារតែឡានទឹកនិងឡានសង្គ្រោះមិនអាចធ្វើដំណើរនៅលើផ្លូវនេះបានឡើយ។ បន្ថែមពីនេះទៀតប្រជាពលរដ្ឋរូបនេះបានបន្តថា បន្ទាប់ពីអាជ្ញាធរដោះស្រាយផលប៉ៈពាល់រួចរាល់ ហើយនោះ អាជ្ញាធរគួរតែបន្ថែមការអភិវឌ្ឍផ្លូវឲ្យកាន់តែស្អាត ព្រមទាំងមានបណ្តាញទឹក លូ កាន់តែ ងាយស្រួលបន្ថែមទៀតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព។ សូមបញ្ជាក់ថា គម្រោងប្លង់មេស្ថាបនាផ្លូវចំនួន៨ខ្សែមានផលប៉ៈពាល់ទៅដល់ប្រជាពលរដ្ឋជាង៤០០ គ្រួសារ ហើយអាជ្ញាធរអៈអាងថា ក្រោយពីដោះស្រាយបញ្ហានេះរួចអាជ្ញាធរសង្កាត់ខណ្ឌ នឹងលើក ជាគម្រោងដើម្បីអភិវឌ្ឍសហគមន៍នេះបន្តទៀត តាមរយៈស្ថាបនាផ្លូវឲ្យកាន់តែស្អាតរួមទំាងបំពាក់ ប្រព័ន្ធ ដើម្បីរំដោះការជន់លិចក្នុងតំបន់នេះផងដែរ៕ 
 
ត្រលប់ក្រោយ >>