ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
កិច្ចពិគ្រោះពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រសនិ្តសុខជុំទី ១៣ រវាងចិននិងរុស្ស៊ីបានបើកធ្វើនៅក្រុងប៉េកាំង
ចេញផ្សាយ  ២៨-កក្តដា-២០១៧    ដោយ : Kol Chhamnol

 កិច្ចពិគ្រោះពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រសនិ្តសុខជុំទី ១៣ រវាងចិននិងរុស្ស៊ីបានបើកធ្វើនៅក្រុងប៉េកាំង

ប្រភពពីវិទ្យុមិត្តភាពកម្ពុជា-ចិន
      លោក Yang Jiechi ទីប្រឹក្សកិច្ចការរដ្ឋនៃប្រទេសចិន និងលោក Patrushev លេខាធិការនៃសនិ្នសីទសនិ្តសុខរបស់សហព័ន្ធរុស្ស៊ីបានធ្វើជាសហអធិបតីក្នុងកិច្ចពិគ្រោះពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រសនិ្តសុខជុំទី ១៣ រវាងចិននិងរុស្ស៊ី នៅក្រុងប៉េកាំង។
      ក្នុងកិច្ចពិភាក្សា លោក Yang Jiechi បានគូសបញ្ជាក់ថា ភាគីទាំងពីរចិននិងរុស្ស៊ីត្រូវអនុវត្តឲ្យបានល្អនូវមតិឯកភាពគ្នាដ៏សំខាន់របស់ប្រមុខរដ្ឋប្រទេសទាំងពីរ បង្កើនការកសាងទំនុកចិត្តនិងកិច្ចសហប្រតិបតិ្តការខាងយុទ្ធសាស្ត្រឲ្យកាន់តែស៊ីសង្វាក់គ្នាថែមមួយកម្រិតទៀត ជំរុញកិច្ចសហប្រតិបតិ្តការខាងសនិ្តសុខ បង្កើនការគាំទ្រដល់គ្នាទៅវិញទៅមករាល់បញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ជាមួយគ្នានេះត្រូវធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបតិ្តការកាន់តែស៊ីសង្វាក់គ្នានិងគ្រប់ជ្រុងជ្រោយដោយមានខ្លឹមសារកាន់តែសម្បូរបែប គាំពារផលប្រយោជន៍ខាងសនិ្តសុខក្នុងយុទ្ធសាស្ត្ររួមឲ្យបានល្អ ដើម្បីបង្កបង្កើតបរិយាកាសខាងក្រៅប្រកបដោយសនិ្តសុខនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសរៀងៗខ្លួន ដើម្បីរួមគ្នាជំរុញសនិ្តភាព ស្ថិរភាពនិងវិវឌ្ឍភាពក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ ៕
 
ត្រលប់ក្រោយ >>