ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
គ.ជ.ប រង់ចាំវិសោធនកម្មច្បាប់ មុនបើកការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol
គ.ជ.ប រង់ចាំវិសោធនកម្មច្បាប់ មុនបើកការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស
អត្ថបទ៖ វ៉ាង ភក្តី / ៣១.០៧.២០១៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសធ្វើទៅបាន លុះត្រាតែធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ 
ឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប នៅថ្ងៃទី៣១ ខែកក្កដា បានឲ្យដឹងថា គ.ជ.ប នឹងនអាចអនុវត្តឲ្យមានការិយាល័យចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសបា នឡើយ បើដរាបណាច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវបានអនុញ្ញាត។ ឯកឧត្តម បានបញ្ជាក់ថា  បើចង់ឲ្យមានការចុះឈ្មោះនៅក្ រៅប្រទេសបាន លុះត្រាតែតែធ្វើវិសោ ធនកម្មច្បាប់បោះឆ្នោត។
ការបដិសេធសំណើរបស់គ.ជ.បនេះ ធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល បានស្នើឲ្យមានការបង្កើតការិយាល័ យចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស ដើម្បីឲ្យពលករចំណាកស្រុក មានលទ្ធភាពអនុវត្តសិទ្ធិសម្រេចចិត្តចូលរួមការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រឆ្នាំ២០១៨ ។
គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល បានផ្តល់អនុសាសន៍ឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបង្កើតឲ្យមាន ការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៅក្រៅប្រទេសនេះ។
ឯកឧត្តម សុខ ឥសាន សមាជិករដ្ឋសភា បានបដិសេធសំណើនេះ ដោយការបញ្ជាក់ថា ក្រុមតំណាងរាស្ត្រមានសិ ទ្ធិស្នើវិសោធនកម្មច្បាប់ តែក្នុងករណីយល់ឃើញថា មានភាពចាំបាច់តាមសភាពកា រណ៍នៃសង្គមនាពេលបច្ចុប្បន្នតែ ប៉ុណ្ណោះ។
យោងតាមការអង្កេតរបស់ក្រុមអង្គការសង្គមស៊ីវិល បានព្យាករណ៍ថា យ៉ាងហោចណាស់មានពលករខ្មែរប្រហែលជា ង១លាន៧សែននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ។ ចំណែកនៅប្រទេសម៉ាឡីស៊ី មានពលករខ្មែរប្រហែលជា ង១០ម៉ឺននាក់ ខណៈដែលពលករខ្មែរដែលកំពុងធ្វើការស្របច្បាប់នៅប្រទេស កូរ៉េខាងត្បូង មានជាង៥ម៉ឺននាក់ និងប្រទេសជប៉ុនមានប្រមាណ៣ពាន់នា ក់៕
 
ត្រលប់ក្រោយ >>