ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រទេសចិនប្រតិកម្មតបនឹងពាក្យសម្តីរបស់ប្រធានទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាមេរិក
ចេញផ្សាយ  ២៨-កក្តដា-២០១៧    ដោយ : Kol Chhamnol

 ប្រទេសចិនប្រតិកម្មតបនឹងពាក្យសម្តីរបស់ប្រធានទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាមេរិក

ប្រភពពីវិទ្យុមិត្តភាពកម្ពុជាចិន
   សំដៅចំពោះពាក្យសម្តីរបស់លោកPompeo ប្រធានទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាមេរិកដែលបានព្រលយថាប្រទេសចិនជាការគំរាមកំហែងខ្លាំងជាងគេ លោកLuKangអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រតិកម្មតបវិញកាលពីថ្ងៃទី២៧ខែកក្កដាកន្លងទៅនេះ។លោកLuKangបានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាការអភិវឌ្ឍប្រកបដោយសន្តិភាពនិងជាការអភិវឌ្ឍប្រកបដោយកិច្ចសហប្រតិបត្តិការ មិនបានបង្កទៅជាការគំរាមកំហែងចំពោះប្រទេសដទៃនោះឡើយ មិនធ្វើរឿងដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃនោះដែរ ហើយក៏មិនអនុញ្ញាតឲ្យប្រទេសដទៃទៀតមកបង្កការគំរាមកំហែងដល់ប្រទេសចិនឬក៏ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនដែរ។
      គួរបញ្ជាក់ថា តាមការផ្សាយដំណឹងរបស់ទូរទស្សន៍BBCឲ្យដឹងថា ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោកPompeo ប្រធានទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាមេរិកបានថ្លែងថា នៅពេលអនាគត ប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នឹងក្លាយទៅជាការប្រឈមដ៏ធំនិងសំខាន់បំផុតរបស់អាមេរិក ក្នុងនោះ ប្រទេសចិនគឺជាការគំរាមកំហែងខ្លាំងជាងគេ។ ក្រៅពីនេះ លោកនៅបានលើកឡើងពីករណីស្តីពីប្រទេសចិនបានទិញសហគ្រាសផ្នែកវិទ្យាសាស្រ្តបចេ្ចកទេសជាច្រើនរបស់អាមេរិកនិងឆ្លងតាមរយៈបណ្តាញអ៊ីធឺណែតទៅលួចយកការសម្ងាត់និងបច្ចេកទេសផ្នែកពាណិជ្ជកម្មនិងយោធារបស់អាមេរិកជាដើម៕
 
ត្រលប់ក្រោយ >>