ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់អ្នកលេងហ្វេកបុកទាំងអស់ សូមកុំ បំពុលបរិយាកាសសង្គម
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol

 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់អ្នកលេងហ្វេកបុកទាំងអស់ សូមកុំ បំពុលបរិយាកាសសង្គម

 ផន វាសនា    01/08/17

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់អ្នកលេងហ្វេកបុកទាំងអស់ សូមកុំ បំពុលបរិយាកាសសង្គម។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រ ដល់​និស្សិតសាកលវិទ្យាល័យ​នីតិ​សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែសីហា នេះ បន្ទាប់ពីរយៈពេលថ្មីៗនេះ មានការបង្ហោះព័ត៌មាន និងការចែករំលែកព័ត៌មានតៗគ្នាតាម រយៈ ហ្វេកបុក ថាមានការចាប់ក្មេង វះយកក្រលៀន។ សម្តេចតេជោ សូមឲ្យអ្នកលេង​ហ្វេកបុក​ទាំងអស់ ជាពិសេសយុវជន ត្រូវពិនិត្យឲ្យបានច្បាស់លាស់ នៅរាល់ព័ត៌មានទាំង អស់ មុននឹងធ្វើការចែករំលែកបន្ត ថាតើព័ត៌មានហ្នឹងវាពិតឬទេ? សម្តេចតេជោ ក៏បានផ្តាំ ទៅបក្សប្រឆាំង បើមានអ្នកគាំទ្ររបស់ខ្លួនធ្វើទង្វើបែបនេះ ត្រូវបញ្ឈប់ជាបន្ទាន់ប្រយ័ត្ន​គ្រោះថ្នាក់ដល់ខ្លួនឯង។                                                                                    សូមបញ្ជាក់ថា កាលពីម្សិលមិញ ឯកឧត្តមនាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានថា មិនមានករណីចាប់ក្មេងៗ វះពោះយកគ្រឿងក្នុងឬ​យក​ក្រលៀន ដូចការបង្ហោះតាមបណ្ដាញសង្គម Facebook នោះទេ។ ការបញ្ជាក់នេះ បន្ទាប់ពី​រយៈពេលជាងមួយខែកន្លងមកនេះ មានក្រុមខិលខូចមួយចំនួន ដែលមានចេតនាមិនល្អ​មួយចំនួន បាននាំគ្នាបំផុស ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងថា មានក្រុមដើរចាប់​កូន​ក្មេង។

 
 
ត្រលប់ក្រោយ >>