ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រដ្ឋមន្ត្រីក្រសួងព័ត៍មានប្រាប់ក្រុមនិស្សិតហូឡង់អំពីសេរីភាពសារព័ត៍មាននៅកម្ពុជាថា គ្មានការរឹតត្បិតឡើយ
ចេញផ្សាយ  ២៥-កក្តដា-២០១៧    ដោយ : Kol Chhamnol

 រដ្ឋមន្ត្រីក្រសួងព័ត៍មានប្រាប់ក្រុមនិស្សិតហូឡង់អំពីសេរីភាពសារព័ត៍មាននៅកម្ពុជាថា គ្មានការរឹតត្បិតឡើយ

អត្ថបទៈជួន បូណា ២៥ ០៧ ១៧
ថ្លែងប្រាប់ក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសហូឡង់ក្នុងកិច្ចសំណេះសំណាលនាទីស្តី ការក្រសួង ព្រឹកថ្ងៃទី២៥ កក្កដានេះ រដ្ឋមន្ត្រីក្រសួងព័ត៍មានឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅកម្ពុជាមានសេរីភាពសារព័ត៍មានពេញទំហឹង ហើយថាកម្ពុជាគឺជាប្រទេសដ៏ កម្រនៅអាស៊ីដែលអនុញ្ញាតឲ្យជនបរទេសបើកកាសែតបាន ស្របពេលដែលកម្ពុជាមានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជនជាច្រើនប៉ុស្តិ៍ គឺច្រើនជាងរបស់រដ្ឋឆ្ងាយណាស់ ហើយទន្ទឹម នឹងនេះអ្នកសារព័ត៍មានបានទទួលនូវសេរីភាពគ្រប់គ្រាន់ក្នុងការយកព័ត៍មាន និងសរសេរព័ត៍ មានតាមវិជ្ជាជីវៈរបស់គេ។
ក្នុងឱកាសនៃការជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៍មាន ក្រុម និស្សិតស្ម័គ្រចិត្តហូឡង់បានសាកសួរអំពីបញ្ហាមួយចំនួន ក្នុងនោះមានក៏មានបញ្ហាសុខភាព របស់ប្រជាជនកម្ពុជានៅក្រោយថ្ងៃរំដោះពីររបខ្មែរក្រហម និងសាកសួរអំពីបញ្ហាសម្រាមផងដែរ ។
ជាការឆ្លើយតបឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ពិតណាស់នៅក្រោយការចាកចេញពីរបបខ្មែរក្រហម ប្រជាជនកម្ពុជាដែលធ្លាប់ធ្វើការបាក់កម្លាំង និងកង្វះអាហារធ្ងន់ធ្ងរពិតជាមានបញ្ហាសុខ ភាពធ្ងន់ធ្ងរដែរ ពិសេសអត្រាមរណភាពរបស់ទារក និងកុមារមានកម្រិតខ្ពស់នាគ្រានោះ តែក្រោយមក ពិសេសពេលបច្ចុប្បន្ននេះអត្រាមរណភាពរបស់កុមារកម្ពុជាមានកម្រិតទាប ដូចទៅនឹងបណ្តាប្រទេសឯទៀតដែរ ហើយទន្ទឹមនេះគោលដៅសំខាន់របស់រាជរដ្ឋាភិបាលគឺប្រឹងប្រែងធ្វើឲ្យអត្រាមរណភាពរបស់ម្តាយនៅពេលសម្រាលកូន ដោយតម្រូវឲ្យគាត់ទៅសម្រាលនៅមន្ទីរពេទ្យជាចាំបាច់ ដោយក្នុងមន្ទីរពេទ្យត្រូវមានឆ្មបមានវិជ្ជាជីវៈ និងមានបរិក្ខាពេទ្យគ្រប់គ្រាន់។ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៍មានបានបញ្ជាក់ថា កម្ពុជាបានប្រឹងប្រែងគ្រប់គ្រងឲ្យបានល្អប្រសើរទាំងសំណល់រឹង និងសំណល់រាវ ជាពិសេសសម្រាមយកចេញពីមន្ទីរពេទ្យ រួមទាំងការអប់រំប្រជាជនឲ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
សូមជម្រាបថា នៅព្រឹកថ្ងៃដដែលនេះក្រសួងព័ត៍មានក៏បានផ្តល់នូវរថយន្តម៉ាកហ៊ីយុន ដាយចំណុះ ១៥កៅអីថ្មី ១គ្រឿងជូនដល់មន្ទីរព័ត៍មានខេត្តសៀមរាបផងដែរ។
 សូមបញ្ជាក់ថា មាននិស្សិតស្ម័គ្រចិត្តមកពីប្រទេសហូឡង់ចំនួន២ក្រុមបានធ្វើ ដំណើរមកកាន់ប្រទេសមួយចំនួននៅអាស៊ី ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីដក ស្រង់បទពិសោធន៍នានានៃការរស់នៅ ដោយពួកគេបានរស់នៅតាមសហគមន៍ក្នុងបណ្តាខេត្ត មួយចំនួនរបស់ប្រទេសកម្ពុជា និងបានធ្វើសកម្មភាពមួយចំនួនដូចជា ជួយជួសជុលអគារ សិក្សា ដាំដើមឈើ សំអាតបរិស្ថាន និងជួយបង្ហាត់បង្រៀនកុមារកម្ពុជាជាដើម ក្នុងនោះក្រុមនិស្សិតស្ម័គ្រចិត្តហូឡង់បានធ្វើសកម្មភាពមនុស្សធម៌នៅតាមសាលារៀនក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម និងសាលាពិការភ្នែក គ ថ្លង់កំពង់ចាមជាដើម៕
 
ត្រលប់ក្រោយ >>