ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ក្រសួងពាណិជ្ជកម្មណែនាំឱ្យពង្រឹងការត្រួតពិនិត្យទំនិញនាំចូលតាមព្រំដែន ដើម្បីធានា សុវត្ថិភាពដល់អ្នកប្រើប្រាស់
ចេញផ្សាយ  ២៥-កក្តដា-២០១៧    ដោយ : Kol Chhamnol
ក្រសួងពាណិជ្ជកម្មណែនាំឱ្យពង្រឹងការត្រួតពិនិត្យទំនិញនាំចូលតាមព្រំដែន ដើម្បីធានា សុវត្ថិភាពដល់អ្នកប្រើប្រាស់
អត្ថបទ ហុក សុខរិ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧
MC៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្ដីកាំកុងត្រូល ពង្រឹងការត្រួតពិនិត្យការនាំចូលទំនិញ គ្រប់ប្រភេទតាមព្រំដែន មកទីផ្សារក្នុងប្រទេស ដើម្បីបង្ការទប់ស្កាត់ការនាំចូលខុសច្បាប់ និងធានា សុវត្ថិភាព សុខុមាលភាពអ្នកប្រើប្រាស់។ 
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ណែនាំដល់មន្រ្ដីកាំកុង ត្រូលទាំងអស់ ត្រូវពង្រឹងការងារត្រួតពិនិត្យការនាំចូលឆ្លងព្រំដែននូវទំនិញ ជាប្រភេទសត្វរស់ ផលិត ផលម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ដែលធ្វើការនាំចូលមកទីផ្សារក្នុងប្រទេស។ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០១៧របស់អគ្គនាយកដ្ឋានកាំកុងត្រូល នាព្រឹក ថ្ងៃទី២៥ ខែកក្កដានេះ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ឯកឧត្តមបានរំលឹកឲ្យទប់ស្កាត់ ទំនិញ ឬម្ហូបអាហារដែលមានហានិភ័យ បង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានបញ្ជាក់ថា ការត្រួតពិនិត្យទំនិញតាមច្រកព្រំដែន មន្រ្ដីកាំកុងត្រូលបានយកចិត្តទុកដាក់ និងបង្កើនសកម្មភាពត្រួត ពិនិត្យខ្លាំងជាងបណ្ដាឆ្នាំមុនៗលើទំនិញ ម្ហូបអាហារដែលមានហានិភ័យខ្ពស់ និងហួសកាលបរិច្ឆេទ ប្រើប្រាស់ ដែលអាជីវករមួយចំនួនបាននាំចូលមកលក់ក្នុងទីផ្សារកម្ពុជា។ ឯកឧត្តមបានបន្ដថា ជាលទ្ធ ផលនៃការត្រួតពិនិត្យទំនិញគ្រប់ប្រភេទគឺបានរកឃើញភាគច្រើនលើបន្លែ ផ្លែឈើ និងទំនិញគ្រឿងទេស ដែលមានហានិភ័យខ្ពស់ បាននាំចូលមកពីប្រទេសជិតខាង។ ឯកឧត្តមបានបន្ថែមទៀតថា ការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលមកពីប្រទេស ជិតខាងគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ការធ្វើចរាចរទំនិញគ្រប់ប្រភេទដែលខូចគុណ ភាព និងមានហានិភ័យខ្ពស់ យកចូលមកលក់នៅក្នុងទីផ្សារក្នុងប្រទេស។ ក្រៅពីនេះ មន្រ្ដីកាំកុងត្រូល បានពង្រឹងការត្រួតពិនិត្យ និងចុះទីផ្សារជាប់ជាប្រចាំដោយធ្វើតេស្ដបឋមរកសារធាតុគីមីហាមឃាត់លើ ម្ហូបអាហារ និងសំណល់ថ្នាំសម្លាប់សត្វល្អិតក្នុងបន្លែ ផ្លែឈើស្រស់ ព្រមទាំងយកគំរូមកវិភាគក្នុងមន្ទីរ ពិសោធន៍ ដើម្បីការពារសុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូលបាននាំយករថយន្ដ ពិសោធន៍ ចល័ត ចុះវិភាគផ្ទាល់នៅតាមច្រកទ្វារព្រំដែន ដោយត្រួតពិនិត្យ និងវិភាគទៅលើផលិតផល បន្លែចំនួន ៤០១គំរូ និងរកឃើញផលិតផល៣៥គំរូ ដែលមានសំណល់ថ្នាំកសិកម្ម។ ចំណែកផលិតផល ម្ហូបអាហារ ពុំមានសុវត្ថិភាព ត្រូវបានរកឃើញ និងរឹបអូសយកមកកម្ទេចចោលនៅតាមបណ្ដាច្រកព្រំដែន មានចំនួន ៩៧៩២គីឡូក្រាម។ សូមបញ្ជាក់ថា កន្លងមក មានករណីពុលអាហារ និងស្រា ដែលបានរកឃើញថា ផលិតផល ទាំងនេះ មានដាក់សារធាតុគីមីហាមឃាត់ បណ្ដាលឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងមួយចំនួនទៀតរហូតដល់បាត់បង់ជីវិតថែមទៀត៕
 
ត្រលប់ក្រោយ >>