ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងក្រសួងការបរ ទេស បិទអង្គការ AIM។
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងក្រសួងការបរ ទេស បិទអង្គការ AIM

 

ផន វាសនា    01/08/17

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងក្រសួងការបរ ទេស បិទអង្គការ AIM។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ    កម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ ដល់​និស្សិតសាកលវិទ្យាល័យ​នីតិ​សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែសីហា នេះ បន្ទាប់ពីសារព័ត៌មាន CNN  និងABC បានផ្សាយព័ត៌មាន ដោយស្រងសំដី របស់អ្នកគ្រប់​គ្រង​អង្គការក្រៅរដ្ឋាភិបាលមួយថា ម្តាយជាស្រ្តីរបស់កម្ពុជា បានយកកូនខ្លួនទៅលក់ ធ្វើជាស្រីពេស្យា។សម្តេចតេជោ បានបញ្ជាក់ថា ក្នុងឋានៈជា​នាយ​រដ្ឋមន្រ្តី សម្តេចមិន​អាចទទួលយកបានទេ នៅការប្រមាថបែបនេះមកលើប្រទេស​កម្ពុជា។សម្តេចតេជោ បាន​ផ្តាំផ្ញើទៅស្ថានទូតអាមេរិក កុំបង្កើតបញ្ហាច្រើនពេក ហើយត្រូវ​ស្រាវជ្រាវលើ​បញ្ហានេះ។ សម្តេចតេជោ ក៏បានប្រកាសឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិង​សហប្រតិបត្តិ​ការអន្តរ​ជាតិ ពិនិត្យទៅលើដំណើរការរបស់អង្គការ AIM ដែល បានប្រមាថ មកលើស្រ្តី​កម្ពុជា​ថា បានយកកូនខ្លួនលក់ធ្វើជាស្រីពេស្យាចារ។

 
 
ត្រលប់ក្រោយ >>