ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
អាជ្ញាធររាជធានីជំរុញឲ្យប្រជាពលរដ្ឋត្រូវហានរាយការណ៍ពីបញ្ហា អសកម្ម នានា តាមរយៈប្រអប់សំបុត្រគណនេយ្យភាពនៅតាមខណ្ឌសង្កាត់
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធររាជធានីជំរុញឲ្យប្រជាពលរដ្ឋត្រូវហានរាយការណ៍ពីបញ្ហា អសកម្ម នានា តាមរយៈប្រអប់សំបុត្រគណនេយ្យភាពនៅតាមខណ្ឌសង្កាត់

អត្ថបទ ហុក សុខរិន
MC:អភិបាលរាជធានីភ្នំពេញជំរុញឲ្យប្រជាពលរដ្ឋត្រូវហានរាយការណ៍ពីបញ្ហាអសកម្មនានា របស់អាជ្ញាធរ តាមរយៈប្រអប់សំបុត្រគណនេយ្យភា ពនៅតាមខណ្ឌសង្កាត់នានាទូទំាងរាជធានី  ដើម្បីបង្កើនប្រសិទ្ធភាពការងារបំរើសេវាជូនប្រជាពលរដ្ឋ។
        ក្នុងពីប្រកាសតែងតំាងអភិបាលខណ្ឌច្បារអំពៅ ឯឧ. ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យអាជ្ញាធរខណ្ឌទំាង១២ និងសង្កាត់ ទំាង ១០៥ ទូទំាងរាជធានីភ្នំពេញត្រូវរៀបចំ ដាក់ប្រអប់គណនេយ្យភាពឡើងវិញ តែមិនចាំបាច់ បង្កប់កាំមេរ៉ាសុវត្ថិភាពនៅជុំ វិញបរិវេណប្រអប់គណនេយ្យភាពនោះឡើយ ដើម្បីឲ្យប្រជាពលរដ្ឋហានលើកឡើងពីបញ្ហានានានៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯឧ.អភិបាលបញ្ជាក់ថា ប្រអប់សំបុត្រគណនេយ្យភាពនេះមានសារៈសំខាន់ណាស់  ព្រោះវា មិនគ្រាន់តែបានបំរើផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរខណ្ឌ  សង្កាត់ ក៏ទទួលបានផលប្រយោជន៍ដែរ ក្នុងការកែលម្អទាំងអស់គ្នាក្នុ ងការអភិវឌ្ឍប្រកបដោយ តម្លាភាព និងគណនេយ្យភាពដែរ ។
ឯឧ.បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋភយ័ខ្លាច ហើយត្រូវហ៊ានយកមតិយោបល់របស់ខ្លួនមកដាក់ក្នុងប្រអប់សំបុត្រគណនេយ្យភាពនេះ ព្រោះប្រអប់សំបុត្រនេះពុំមាននណា ម្នាក់ដឹងពី សមាភាពអ្នកបញ្ចេញមតិឡើយ អាជ្ញាធររាជធានីជាអ្នកកាន់កាប់ មានសោរ បើកមើលជា រៀងរាល់ខែ។ បន្ថែមពីនេះទៀតឯឧ.បន្តថា រាល់សំណើបញ្ហាដែល ទទួលបាន ពីប្រជាពល រដ្ឋត្រូវដោះស្រាយជូនដល់ពួកគាត់ ឲ្យបានភ្លាមៗដើម្បីឆ្លើយតបនូវទុ ក្ខកង្វល់របស់ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ឯឧ.បា នសង្កត់ធ្ងន់ថា ការទទួលបានពាក្យបណ្តឹងនឹង សំណើពីប្រជាពលរដ្ឋហើយពុំបានដោះ ស្រាយភ្លាមៗ ស្មើនឹងការមិនបានបំរើសេវាជូន ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរខណ្ឌសង្កាត់ត្រូ វតែកែប្រែឥរិយាបទចាត់ទុកប្រជា ពលរដ្ឋជាធំ។
បន្កថែមពីនេះអាជ្ញាររាជធានីត្រៀ មបង្កើតទូរស័ព្ទទាន់ហេតុកាណ៍នៅ គ្រប់សង្កាត់ខណ្ឌ បន្ថែមទៀតដើម្បីធានាបានប្រសិទ្ធភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកសន ជ័យ អ្នកសម្របសម្រួលបណ្តាញគណនេយ្យភា ពសង្គមបានមានប្រសាសន៍ថា ការបង្កើតប្រអប់គណនេយ្យភាពនេះ គឺជាការល្អ តែថាការដោះស្រាយនិងការឆ្លើយតប របស់អាជ្ញាធរយឹតយ៉ាវ។
លោកលើកទឹកចិត្តឲ្យអាជ្ញាធរខណ្ឌសង្កាត់ដោះស្រាយទុក្ខលំ បាករបស់ប្រជាពលរដ្ឋតាមរយៈប្រអប់គណនេយ្យភាពនេះ គឺការបង្ហាញការយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពិសេស បានបង្ហាញអំពីភាពស្អាតស្អំជូនដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ខណៈដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តជិតខិតចូលមកដល់នាឆ្នាំ ២០១៨ ខាងមុខនេះ៕
 
ត្រលប់ក្រោយ >>