ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនធ្វើផ្លូវថ្នល់ទាំងអស់ដាក់ស្លាកសញ្ញាចរាចរណ៍ និង កាម៉េរាសុវត្ថិភាព
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនធ្វើផ្លូវថ្នល់ទាំងអស់ដាក់ស្លាកសញ្ញាចរាចរណ៍ និង កាម៉េរាសុវត្ថិភាព

អត្ថបទ៖ វ៉ាង ភក្តី
រាជរដ្ឋាភិបាល បានតម្រូវឲ្យក្រុមហ៊ុនទទួលសិទ្ ធិអភិវឌ្ឍន៍ផ្លូវថ្នល់ទាំងអស់ នៅពេលស្ថាបនាផ្លូវរួចរាល់ ត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ និងបំពាក់កាម៉េរាសុវត្ថិ ភាព ដើម្បីប្រាប់ពីសញ្ញាគ្រោះថ្នាក់ ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹក ជញ្ជួន កាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងចំនួនពីរ គឺក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងមហាផ្ទៃ ដើម្បីជំរុញឲ្យក្រុមហ៊ុន ដែលទទួលម៉ៅការសាងសង់ផ្លូវថ្នល់ទាំងអស់ ធ្វើការស្លាកសញ្ញាចរាចរណ៍ និង បំពាក់កាម៉េរាសុវត្ថិភាព នៅពេលផ្លូវថ្នល់នីមួយៗ ត្រូវសាងសង់រួចរាល់។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីបើកឲ្យ ដំណើរមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាខណ្ឌសែនសុខ រាជធានីភ្នំពេញថា ទន្ទឹមនឹងការងារពង្រីកផ្លូ វថ្នល់ រាជរដ្ឋាភិបាល ក៏បានគិតគូពីការ បង្កគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតឡើង ជាយថាហេតុនៅលើផ្លូវថ្នល់ ដោយសារគ្មានស្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធកាម៉េរាសុវត្ថិភាព។ ឯកឧត្តម បាន លើកយកផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ដែលជាគំរូសម្រាប់ឈានទៅអនុវត្តស្ លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធកាម៉េរាសុវត្ថិភា ពនៅគ្រប់ផ្លូវថ្នល់ ដើម្បីប្រាប់ ពី សញ្ញាគ្រោះថ្នាក់ ឬបទល្មើសចរាចរណ៍។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានឲ្យដឹងបន្ថែមថា ទឹកប្រាក់ជិត២០០លានដុល្លារ អាមេរិកក្នុងមួយឆ្នាំៗ ត្រូវបានរាជរដ្ឋាភិបាលចំណាយលើ ការថែទាំ និងជួសជុលផ្លូវ ថ្នល់ឡើងវិញ ខណៈគម្រោងថវិកាពង្រីក និងជួសជុលផ្លូវថ្នល់មួយចំនួនទៀត និង ផែនការដាក់ស្លាកសញ្ញាចរា ចរណ៍កំពុងចរចាជាមួយដៃគូអភិ វឌ្ឍនានា។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់វិទ្យុជាតិដោយគាំទ្រចំពោះគម្រោងស្លាកសញ្ញាចរាចរណ៍នេះ ខណៈក្រុមការងាររបស់លោក ក៏បានចុះអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ និងសិស្សសាលាឲ្យយល់ដឹងពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ សំដៅជួយសង្រ្គោះជីវិតមនុស្សពីគ្ រោះថ្នាក់ចរាចរណ៍ឲ្យបានច្រើនជា អតិបរមា។
សូមបញ្ជាក់ថាផែនការបង្កើនស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបំពាក់ប្រព័ន្ធកាម៉េរាសុវត្ថិភាពនៅតាមផ្លូវថ្នល់ របស់រាជរដ្ឋាភិបាល គឺក្នុងបំណងឲ្យការធ្វើចរាចរណ៍លើ ផ្លូវសាធារណៈមានរបៀបរាបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព ខណៈបច្ចុប្បន្នស្ថានភាពផ្លូ វថ្នល់នៅទូទាំងប្រទេសដែល        អាចងាយបង្កគ្រោះថ្នាក់៕
 
ត្រលប់ក្រោយ >>