ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
រដ្ឋមន្រ្តីក្រសួងសាធារណការព្រមានចាត់វិធានការចំពោះមន្រ្តីឆ្មាំជញ្ជីងដែលអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ចូលប៉ុន្តែមិនបានថ្លឹង
ចេញផ្សាយ  ២៥-កក្តដា-២០១៧    ដោយ : Kol Chhamnol

 រដ្ឋមន្រ្តីក្រសួងសាធារណការព្រមានចាត់វិធានការចំពោះមន្រ្តីឆ្មាំជញ្ជីងដែលអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ចូលប៉ុន្តែមិនបានថ្លឹង

អត្ថបទៈវ៉ាង ភក្តី
 MC៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការព្រមានចាត់វិធានការចំពោះមន្រ្តីឆ្មាំជញ្ជីងទាំង២៤កន្លែងនៅទូទាំងប្រទេស ចំពោះការអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ចូលកន្លែងថ្លឹងហើយ ប៉ុន្តែបែរជាមិនបានថ្លឹងទៅវិញ ហើយឲ្យចេញទៅវិញដោយងាយស្រួល។ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីសម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តសាខាបឹងស្នោរ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កក្កដានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងសាធារណការនឹងចាត់វិធានការរដ្ឋបាលចំពោះមន្រ្តីទាំងឡាយណា ដែលប្រព្រឹត្តទង្វើបែបនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រសួងមានរូបភាពមន្រ្តី និងស្លាកលេខរថយន្តដឹកលើសទម្ងន់ ដែលចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅទីតាំងថ្លឹងរថយន្តអចល័តទាំង២៤ទីតាំងនៅទូទាំងប្រទេស។ 
តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៌បានធ្វើការអំពាវនាវសាជាថ្មីម្តងទៀត ចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ធ្វើយ៉ាងណាកុំដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ ពីព្រោះថាវានឹងបណ្តាលឲ្យផ្លូវថ្នល់ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងក្នុងការស្ថាបនា និងជួសជុលអស់ច្រើនលានដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវរងនូវការខូចខាតដោយសារតែការដឹកលើសទម្ងន់។ ជុំវិញបញ្ហានេះដែរ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័នគណនេយ្យភាពសង្គមកម្ពុជា បានបានសម្តែងការសាទរចំពោះការព្រមានចាត់វិធានការរបស់រដ្ឋមន្រ្តីក្រសួងសាធារណការចំពោះមន្រ្តីឆ្មាំជញ្ជីងដែលប្រព្រឹត្តិខុសចំពោះការថ្លឹងរថយន្តដឹកលើសទម្ងន់។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យក្រសួងមានយន្តការនៃការតាមដានចំពោះបណ្តឹងរបស់ប្រជាពលរដ្ឋចំពោះការដឹកលើសទម្ងន់ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ៕ 
 
ត្រលប់ក្រោយ >>