ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចគ្រប់គ្រងមណ្ឌលថែទំាកុមារទំាង រដ្ឋនិង អង្គការ សង្គមស៊ីវិលទៅ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងវិញ
ចេញផ្សាយ  ២៧-កក្តដា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលសម្រេចផ្ទេរភារកិច្ចគ្រប់គ្រងមណ្ឌលថែទំាកុមារទំាង រដ្ឋនិង អង្គការ សង្គមស៊ីវិលទៅ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងវិញ

អត្ថបទ ហុក សុខរិន ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧
MC:រាជរដ្ឋាភិបាលប្រកាសប្រតិភូអំណាចការគ្រប់គ្រងមណ្ឌលផ្តល់សេវា ថែទំាកុមារទំាង រដ្ឋ និងអង្គការសង្គមស៊ីវិលទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងវិញ ដើម្បីងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងហើយធានាបានឧត្តមប្រយោជន៍របស់កុមារ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យស្តីពីការផ្ទេរមុខងារ៣សំខាន់ទៅ ឲ្យ រដ្ឋាបាលថ្នាក់ក្រោមជាតិ ក្នុងនោះទី១ប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទំាកុមាររបស់រដ្ឋទៅឲ្យរដ្ឋបាលរាជធានីខេត្ត ទី២ ប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទំាងកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឲ្យថ្នាក់រាជធានី ក្រុង ស្រុក និងទី៣ ប្រគល់មុខងារគ្រប់គ្រងសេវាថែទំាកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ទៅឲ្យរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាល ឃុំ។
ក្នុងពិធីផ្សព្វផ្សាយកម្មវិធីប្រកាសផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងមុខងារ គ្រប់គ្រង់មណ្ឌលថែទាំកុមាររបស់រដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្រសួងសង្គមកិច្ចនាព្រឹកថ្ងៃ ទី២៧ ខែកក្កដា នេះ ឯឧ.វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបាន បញ្ជាក់ថា ការផ្ទេរមុខងារទំាង៣ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលនេះ គឺជារបត់ថ្មីមួយនៃ ការធ្វើកំណែទម្រង់រដ្ឋបាលសាធា រណៈរបស់រាជរដ្ឋាភិបាល សំដៅធ្វើឲ្យការផ្តល់សេវាលើកកម្ពស់សុខមាលភាពកុមារកាន់តែប្រសើរឡើង ជាពិសេសពង្រឹងប្រព័ន្ធកិច្ចការពារកុមារឲ្យ មានប្រសិទ្ធិភាព។
ឯឧ.រដ្ឋមន្រ្តីអៈអាងថា ការប្រគល់ភារៈកិច្ចថ្មីនេះគឺជា ការបង្ខិតសេវាគ្រប់គ្រងឲ្យកាន់តែនៅគៀកគិត ពិសេសការជួយអន្តរាគមន៍បានភ្លាមៗនៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងចំពោះកុមារ ខណៈដែលកន្លងមកក្រសួងបានរកឃើញថា មានមណ្ឌលថែទំាកុមារដែលគ្រប់គ្រងដោយអង្គការមួយចំនួន បានយកកុមារធ្វើអាជីវកម្ម ប្រើប្រាស់អំពើហិង្ស រំលោភ បំពានផ្លូវភេទលើកុមារ និងការជួញដូរកុមារខុសច្បាប់ជាដើម ជាហេតុធ្វើឲ្យកុមារកាន់តែរង ទុក្ខវេទនាបន្ថែមទៀត។ ឯឧ.បានបញ្ជាក់ថា ចាប់ពីពេលនេះទៅកុមារដែលរងគ្រោះ និងងាយរងគ្រោះ រដ្ឋបាលរាធានី ខេត្ត អាចយកពួកគេទៅក្នុងមណ្ឌលថែទំាបានភ្លាមៗ មិនចាំបាច់រង់ ចាំការសម្រេចពីក្រុមមន្រ្តីជំនាញឬក្រសួងសង្គមកិច្ចទៀតឡើយ។
ឯឧ.សក់ សេដ្ឋា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ ហៅកាត់ថា គជអប បានមានប្រសាសន៍ថា ការប្រតិភូរអំណាចការគ្រប់ គ្រងមណ្ឌលថែទំាកុមារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិវិញ ទៅទូទំាងប្រទេសនេះ បានធ្វើឡើងក្រោយពេលដែលក្រសួងបា នដាក់ឲ្យ អនុវត្តសាកល្បងនៅខេត្តបាត់ដំ បងកន្លងមកនេះថា ធានាបានប្រសិទ្ធិភាពខ្ពស់ក្នុ ងការគ្រប់ គ្រងកុមារទំាងកុមារនៅក្នុងមណ្ឌលរបស់រដ្ឋ និងអង្គការសង្គមស៊ីវិល។ ឯឧ.បញ្ជាក់ថា ទោះបីការទំលាក់មុខងារទំាងនេះទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ ក្រសួងសង្គមកិច្ច នៅតែ ទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តជាតិចំពោះកុមារ និង ការផ្តល់គុណភាពសេវាពាក់ព័ន្ធនា នាចំពោះកុមារឲ្យកាន់តែល្អប្រើសើរ។លោកស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់បងបានបញ្ជាក់ ថា អាជ្ញាធរខេត្តបាត់ដំបងនឹងរៀបចំយន្តការមួយចំនួនទៀតដើម្បីដោះស្រាយបញ្ហាកុមារឲ្យបានល្អប្រសើរបន្ថែមទៀត ខណៈដែលខេត្តនេះធ្លាប់ទទួលបានបទពិសោធន៍ ក្នុងការអនុវត្តផែនការគ្រប់គ្រងមណ្ឌលទំាកុមារ ទំាងរដ្ឋនិងអង្គការក្រៅរដ្ឋាភិ បាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ មានរយៈពេលជាង១ឆ្នាំ កន្លងមកនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទំាងប្រទេសកម្ពុ ជាមានកន្លែងថែទំាកុមារ រហូតដល់៦៣៩កន្លែង ក្នុងនោះមានមណ្ឌលដែលគ្រប់គ្រងដោ យរដ្ឋមានចំនួន២២កន្លែង ហើយ មានកុមាររស់នៅ សរុបទំាងអស់ជាង៣៦.២០០នាក់ ដែលចំនួនដ៏ច្រើនលើសលុបនៅតាមមណ្ឌលខេត្ត៕

 
ត្រលប់ក្រោយ >>