ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលកម្ពុជានៅតែសម្តែងការដឹងគុណចំពោះវៀតណាមដែលបានរំដោះកម្ពុជាចេញរបបប៉ុលពត
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol

រាជរដ្ឋាភិបាលកម្ពុជានៅតែសម្តែងការដឹងគុណចំពោះវៀតណាមដែលបានរំដោះកម្ពុជាចេញរបបប៉ុលពត

អត្ថបទ ហុក សុខរិន
MC រាជរដ្ឋាភិបាលកម្ពុជានៅតែសម្តែងការដឹងគុណចំពោះវៀតណាមដែលបាន រំដោះ កម្ពុជាចេញរបបខ្មែរក្រហមប៉ុលពត ហើយបានធ្វើឲ្យកម្ពុជាមានសុខសន្ តិភាពនិងការអភិវឌ្ឍ មកដល់សព្វថ្ងៃនេះ។
លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញដូច្នេះ ក្នុងឱកាសទទួលជួបគណៈប្រតិភូរវៀតណាមចំនួន១៣០ នាក់នៅព្រឹកថ្ងៃទី៣១ខែកក្កដានេះ ទីស្តីការគណៈរដ្ឋមន្រ្តីដែលមានអតីតអ្នកជំនាញការវៀតណាមដែលធ្លាប់បំរើការងារនៅកម្ពុជា អតីតយុទ្ធជនជួយ រំដោះប្រទេសកម្ពុជាក្នុងរបបប៉ុលពត និងគ្រួសារពលីដែលបានស្លាប់ក្នុងរបបប៉ុលពត។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សានេះ ឯឧ.ចាប ឯឧ.ចាប សុថារិទ្ធ អ្នកនាំពាក្យខុទ្ទការល័យលោក ជំទាវឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែនសំអនបានចាត់ទុកថាកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលទំាងនេះ គឺជាគុណបំណាច់មិនអាចបំភ្លេចបានឡើយ ដែលបានបូជាឈាមស្រស់ និងកម្លំាងកាយកម្លំាងចិត្តក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយផ្តើមចេញពីចេញជ័យជំនៈ៧មករា ១៩៧៩មក ដល់ពេលនេះ បានធ្វើឲ្យប្រទេសជាតិនិងប្រជា ពលរដ្ឋមានសុខសន្តិភាពនិងកា រអភិវឌ្ឍលើគ្រប់វិស័យ។
លោកជំទាវបន្តថា ដើម្បីរំលឹកនឹកគុណដល់គុណូបការៈ នៃកងយុទ្ធជនស្មគ្រចិត្តទំាងកម្ពុជា និង វៀតណាមដែលបានរំដោះកម្ពុជាចេញពី របបប៉ុលពតនោះ រាជរដ្ឋាភិបាលគ្រោងរៀបចំ រលឹកខួបទី៤០ឆ្នាំនៃជ័យជំនៈលើ របបប៉ុលពត ដែលគ្រោងរៀបចំឡើងនៅឆ្នាំ២០១៩ខា ងមុខ។
ឯឧ. វ៉ូ ម៉ៅ ប្រធានសមាគមមិត្ដភាព វៀតណាម-កម្ពុជា បានឲ្យដឹងថា ការដឹកនាំ គណៈប្រតិភូរដែលមានអតីតអ្នកជំនាញការវៀតណាមដែលធ្លាប់បំរើការងារនៅកម្ពុជា អតីតយុទ្ធជនជួយរំដោះប្រទេសកម្ ពុជាក្នុងរបបប៉ុលពត និងគ្រួសារពលីដែលបានស្លាប់ក្នុងរបបប៉ុលពតមកកាន់កម្ពុជានា ពេលនេះនាឱកាសប្រារព្ធខួប៥០ឆ្នាំ នៃ ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម។   ឯឧ.បានបញ្ជាក់ថា គណៈប្រតិភូនឹងសិក្សាស្វែងយល់ពី ការអភិវឌ្ឍ រីកចម្រើន នៃប្រទេសកម្ពុជា ដោយផ្តើមចេញពីបាតដៃទទេ ។ក្រៅពីនេះក៏ដើម្បីរំលឹកភាពអនុ ស្សាវរីយ ដែលបានចូលមកជួយរំដោះប្រទេសកម្ពុ ជាចេញពីរបបប៉ុលពត។
សូមបញ្ជាក់ថា នៅក្នុងឱកាសរំលឹកខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានអញ្ជើញទៅប្រទេសវៀតណាម ចូលរួមការរំលឹកខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះទៀត កាលពីពាក់កណ្តលខែកក្កដាកន្លងទៅ នេះឆ្លើយតបតាមការអញ្ចើញរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាំបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៃដំណើរទស្សនកិច្ចរបស់លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដែលបានមក បំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានផ្តល់ជំនួយជា២៥លានដុល្លា សម្រាប់អគារអគ្គលេខាធិកា រដ្ឋាននៃរដ្ឋសភា៕
 
ត្រលប់ក្រោយ >>